ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ត្រូវ​ក្រុម​ចោរ​បា.ញ់​ ១គ្រាប់​ ចំ​ត្រគាក​​ឆ្វេង​ ប្លន់​យក​ម៉ូតូ​​ឌ្រីម​ស៊េរី​២០១៤​ បាន​​សម្រេច​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ មន្រ្តី​កង​រា​ជ​អាវុធ​ហត្ថ​ម្នាក់​ត្រូវ​​ជន​សង្ស័យ​មួយ​ក្រុម​មាន​គ្នា​ ៣នាក់​ បា.ញ់​ ១គ្រាប់​ ត្រូវ​ចំ​ត្រគាក​ខាង​ឆ្វេង​ ប្លន់​យក​ម៉ូតូ​ឌ្រីម​C125​ ស៊េរី​២០១៤​ ពណ៌​ខ្មៅ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CB-6034​ បាន​សម្រេច​​ កាល​ពី​វេលា​ម៉ោង​ ៥ និង​ ១៥​នាទី ទៀប​ភ្លឺ​ចូល​ថ្ងៃទី​១៤​ មករា​ ២០១៤​ នៅតាម​បណ្តោយ​ផ្លូវ​នត​ប្រ៊ីត​ មុខ​បុរី​ពិភព​ថ្មី​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​។

រាជ​ធានី​ភ្នំពេញ​ ៖ មន្រ្តី​កង​រា​ជ​អាវុធ​ហត្ថ​ម្នាក់​ត្រូវ​​ជន​សង្ស័យ​មួយ​ក្រុម​មាន​គ្នា​ ៣នាក់​ បាញ់​ ១គ្រាប់​ ត្រូវ​ចំ​ត្រគាក​ខាង​ឆ្វេង​ ប្លន់​យក​ម៉ូតូ​ឌ្រីម​C125​ ស៊េរី​២០១៤​ ពណ៌​ខ្មៅ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CB-6034​ បាន​សម្រេច​​ កាល​ពី​វេលា​ម៉ោង​ ៥ និង​ ១៥​នាទី ទៀប​ភ្លឺ​ចូល​ថ្ងៃទី​១៤​ មករា​ ២០១៤​ នៅតាម​បណ្តោយ​ផ្លូវ​នត​ប្រ៊ីត​ មុខ​បុរី​ពិភព​ថ្មី​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​។

ជន​រង​គ្រោះ​មាន​ឈ្មោះ​ អ៊ុំ​​ រតនា​ ភេទ​ប្រុស​ អាយុ​ ៤៦​ឆ្នំា​ ជា​មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ស្នាក់​នៅ​ភូមិ​ទួល​ពង្រ​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​​ បាន​រង​របួស​​ត្រគាក​ខាង​ឆ្វេង​បៀម​គ្រាប់កាំ​ភ្លើង​ ១គ្រាប់​ ត្រូវ​រថ​យន្ត​សាមុយ​ដឹក​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​​។

តាម​ប្រភព​ព័ត៌​មាន​ បាន​ឲ្យដឹង​ថា​ មុន​ពេល​កើត​​ហេតុ​ ជន​រង​គ្រោះ​បាន​ចេញ​ពី​យាម​នៅ​​ក្លិប​កាសា​ ធ្វើ​ដំណើរ​​តាម​ផ្លូវ​​២០០៤​ លុះ​មក​ដល់​ចំណុច​ផ្លូវ​នត​ប្រ៊ីត​ ស្រាប់តែ​មាន​ជន​ល្មើស​ ៣នាក់​ ជិះ​ម៉ូតូ​ ២គ្រឿង​ ម៉ាក​ឌ្រីម​ និង​ SZ ជិះ​​ប្រដេញ​តាម​ ព្រម​ទាំង​ស្រែក​គំរាម​​ជន​រង​គ្រោះ​ឲ្យ​ឈប់​​​ តែ​ពេល​ជន​រង​គ្រោះ​មិន​ព្រម​ឈប់​ ជន​ល្មើស​ក៏​ដក​កាំ​ភ្លើង​បាញ់​ជន​រង​គ្រោះ​ ១គ្រាប់​ ចំ​ត្រគាក​ឆ្វេង​​បណ្តាល​ឲ្យ​ដួល​ ហើយ​វាយ​​នឹង​ស្នាប់​កាំ​ភ្លើ​ង​ រួច​លើក​យក​ម៉ូតូ​ជិះ​រត់​គេច​ខ្លួន​បាត់​ស្រមោល​។

ក្រោ​​យ​កើត​ហេតុ​ ជន​រង​គ្រោះ​បាន​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ទឹក​ថ្លា​ ដើម្បី​ឲ្យ​សមត្ថ​កិច្ច​ធ្វើ​ការ​ស្រាវ​ជ្រាវ​រក​ជន​ល្មើស​មក​ផ្តន្ទា​ទោស​តាម​​ច្បាប់​៕