ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់របួសធ្ងន់កណ្តាលផ្លូវ ក្រោយ​ជួប​គ្រោះ…ផ្អើលមុខក្រសួងពាណិជ្ជ​កម្ម​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​​បាន​រង​របួសធ្ងន់ ខណៈ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​បត់​ឆ្វេង​ឆ្លងផ្លូវ​ចូល​ក្នុង​ក្រសួងពាណិជ្ជកម្ម ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ កក្កដា ២០១៩ នៅ​មុខក្រសួង​ពាណិជ្ជកម្ម…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​​បាន​រង​របួសធ្ងន់ ខណៈ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​បត់​ឆ្វេង​ឆ្លងផ្លូវ​ចូល​ក្នុង​ក្រសួងពាណិជ្ជកម្ម ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ កក្កដា ២០១៩ នៅ​មុខក្រសួង​ពាណិជ្ជកម្ម ផ្លូវ​សហព័ន្ធ​រុ​ស្សី ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែ​ក្អម ខណ្ឌ​សែន​សុខ​។

ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ អេស ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម​ ១D-៦៤៥៩ បើកបរ​ដោយ​យុវជន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រង​របួសធ្ងន់ ។ ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២AG-៦៥០៤ បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​យុវជន​ម្នាក់ បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ អេស ពណ៌​ខ្មៅ ធ្វើ​ដំណើរ​តែ​ម្នាក់ឯង ក្នុង​ល្បឿន​លឿន​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​បត់​ឆ្វេង​ចូល​ក្នុង​ក្រសួង​ពាណិជ្ជកម្ម ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ស្រប​ពេល​នោះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​កំពុង​បើក​លឿន​ផង​ក៍​ជ្រុល​ទៅ​បុក​ចំ​កង់​ក្រោយ​រថយន្ត​ផ្នែក​ខាងស្តាំ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ដួល​រង​របួសធ្ងន់​នៅ​កណ្តាលផ្លូវ ចំណែក​អ្នក​បើករថយន្ត​ពេល​ឃើញ​សភាព​បែប​នេះ​ក៍​បន្ថែម​ល្បឿន​បើក​ចូល​ទៅ​ក្នុង​ក្រសួងពាណិជ្ជកម្ម​បាត់​តែ​ម្តង ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​កាន់​គ្លីនិក​ឯកជន​ក្បែរ​កន្លែង​កើតហេតុ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏​ចូល​ទៅ​ដល់​ក្នុង​ក្រសួងពាណិជ្ជកម្ម​ផង​ដែរ ប៉ុន្តែ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ នៅ​សល់​តែ​រថយន្ត ត្រូវ​សមត្ថកិច្ច​ផ្នែក​ជំនាញ​របស់​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​យក​រថយន្ត​នោះ​ទៅ​រក្សា​ទុក ដើម្បី​អោយ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ