ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុណវិសេស​នៃ​ការ​ស្តាប់

4 ឆ្នាំ មុន

ព្រះ​អានន្ទ​ដែល​លោក​មាន​បញ្ញា​ច្រើន ដែល​អ្នកប្រាជ្ញ​ខាង​សាសនា​ចាត់​ថា​ជា​កញ្ជើ​ធម៌ ឬ​ជា​បណ្តុំ​នៃ​ធម៌ ព្រោះ​​លោក​ជា​អ្នក​ស្តាប់​យ៉ាង​ប្រសើរ ជា​ពិសេស​រាល់​ចរិយា​របស់​ព្រះសម្មាសម្ពុទ្ធ​ទាំង​អម្បាលម៉ាន គឺ​ស្ថិត​នៅ​ក្នុង​បេះដូង​ព្រះ​អានន្ទ​ទាំងអស់ ។ ហេតុ​អ្វី​បានជា​ការ​ស្តាប់ធម៌​បាន​ផល​ច្រើន​ដល់​ម្ល៉ោះ?ព្រោះថា​ការ​ស្តាប់ធម៌​នាំ​ឱ្យ​កើត​សទ្ធា កាលបើ​កើត​សទ្ធា​ហើយ នាំ​ឱ្យ​បាន​សម្រេច​ផល​ដែល​មានគុណ​វិសេស​ៗ​ដទៃ​ទៀត​បាន​…

ព្រះ​អានន្ទ​ដែល​លោក​មាន​បញ្ញា​ច្រើន ដែល​អ្នកប្រាជ្ញ​ខាង​សាសនា​ចាត់​ថា​ជា​កញ្ជើ​ធម៌ ឬ​ជា​បណ្តុំ​នៃ​ធម៌ ព្រោះ​​លោក​ជា​អ្នក​ស្តាប់​យ៉ាង​ប្រសើរ ជា​ពិសេស​រាល់​ចរិយា​របស់​ព្រះសម្មាសម្ពុទ្ធ​ទាំង​អម្បាលម៉ាន គឺ​ស្ថិត​នៅ​ក្នុង​បេះដូង​ព្រះ​អានន្ទ​ទាំងអស់ ។

ហេតុ​អ្វី​បានជា​ការ​ស្តាប់ធម៌​បាន​ផល​ច្រើន​ដល់​ម្ល៉ោះ?
ព្រោះថា​ការ​ស្តាប់ធម៌​នាំ​ឱ្យ​កើត​សទ្ធា កាលបើ​កើត​សទ្ធា​ហើយ នាំ​ឱ្យ​បាន​សម្រេច​ផល​ដែល​មានគុណ​វិសេស​ៗ​ដទៃ​ទៀត​បាន​ ។ ដូច​ព្រះ​សារីបុត្រ​ជាដើម អ្នក​ប្រកបដោយ​បញ្ញា ដែល​អាច​រាប់​តំណក់ទឹកភ្លៀង​កាល​ធ្លាក់​រហូត​ដល់​អស់​កប្ប​ទាំងមូល​បាន តែ​លោក​ក៏​មិន​អាច​នឹង​សម្រេច​សោតាបត្តិផល​ដោយ​ធម្មតា​របស់​ខ្លួន​បាន​ទេ ប្រសិនបើ​លោក​មិន​បាន​ស្តាប់ធម៌​ដែល​ព្រះ​អស្ស​ជិ​ត្ថេ​រ​ជាដើម​សម្តែង​នោះ ។

ព្រោះហេតុនោះ ទើប​ព្រះ​ភគវា​ទ្រង់​ត្រាស់​ថា ការ​ស្តាប់​ដោយ​យកចិត្តទុកដាក់ ជា​គុណវិសេស​ដ៏​ធំធេង​បំផុត​នាំ​ឱ្យ​កើត​បញ្ញា ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ