សម្តេច​តេ​ជោ​បង្ហាញ​ពី​គោលនយោបាយ​ឈ្ន​-​ឈ្នះ​នៅ​ក្នុង​កិច្ចប្រជុំ​UN


រាជធានី​ភ្នំពេញ ៖ ដូច​ជា​ការ​គ្រោងទុក​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​អញ្ជើញ​ថ្លែងស​ន្ទ​រក​ថា ពី​នយោបាយ​ឈ្នះ​-​ឈ្នះ នៅ​ក្នុង​កិច្ចប្រជុំ​ជា​ទៀត​ទាត់​លើក​ទី​៤១ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ នៅ​មន្ទីរ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ ។ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​នា​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៩​យ៉ាង​ដូច្នេះ​ថា​« ហេតុផល​ដែល​ជំរុញ​ឱ្យ​ខ្ញុំ​ដាក់​ចេញ​នូវ «​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​» ដែល​បាន​នាំ​មក​ជូន​កម្ពុជា​នូវ​ការ បញ្ចប់សង្គ្រាម​ទាំងស្រុង និង​ការ​ទទួល​បាន​នូវ​សុខ​សន្តិភាព ការ​បង្រួបបង្រួម​ជាតិ និង​ឯកភាព​ជាតិ​ពេញលេញ​នៅ​ក្នុង​ទូ​ទាំង​ប្រទេស​ជា​លើក​ដំបូង​នៅ​ចុងឆ្នាំ​១៩៩៨ ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ជា​ច្រើន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​» ។

សម្តេច​បញ្ជាក់​ថា «​ខ្ញុំ​សូម​គូសបញ្ជាក់​ថា នេះ គឺជា​សន្តិភាព​ដែល​សម្រេច​បាន​មក​ដោយ​កម្ពុជា​ខ្លួនឯង​ផ្ទាល់ ដោយ​គ្មាន​ការ​បង្ហូរឈាម គ្មាន​ការ​ប្រើ​អាវុធ ឬ​គ្រាប់រំសេវ សូ​ម្បី​តែ​មួយ​គ្រាប់ និង​ដោយ​គ្មាន​ការ​បង្គាប់​បញ្ហា ឬ​ការ​ជួយ​ជ្រោមជ្រែង​ពី​ខាងក្រៅ ។ សម្តេច​បន្ថែម​ថា ជា​ការ​ពិត សន្តិភាព​បាន​បើក​ឡើង​នូវ​ឱកាស​សម្រាប់​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​កម្ពុជា ដែល​ពី​មុន​ត្រូវ​បាន​ញាំញី និង​បំផ្លិចបំផ្លាញ​ដោយ​សង្គ្រាមរ៉ាំរ៉ៃ ការ​បែកបាក់​ជាតិ ការ​បែងចែក​ទឹកដី និង​អសន្តិសុខ​គ្រប់​ទីកន្លែង ឥឡូវ​បាន​ក្លាយជា​ប្រទេស​ដែល​មាន​សន្តិភាព​ពេញលេញ​មានការ​បង្រួបបង្រួម​ជាតិ និង​ឯកភាព​ទឹកដី​ទាំងស្រុង​មាន​សន្តិសុខ​រឹង​មាំ និង​ក្លាយជា​តំបន់​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​មួយ​នៅ​ក្នុង​តំបន់ និង​ពិភពលោក ហើយ​មាន​ប្រជាជន​រស់នៅ​ក្នុង​សុខ​សន្តិភាព​យ៉ាង​សុខដុមរមនា ទាំង​ក្នុង​គ្រួសារ ទាំង​ក្នុង​សហគមន៍ និង​ទាំង​ក្នុង​សង្គម​ជាតិ​ទាំងមូល ។

ជាមួយ​គ្នា​នោះ​ដែរ​ប្រមុខ​រាជ​ដ្ឋា​ភិ​បាល​ក៏​បាន​លើក​ឡើង​ថា កម្ពុជា​ដែល​ពី​មុន​ជា​វាល​ពិឃាត​គ្រប់​ដណ្តប់ ដោយ​អំណាច​ផ្តាច់​ការ និង​ឧក្រិដ្ឋកម្ម​គួរ​ឱ្យ​រន្ធត់​បំផុត​នៃ​របប​ប្រល័យពូជសាសន៍​, ឥឡូវ​បាន​ក្លាយជា​ទឹកដី​នៃ​សេរីភាព ដែល​មានការ​គោរព​យ៉ាង​ខ្លា​ប់​ខ្លួន​នូវ​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស តាម​រយៈ​ការ​រៀបចំ​នូវ​ការ​បោះ​ឆ្នោត​យ៉ាង​ទៀងទាត់​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​ជា​រដ្ឋ​ដែល​គោរព​គោលការណ៍​ច្បាប់​ដោយ​ឥត​ងាករេ ហើយ​ប្រជាជន​គ្រប់ រូប​មាន​សិទ្ធិ​ស្មើភាព​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់ ។ សម្តេច​បាន​គូសបញ្ជាក់​ថា ៖« កម្ពុជា ដែល​ពី​មុន​ត្រូវ​បាន​គេ​ប្រមាថមើលងាយ ត្រូវ​បាន​គេ​ហ៊ុម​ព័ទ្ធ និង​ឯកោ​ទាំង​ខាង​នយោបាយ និង​សេដ្ឋកិច្ច តែ​ឥឡូវ គឺជា​រដ្ឋ​ឯករាជ្យ​មួយ ដែល​មាន​អធិបតេយ្យ និង​បូរណភាព​ទឹកដី​ពេញលេញ ហើយ​កំពុង​ពង្រីក​ការ​ធ្វើ​សមាហរណកម្ម​ខ្លួន​យ៉ាង​សកម្ម​ទៅ​ក្នុង​រចនាសម្ព័ន្ធ និង​និម្មាបនកម្ម​នៃ​តំបន់ និង​ពិភពលោក ព្រមទាំង​កំពុង បំពេញ​តួនាទី​យ៉ាង​សកម្ម ដោយ​ស្មើភាព និង​ស្មើ​សិទ្ធិ​ក្នុង​រាល់​កិច្ចការ​តំបន់ និង​អន្តរជាតិ »​។

សម្តេច​បន្ថែម​ថា កម្ពុជា​ដែល​ពី​មុន​ជា​ប្រទេស​ធ្លាប់​ទទួល​នូវ​កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ឥឡូវ​បាន​ក្លាយជា​ប្រទេស​បញ្ជូន​កងកម្លាំង​របស់​ខ្លួន​ទៅ​ចូលរួម​ក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក ។ កម្ពុជា​ដែល​ពី​មុន​ជា​ប្រទេស​អន់​ថយ​បំផុត​ខាង​ផ្នែក​សេដ្ឋកិច្ច ដោយ​ភាព​ក្រីក្រ និង​មាន​កង្វះខាត​ស្បៀងអាហារ​យ៉ាងធ្ងន់ធ្ងរ ឥឡូវ បាន​ក្លាយជា​ប្រទេស​មួយ នាំ​ស្រ​វ​- អង្ករ​ចេញ ធានា​បាន​យ៉ាង​គត់មត់​នូវ​សន្តិសុខ​ស្បៀង លើស​ពី​នេះ​ទៀត បាន​ឆ្លងកាត់​ដោយ ជោគជ័យ​ពី​ប្រទេស​មាន​ចំណូល​ទាប​ក្លាយ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ព្រមទាំង​កំពុង​ប្រឹងប្រែង ដើម្បី​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ