គេហទំព័រ Gizmochina បានឱ្យដឹងថា ទោះបីជាចុងសប្តាហ៍មុន លោក Donald Trump បានប្រកាសថា ក្រុមហ៊ុន Huawei អាចបន្តធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនអាមេរិកខាងជើង ហើយថា Google នឹងអនុញ្ញាតឱ្យក្រុមហ៊ុន Huawei ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android និងបញ្ជាក់ពីទូរស័ព្ទរបស់ខ្លួនក៏ដោយ ក៏ក្រុមហ៊ុនចិនមួយនេះ មិនព្រងើយកន្តើយនឹងការអភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការ HongMeng OS របស់ខ្លូនដែរ ។ សេចក្តីថ្លែងការណ៍បែបនេះ បានចេញមកដោយផ្ទាល់ពីនាយកប្រតិបត្តិ និងស្ថាបនិកក្រុមហ៊ុន Huawei គឺលោក Ren Zhengfei ។
គេហទំព័រ Gizmochina បានឱ្យដឹងទៀតថាយើងបានឮព័ត៌មានជាច្រើនអំពីប្រព័ន្ធប្រតិបត្តិការ HongMeng OS ហើយយើងមិនទាន់បានឃើញការលេចធ្លាយច្បាស់លាស់ណាមួយនៅឡើយទេ ។ នៅក្នុងបទសម្ភាសមួយជាមួយទស្សនាវដ្តីបារាំង Le Point អ្នកគ្រប់គ្រងវ័យ ៧៥ ឆ្នាំរូបនេះបាននិយាយថាប្រព័ន្ធប្រតិបត្តិការនៅក្នុងផ្ទះនឹងធ្វើការលើ Network switches, routers និងមជ្ឈមណ្ឌលទិន្នន័យក៏ដូចជាស្មាតហ្វូន ។ ក្នុងន័យនេះវាស្រដៀងទៅនឹងប្រព័ន្ធប្រតិបត្តិការ Fuchsia OS របស់ Google ដែរ។
លោក Ren ក៏បាននិយាយផងដែរថាប្រព័ន្ធប្រតិបត្តិការនេះអាចលឿនជាងប្រព័ន្ធប្រតិបត្តិការ Android របស់ Google ។ លោកក៏បានធ្វើសេចក្តីថ្លែងការណ៍ដូចគ្នានេះដែរទាក់ទងនឹង MacOS ដែលមានន័យថា HongMeng ក៏នឹងបង្ហាញខ្លួននៅលើកុំព្យូទ័រ និងកុំព្យូទ័រយួរដៃផងដែរ ។
យើងបានឮរួចមកហើយថាប្រព័ន្ធប្រតិបត្តិការ HongMeng មានល្បឿនលឿន ហើយយើងក៏ឮដែរថាវានឹងមាននៅលើឧបករណ៍ផ្សេងៗជាច្រើន ។ យើងរំពឹងថា ការប្រកាសមួយចំនួននឹងត្រូវធ្វើឡើងនៅសន្និ សីទអ្នកអភិវឌ្ឍន៍របស់ក្រុមហ៊ុន Huawei ៕ (សម្រួលដោយ៖ ស្រីណា)

ចែករំលែកព័តមាននេះ