ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ដែនដី​រឹត​បន្តឹង​លើ​គុណភាព​សំណង់ ខណៈ​រយៈពេល​១៩​ឆ្នាំទន់​វិស័យ​សំណង់​មាន​ទឹកប្រាក់​សរុប​ជាង ៤៤,៥​ពាន់​លាន​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​លើក​ឡើង​ថា​សន្ទុះ​នៃ​ការ​រីក​ចម្រើន​ដ៏​ខ្លាំងក្លា​នៃ​វិស័យ​សំណង់ ទាមទារ​នូវ​ពង្រឹង​លើ​ការងារ​គ្រប់គ្រង ការ​គោរព​ច្បាប់ និង​បទដ្ឋាន​ប​ចេ្ច​ក​ទេស ដើម្បី​ធានា​នូវ​សុវត្ថិភាព គុណភាព និង​សោ​ភ័​ណ្ឌ​ភាព​នៃ​សំណង់…

​រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​លើក​ឡើង​ថា​សន្ទុះ​នៃ​ការ​រីក​ចម្រើន​ដ៏​ខ្លាំងក្លា​នៃ​វិស័យ​សំណង់ ទាមទារ​នូវ​ពង្រឹង​លើ​ការងារ​គ្រប់គ្រង ការ​គោរព​ច្បាប់ និង​បទដ្ឋាន​ប​ចេ្ច​ក​ទេស ដើម្បី​ធានា​នូវ​សុវត្ថិភាព គុណភាព និង​សោ​ភ័​ណ្ឌ​ភាព​នៃ​សំណង់ ។

ដូច្នេះ​ហើយ​ក្រោយ​ពី​មាន​ករណី​នៃ​ការ​បាក់​ស្រុត​អគារ​កំពស់​៧​ជាន់​របស់​ចិន ដែល​បាន​បណ្តា​ឱ្យ​មាន​កម្មករ​ស្លាប់​ចំនួន ២៨ នាក់ និង​ចំនួន ២៦ នាក់​ផ្សេង​ទៀត​រង​របួស​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ នោះ​ការ​រឹង​បណ្តឹង​គុណភាព​សំណង់​គឺជា​រឿង​ចាំបាច់​បំផុត ហេតុ​ដូច្នេះ​ហើយ​រាជរដ្ឋាភិបាល​តាម​រយៈ​មន្ត្រី​ជំនាញ បាន​ដាក់​ចេញ​នូវ​វិធាន​ការណ៍​ក្តៅ​គគុក ដើម្បី​ឲ្យ​គុណភាព​សំណង់​នៅ​កម្ពុជា មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​បច្ចេកទេស និង​គុណភាព​។ ​

លោក ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នា​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​ស្តី​ពី «​ការងារ​សិក្សា​គម្រោង​ប្លង់ និង​សាងសង់​» ជា​ព្រឹក​ថ្ងៃ​ទី ៤ ខែកក្កដា ឆ្នាំ​២០១៩ នេះ​បាន​ថ្លែង​នៅ​ចំពោះ​មុខ​តំណាង​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សាងសង់​ចំនួន ២៨៦ ក្រុមហ៊ុន ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សិក្សា​គម្រោង​ប្លង់ ៣១ ក្រុមហ៊ុន ក្រុម​ជាងសំណង់​និង​ក្រុមហ៊ុន​អចលនទ្រព្យ ស្ថាបត្យករ និង​វិស្វករ ថា​ការ​រួមចំណែក​វិស័យ​ឯកជន ពិសេស​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សាងសង់ ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សិក្សា​គម្រោង​ប្លង់ ក្រុម​ជាងសំណង់ ស្ថាបត្យករ​និង​វិស្វករ ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​វិស័យ​សំណង់​ឲ្យ​ធានា​បាន​នូវ​កំណើន​ប្រកបដោយ​ចីរភាព ។

​លោក ជា សុ​ផា​រ៉ា បាន​បន្ត​ថា ដូច្នេះ​ក្រុមហ៊ុន​និង​អ្នក​ពាក់ព័ន្ធ​ខាង​វិស័យ​សំណង់​ទាំងអស់​ត្រូវ​បំពេញ​កាតព្វកិច្ច​និង​លក្ខខណ្ឌ​ចំបង​ៗ​មួយ​ចំនួន ដូច​ជា​៖ ១)- ចូលរួម​គោរព​ច្បាប់ បទដ្ឋាន និង​ស្តង់ដារ​បច្ចេកទេស​ក្នុង​អាជីព ដោយ​មិន​ត្រូវ​ប្រព្រឹត្ត​ប្រាស់ចាក​ក្រមសីលធម៌​វិជ្ជាជីវ​, ទី​២)- ត្រូវ​មាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​សាងសង់​អនុញ្ញាត​ដោយ​ក្រសួង​រៀបចំ​ដែនដី ខេត្ត ឬ​ពី​ស្ថាប័ន​ដែល​មាន​សមត្ថកិច្ច​, ទី​៣)- ត្រូវ​មាន​កិច្ច​ស​ន្យ​សាងសង់​ជាមួយ​ម្ចាស់​គម្រោង និង​កិច្ចសន្យាការងារ​ជាមួយ​បុគ្គលិក និង​កម្មករ​។ ជា​ពិសេស​គឺ​មិន​ត្រូវ​ទទួល​ម៉ៅ​ការ​សាងសង់​សំណង់​ដែល​មិន​មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ​ចេញ​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច ។ ជាង​នេះ​ទៅ​ទៀត គឺ​ត្រូវ​មាន​បុគ្គលិក​ជំនាញ​ប​ចេ្ច​ក​ទេស ស្ថាបត្យករ ជា​វិស្វករ ដែល​បាន​ចុះបញ្ជី​និង​ប្រធាន​ការដ្ឋាន​កម្មករ​ជំនាញ កម្មករ​ទូទៅ ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ការ​អនុវត្ត​ការងារ​ក្នុង​ការដ្ឋាន​ជាដើម ។​ល​។

​ជាមួយ​គ្នា​នោះ​ផង​ដែរ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា ក៏​បាន​ឲ្យ​ដឹង​ថា សន្ទុះ​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ពិតជា​កើនឡើង​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ ដោយ​រាប់​ចាប់ពី​ឆ្នាំ​២០០០ ដល់​ត្រឹម​ខែឧសភា​ដល់​ឆ្នាំ​២០១៩ នេះ គឺ​មាន​គម្រោង​វិនិយោគ​សរុប ៤៥,២៦៥​គម្រោង ដែល​ប៉ាន់ស្មាន​ទុន​វិនិយោគ​គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ​ជាង ៤៤,៥៧៦ លាន​ដុល្លារ​អា​មេ​រិ​ក​។ លោក ជា សុ​ផា​រ៉ា បាន​គូសបញ្ជាក់​ថា ការ​រីក​ចម្រើន​ខាង​វិស័យ​សំណង់​ខ្លាំងក្លា​បែប​នេះ ដោយសារ​តែ​ការ​ដាក់​ចេញ​នូវ​គោ​លន​យោ​យ​បាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ថែរក្សា​សុខ​សន្តិភាព និង​កៀងគរ​អ្នក​វិនិយោគ​គិ​ន​ជាតិ​និង​អន្តរជាតិ​ឱ្យមក​បណ្តាក់ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ ជា​ពិសេស​វិស័យ​សំណង់​តែ​ម្តង ។ ​

លោក​រដ្ឋមន្ត្រីក្រសួង​ដែនដី បាន​បញ្ជាក់​ថា «​បន្ថែម​ពី​នេះ​ការ​ចូលរួម​ពី​សំណាក់​ពី​វិស័យ​ឯកជន​នៅ​ក្នុង​ការ​អនុវត្ត​វិស័យ​សំណង់​កម្ពុជា​។ ជាមួយនឹង​ការ​រីក​ចម្រើន​នេះ ការ​គោរព​ច្បាប់​បទដ្ឋាន​និង​ស្តង់ដារ​បច្ចេកទេស ជា​ប្រការ​ចាំបាច់​ដែល​ត្រូវ​អនុវត្តន៍ សម្រាប់​វិស័យ​ឯកជន និង​ក្រុមហ៊ុន​ដែល​រកស៊ី​ក្នុង​វិស័យ​សំណង់​ដែល​មិន​អាច​ខ្វះ​បាន»៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ