ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ដ្រី​មហាផ្ទៃ សម្រេច​ឱ្យ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​គ្រប់​ប្រភេទ ផ្អាក​ធ្វើ​ចរាចរណ៍ ៣​ថ្ងៃ អំឡុង​ភ្ជុំបិណ្ឌ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​មហា ផ្ទៃ​បាន​សម្រេច​ឱ្យ​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ ត្រូវ​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​នៅ​មុន និង​ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ចំនួន​៣​ថ្ងៃ ។

លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង ក្រសួងមហាផ្ទៃ បាន​លើក​ឡើង​ថា តាម​គោលការណ៍​ណែនាំ​របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ ត្រូវ​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​នៅ​មុន​ថ្ងៃ​ភ្ជុំ​១​ថ្ងៃ ថ្ងៃ​ភ្ជុំ និង​ក្រោយ​ភ្ជុំ​១​ថ្ងៃ ដែល​សរុប​ការ​ផ្អាក​ចរាចរណ៍​មាន​ចំនួន ៣​ថ្ងៃ គឺ​ថ្ងៃ​ទី​១០-១២ ខែតុលា ឆ្នាំ​២០២៦ ។

បើ​តាម​លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង ក្រសួងមហាផ្ទៃ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​នគរបាល​ចរាចរណ៍ ត្រូវ​យកចិត្តទុកដាក់​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​នៅ​តាម​ច្រក​ផ្លូវ​ចេញពី​រាជធានី​ភ្នំពេញ តំបន់​មាន​ផ្លូវ​ប្រសព្វ និង​ស្ពាន​ធំ​ៗ ។

ចំពោះ​អ្នកដំណើរ​ទាំងអស់ ត្រូវ​បន្ត​ស្មារតី​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​ប្រុង​ប្រយ័ត្ន មាន​អធ្យាស្រ័យ​ដល់​គ្នា និង​ត្រូវ​គោរព​តាម​ការ​បញ្ជា​របស់​មន្ត្រី​នគរបាល​ចរាចរណ៍ ៕