ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ទំនាក់ទំនង ដើម្បី​បង្កើន​ប្រាក់​ចំណូល

4 ឆ្នាំ មុន

មនុស្ស​យើង​គ្រប់​រូប​មិន​អាច​រស់នៅ​ដោយ​ម្នាក់ឯង និង​ជៀសវាង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ​ទាំងស្រុង​ទេ ។ មិន​ថា អ្នក​មិន​ចូល​ចិត្ត​និយាយ និង​រួសរាយ​ប៉ុណ្ណា​ក៏​តែងតែមាន​ទំនាក់ទំនង​ជាមួយនឹង​មនុស្ស​សំខាន់​ៗ​ក្នុង​ជីវិត​ដែរ ។ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ភ្លេច​ថា ទំនាក់ទំនង​ដែល​ពួក​គេ​មាន​ជាមួយ​អ្នក​ដទៃ​អាច​នឹង​ប៉ះពាល់​ដល់​ប្រាក់​ចំណូល និង​អាជីវកម្ម​របស់​ខ្លួន​បាន…

មនុស្ស​យើង​គ្រប់​រូប​មិន​អាច​រស់នៅ​ដោយ​ម្នាក់ឯង និង​ជៀសវាង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ​ទាំងស្រុង​ទេ ។ មិន​ថា អ្នក​មិន​ចូល​ចិត្ត​និយាយ និង​រួសរាយ​ប៉ុណ្ណា​ក៏​តែងតែមាន​ទំនាក់ទំនង​ជាមួយនឹង​មនុស្ស​សំខាន់​ៗ​ក្នុង​ជីវិត​ដែរ ។ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ភ្លេច​ថា ទំនាក់ទំនង​ដែល​ពួក​គេ​មាន​ជាមួយ​អ្នក​ដទៃ​អាច​នឹង​ប៉ះពាល់​ដល់​ប្រាក់​ចំណូល និង​អាជីវកម្ម​របស់​ខ្លួន​បាន ។ យ៉ាងណា​ក្តី​ទំនាក់ទំនង​ដែល​អ្នកមាន​ជាមួយ​អ្នក​ដទៃ​ប្រៀប​បានជា ការ​វិនិយោគ​មួយ​ដែរ ។

ប្រសិនបើ​អ្នក​មិន​យកចិត្តទុកដាក់​នឹង​វា​ទេ​នោះ​អ្នក​មិន​អាច​រក្សា​វា​បាន​ឡើយ ហើយ​វា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ផ្នែក​ផ្សេង​ៗ​នៃ​ជីវិត​អ្នកផង​ដែរ ។ ឧទាហរណ៍​ដូច​ជា បាត់បង់​ដៃគូ​អាជីវកម្ម​ដែល​បង្ក​ឲ្យ​អាជីវកម្ម​របស់​អ្នក​មិន​អាច​ដំណើរការ​ទៅ​មុខ​បាន​ដោយ​រលូន​ជាដើម ។

តើ​ទំនាក់ទំនង​ដែល​អ្នកមាន​ជាមួយ​អ្នក​ដទៃ គឺជា​អ្វី​ដែល​មាន​ន័យ និង​ធ្វើ​ឲ្យ​អ្នក​សប្បាយ​រីករាយ​ជាងគេ​មែន​ទេ ? តើ​អ្នក​ចំណាយ​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​ថែរក្សា​ទំនាក់ទំនង​ដែល​អ្នក​ឲ្យ​តម្លៃ​លើ​ដែរ​ឬទេ ? តើ​អ្នក​នៅ​ព្យាយាម​រក្សា​ទំនាក់ទំនង​ដែល​មិនល្អ​សម្រាប់​អ្នក​ឬ​អត់ ? តើ​អ្នក​ស្មោះត្រង់​ក្នុង​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​ទេ ?

កត្តា​សំខាន់​មួយ​ដែល​ជួយ​ឲ្យ​អ្នក​បន្ត​ជោគជ័យ​ក្នុង​ការ​រក​ប្រាក់​ចំណូល ឬ​ដំណើរការ​អាជីវកម្ម​ឬ​រក្សា​ទំនាក់ទំនង​ដែល​អ្នកមាន​ជាមួយ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ និង​មនុស្ស​សំខាន់​ៗ​ទាំងឡាយ​ក្នុង​ជីវិត​អ្នក ។ ដើម្បី​ជៀសវាង​បាត់បង់​ទំនាក់ទំនង​ជាមួយ​មនុស្ស​សំខាន់​ៗ​ទាំងនេះ​មិន​ថា ជា​ដៃគូ​ជីវិត ឬ​ដៃគូ​អាជីវកម្ម​ទេ អ្នក​ត្រូវ​តែ​ចេះ​រៀបចំ និង​តាមដាន​វា ។ អ្នក​គួរតែ​ដឹង​ថា ពួក​គេ​នៅឯណា ហើយ​ពួក​គេ​កំពុង​តែ​ទៅ​ណា ។ អ្នក​ត្រូវ​តែ​ដឹង​ពី​វិធី​ដែល​អ្នក​នឹង​ធ្វើ ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​ប្រសើរ​ឡើង​ក្នុង​ស​ប្តា​ហ៍​នេះ ។

ដើម្បី​ឲ្យ​ងាយស្រួល អ្នក​គួរតែ​សរសេរ​ពី​ទំនាក់ទំនង​សំខាន់​ជាងគេ ដែល​អ្នកមាន​ជាមួយនឹង​មនុស្ស​១០​រូប​ក្នុង​ជីវិត​អ្នក និង​ផ្តល់​ពី​មូលហេតុ​ដែល​បង្ក​ឲ្យ​អ្នក​គិត​ថា ទំនាក់ទំនង​នេះ​ពិតជា​សំខាន់​សម្រាប់​អ្នក ។ រួច​ឆ្លើយ​សំណួរ​ថា តើ​ទំនាក់ទំនង​នេះ ស្ថិត​ក្នុង​ដំណាក់​កាលណា ? តើ​អ្នក​កំពុង​តែ​ទទួលខុសត្រូវ​ទាំងស្រុង​ក្នុង​ការ​បង្កើត​គុណភាព កិច្ច​សហប្រតិបត្តិការ និង​អនាគត​នៃ​ទំនាក់ទំនង​នេះ​ទេ ? តើ​អ្នក​បាន​វិនិយោគ​ពេលវេលា និង​កម្លាំង​របស់​អ្នក​លើ​ទំនាក់ទំនង​នេះ​ក្នុង​រយៈពេល​ពី​៧​ទៅ​៣០​ថ្ងៃ​កន្លង​មកនេះ​ទេ ?

បន្ទាប់​មក​អ្នក​គួរតែ​កំណត់​គោលដៅ​ច្បាស់លាស់​ទាក់ទិន​នឹង​វិធី​ធ្វើ​ឲ្យ​ទំនាក់ទំនង​នេះ​ប្រសើរ​ឡើង រួច​ស្រមៃ​មើលរូប​រាង​នៃ​ទំនាក់ទំនង​នេះ​ជា​លទ្ធផល ។ បន្ទាប់​មក​អ្នក​ត្រូវ​តែ​ចេញ​សកម្មភាព និង​សម្រេច​គោលដៅ​ដែល​បាន​កំណត់​។ អ្វី​ដែល​សំខាន់ គឺ​អ្នក​មិន​ត្រូវ​ឈប់​វិនិយោគ​លើ​ទំនាក់ទំនង​ទាំងនេះ​ទេ ហើយ​តែងតែ​យកចិត្តទុកដាក់​លើ​វា​ដូច​ពេល​ដែល​អ្នក​ព្យាយាម​រក្សា​វា​ដំបូង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ