«ការរៀនសូត្រមិនត្រូវអាក់ខាន»៖ សិស្សភៀស សឹកពីព្រំដែនកម្ពុជា-ថៃ ទទួលបានឱកាសរៀនបន្តនៅខេត្តព្រៃវែង
- ព្រៃវែង
ខេត្តព្រៃវែង ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនាថ្ងៃទី១៧ ខែធ្នូនេះថា ៖ គិតមកដល់ថ្ងៃទី១៧ ខែធ្នូ…
ខេត្តព្រៃវែង ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនាថ្ងៃទី១៧ ខែធ្នូនេះថា ៖ គិតមកដល់ថ្ងៃទី១៧ ខែធ្នូ…
ខេត្តព្រៃវែង ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនាថ្ងៃទី១៧ ខែធ្នូនេះថា ៖ គិតមកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ តបតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ខេត្តព្រៃវែងបានទទួលសិស្សភៀសសឹក ឱ្យចូលរៀននៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត ក្នុងខេត្តព្រៃវែង នៅតាមមូលដ្ឋាន ដែលពួកគាត់បានមកស្នាក់នៅជាមួយក្រុមគ្រួសារ និងសាច់ញាតិ ។

ក្រសួងអប់រំ បានបញ្ជាក់ថា ៖ គិតមកដល់ពេលនេះ គ្រឹះស្ថានសិក្សាក្នុងខេត្តព្រៃវែងទាំងអស់បានទទួលសិស្សភៀសសឹកឱ្យចូលរៀនសរុបចំនួន៣៥៣នាក់ ស្រី១៧៥នាក់ ក្នុងនោះរួមមាន ៖
១-គ្រឹះស្ថាន មត្តេយ្យសិក្សា សរុប០៩ នាក់ ស្រី០៥នាក់
២-គ្រឹះស្ថានបឋមសិក្សា សរុប១៣៧នាក់ ស្រី៤៨ នាក់
៣-គ្រឹះស្ថានមធ្យមសិក្សា សរុប២០៧ នាក់ ស្រី១២២ នាក់។

ស្ថិតក្នុងគ្រាដ៏លំបាកនៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ សូមឱ្យមាតាបិតា អាណាព្យាបាលភៀសសឹកទាំងអស់នាំកូនទៅចុះឈ្មោះចូលរៀនបណ្ដោះអាសន្ននៅតាមគ្រឹះស្ថានសិក្សានានា ដែលមានទីតាំងនៅជិតបំផុតនឹងទីជម្រកសុវត្ថិភាពបណ្ដោះអាសន្នរបស់លោកអ្នក ៕















ចែករំលែកព័តមាននេះ