ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ហេតុអ្វី គ្រាន់តែ​ឈប់​ភ្លាម ស្រាប់​តែ​​ហុយផ្សែង​ទ្រលោម​ ផ្អើល​រង្វង់​មូល​វាល​រេញ (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មុន​នេះ​បន្តិច រថយន្ត RX300 មួយ​គ្រឿង ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ហុយផ្សែង​ទ្រលោម ខណៈ​ពេល​រថយន្ត​កំពុង​បើកបរ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ជិត​១១​និង​២០​នាទី​ព្រឹក…

ស្រុក​ព្រៃ​នប់ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មុន​នេះ​បន្តិច រថយន្ត RX300 មួយ​គ្រឿង ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ហុយផ្សែង​ទ្រលោម ខណៈ​ពេល​រថយន្ត​កំពុង​បើកបរ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ជិត​១១​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​3 ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៩៩~២០០ ស្ថិត​នៅ​ភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

សេចក្តីរាយការណ៍​បន្ត​ថា ករណី​ខាងលើ​បង្ក​ឡើង​ដោយ​ខ្លួនឯង ដែល​បើកបរ​រ​ដោយ​ឈ្មោះ HUANG WENHAO ជនជាតិ​ចិន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​អាជីវករ ដែល​បើករថយន្ត​ម៉ាក LEXUS RX300 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2U-7251​និង​អ្នក​រួម​ដំណើរ​ឈ្មោះ HUANG QIONGYANG ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​ជនជាតិ​ចិន មុខរបរ​អាជីវករ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​បណ្តោះអាសន្ន​ខេត្តកំពត​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ រថយន្ត RX300 មួយ​គ្រឿង​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ស្រុក​ព្រៃ​នប់ គោលបំណង​ឆ្ពោះទៅ​ខេត្តកំពត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​3 លុះ​មក​ដល់​ចំណុច​ជិត​រង្វង់​មូល​វាល​រេញ​ម៉ោង​ជិត​11​ព្រឹក បាន​ឈប់​នៅ​ខាងស្តាំ​ដៃ ហើយ​កាច់​សោ​ពន្លត់​រថយន្ត ស្រាប់តែ​រថយន្ត​មាន​ផ្សែងហុយ​ចេញ ក៏​ឆាបឆេះ​ម៉ាស៊ីន​ដោយ​មិនដឹង​មូលហេតុ​ច្បាស់លាស់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ។

សេចក្តីរាយការណ៍​បន្ត​ថា ពេល​នោះ​លោក​អធិការ​បាន​បញ្ជា​ឱ្យ​កម្លាំង​ជំនាញ រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ មក​ជួយ​បាញ់​ពន្លត់​អស់​ទឹក​១​រថយន្ត ទើប​រលត់​ទាំងស្រុង​។ ហើយ​ករណី​ខាងលើ​នេះ មិន​បណ្ដាល​ឲ្យ​របួស​មនុស្ស​ណា​ម្នាក់​ឡើយ ។

បច្ចុប្បន្ន រថយន្ត​ខាងលើ​ត្រូវ​បាន​យក​មក​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​។ ដោយឡែក​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ សមត្ថកិច្ច​បាន​នាំ​មក​សួរនាំ​ហើយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ