ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អភិបាលខេត្តបន្ទាយ​មាន​ជ័យ ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក និង​នាំ​យក​អំណោយ សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ

1 ថ្ងៃ មុន

ខេត្តបន្ទាយ​មាន​ជ័យ ៖ នា​រសៀល​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២៦ លោក អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាលខេត្តបន្ទាយ​មាន​ជ័យ អមដំណើរ​ដោយ​លោក ហ៊ឹល រ៉ា​យ៉ា អភិបាលរង​ខេត្ត លោក ស្រេង សុផល អភិបាលក្រុង​សិរី​សោភ័ណ រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក និង​បាន​នាំ​យក​អំណោយ សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​ ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់ ស្ថិត​នៅ​សង្កាត់​ព្រះ​ពន្លា​, សង្កាត់​ទឹកថ្លា, សង្កាត់​អូរ​អំបិល និង​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​ ៕