ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ! ផ្អើល​ពេញ​បុរី ក្រោយ​អគ្គិភ័យ​លេប​ត្របាក់​បន្ទប់​ឡៅតឿ​ផ្ទះល្វែង (មាន​វីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បើ​តាម​សេច​ក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា មុន​នេះ​បន្តិច​ អគ្គិ​ភ័យ​កំពុង​លេប​ត្របាក់​ពូក និង​សម្ភារៈ​ផ្សេងៗ​ក្នុង​បន្ទប់​ឡៅ​តឿ​ផ្ទះ​ល្វែង២៤ ​ជាន់​ទី​១ ក្នុង​បុរី​ពិភព​ថ្មី បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពីម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៧ ខែ​កក្កដា…

រាជធានីភ្នំពេញ ៖ បើ​តាម​សេច​ក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា មុន​នេះ​បន្តិច​ អគ្គិ​ភ័យ​កំពុង​លេប​ត្របាក់​ពូក និង​សម្ភារៈ​ផ្សេងៗ​ក្នុង​បន្ទប់​ឡៅ​តឿ​ផ្ទះ​ល្វែង២៤ ​ជាន់​ទី​១ ក្នុង​បុរី​ពិភព​ថ្មី បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពីម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៧ ខែ​កក្កដា ឆ្នាំ​២០១៩ នៅ​ខាង​ត្បូង​ជិត​ផ្សារ​អុីអន​២ ស្ថិត​ក្នុង​ភូមិ​បាយ៉ាម សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ ។

សេចក្តី​រាយ​ការណ៍​បន្តថា ម្ចាស់​ផ្ទះ​ល្វែង​ខាងលើ​ឈ្មោះ ប្បាយ ណាឌី ភេទ​ស្រី អាយុ​៦២​ឆ្នាំ មុខ​របរ​គ្រូ​បង្រៀន​ចូល​និវត្តន៍ ស្នាក់​នៅ​​ផ្ទះ​លេខ​២៦ ផ្លូវ​លេខ​២៥ ស្ថិត​ក្នុង​ភូមិ​បាយ៉ាម សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

បើ​តាម​ការ​អះអាង​របស់​ម្ចាស់​ផ្ទះ​បាន​ឱ្យ​ដឹងថា មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​មាន​ការអគ្គិភ័យ​កើត​ឡើង​នេះ គឺ​បណ្តាល​ឱ្យ​មក​ទុស្សេ​ខ្សែ​ភ្លើង​ក្នុង​បន្ទប់​ឡៅតឿ ហើយ​បាន​ឆាបឆេះ​​ធ្វើ​ឱ្យ​ខូច​ខាត​របស់​រប​រ​មួយ​ចំនួន​​ដូចជា ខោ​អាវ​ ។

សេចក្តី​រាយ​ការណ៍​បាន​បន្តថា លុះ​រហូត​មក​ដល់​ពេល​នេះ អគ្គិភ័យ​ខាងលើ​បាន​រលត់​ហើយនៅ​វេលា​ម៉ោង​ជាង​១១​ព្រឹក​នេះ​ ដោយ​ប្រើ​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​៥​គ្រឿង ។

ព័ត៌​មាន​ពិស្តា​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះ​សន្តិ​ភាព ។ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ