ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (ម៉ែគេម៉ែខ្ញុំ) បទកាកគតិ ដោយ លីម ចំរើន

14 ឆ្នាំ មុន

១.​ ​ម៉ែ​គេ​ម៉ែ​ខ្ញុំ​ ​ម៉ែ​គេ​សុខុម​ ​ម៉ែ​ខ្ញុំ​ទុ​ក្ខា
​ ​ចិញ្ចឹម​បុត្រ​ភ្ងា​ ​គ្រាំគ្រា​ចិន្ដា​ ​មិនដឹង​ថ្ងៃ​ណា…

១.​    ​ម៉ែ​គេ​ម៉ែ​ខ្ញុំ​    ​ម៉ែ​គេ​សុខុម​    ​ម៉ែ​ខ្ញុំ​ទុ​ក្ខា
    ​    ​ចិញ្ចឹម​បុត្រ​ភ្ងា​    ​គ្រាំគ្រា​ចិន្ដា​    ​មិនដឹង​ថ្ងៃ​ណា
    ​    ​សោកា​រសាយ​។
២.​    ​ម៉ែ​គេ​ម៉ែ​ខ្ញុំ​    ​ម៉ែ​គេ​សុខុម​    ​ម៉ែ​ខ្ញុំ​យ៉ាង​កាយ
    ​    ​តឹងទ្រូង​ឆ្អែតចិត្ដ​    ​រិះគិត​ខ្វល់ខ្វាយ​    ​នឹក​ឥត​រសាយ
    ​    ​គិត​កូន​គ្រប់​គ្នា​។
៣.​    ​ម៉ែ​គេ​ម៉ែ​ខ្ញុំ​    ​ម៉ែ​គេ​សុខុម​    ​ម៉ែ​ខ្ញុំ​វេទនា
    ​    ​ព្រោះ​កូនប្រុស​ស្រី​    ​នាំ​ភ័យ​គ្រប់​គ្រា​    ​វក់ឆ្កួត​ពា​លា
    ​    ​គ្មាន​ក្ដី​មេត្ដា​។
៤.​    ​ម៉ែ​គេ​ម៉ែ​ខ្ញុំ​    ​ម៉ែ​គេ​សុខុម​    ​ម៉ែ​ខ្ញុំ​ធ្វើការ
  ​     ​ម៉ែ​គេ​ទៅ​វត្ដ​    ​ធំធាត់​ស្រស់ថ្លា​    ​មិន​ខ្វះ​ឡើយណា
    ​   ​ស្រួល​ជាង​ម៉ែ​ខ្ញុំ​។
    ​   
នៅ​ស្ទឹង​ត្រែងៈ​ថ្ងៃ​អង្គារ ទី​០២ ខែមីនា ឆ្នាំ​២០១០ (០៦​:​៣០ នាទី​ព្រឹក​)
តែង​ដោយៈ​លោក លី​ម ចំរើន ទូរស័ព្ទ​លេខៈ​០១២ ៥១ ៩១ ៣៧ / ០១១ ៣៧ ៨១ ៧១

Email: limchamroeun@yahoo.com