​​«បើ​មាន​ជ្រូក​ងាប់​…សូម​កុំ​យកវាធ្វើម្ហូប»


ខេត្ត​តាកែវ ៖​ បន្ទាប់​ពី​លេចឮ​​​ករណី​ជ្រូក​ងាប់​ជា​បន្តបន្ទាប់នៅ​​ភូមិ​មួយ​​ចំនួន​ក្នុងស្រុក​អង្គរ​បូ​រី​ ​ថ្ងៃ​ទី​​​០៣ កក្កដា មន្ត្រី​កា​រិ​យា​ល​យ័​ផលិតកម្ម​ និង​ប​សុ​ព្យា​ល​ខេត្ត​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ ខេត្តតាកែវ​​​បាន​ដឹកនាំ​ដោយ​លោក​ថៃ លិ ជាប្រធាន​ បាន​បន្ត​ចុះ​ធ្វេ​ី​ជីវ​សុ​វត្ថិភាព​ និង​ផ្ដល់​នៅ​បទ​ក​ដ្ផា​នប​ច្ចេក​អនាម​័យ​សត្វ​ដល់​កសិករ​ចឹ​ញ្ចឹ​ម​ជ្រូក​ភូមិ​អំពិល ភូមិ​ព្រៃ​ផ្គាំ ក ខ គ និង​ភូមិ​ទ្រង់​ភូមិ​ ស្រុក​អង្គរ​បូ​រី ​ខេត្តតាកែវ​ ​សហ ការ​ជាមួយរ​ដ្ផ​បាល​សាលាស្រុក​អង្គរ​បូរី អាជ្ញាធ​រ​មូល​ដ្ឋានភូមិ​-ឃុំ ដេ​ី​ម្បី​ទប់ស្កាត់ជំងឺប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ច។

លោក​​ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​​​ថា​ ក្រុមការងារ​យើង​បាន​ចុះ​បាញ់ថ្នាំ​បង្កា​រ ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង​ជាយថាហេតុ​ និងបាន​ស្រង់​ស្ថិតសត្វ​ជ្រូក​ ដែល​មាន​សត្វ​ជ្រូក​សរុប​ចំនួន​​656​ក្បាល​,
ជ្រូក​ងាប់​សរុប​ច​50​ក្បាល, ​ជ្រូក​លក់​​​174​ក្បាល និងសត្វ​ជ្រូក​សល់​សរុប​432​ក្បាល​។

​លោក​​បញ្ជាក់​ថា​ ចំពោះ​នៅ​តាម​បណ្តា​ស្រុក​នានា​ក្នុង​ខេត្តតាកែវ​ មាន​ករណី​ជ្រូក​ងាប់​ដែរ​ តែ​វា​មាន​
លក្ខ​​ណៈតិចតួច ​។ ​លោក​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់ ពេល​មាន​ករណី​ជ្រូក​
ចឹ​ញ្ចឹ​ម​របស់​ខ្លួន​ឈឺ​ងាប់​នោះ​ សូមកុំ​យក​ធ្វើ​ម្ហូប​​ឱ្យ​សោះ​ ត្រូវរូតរះ​រាយការណ៍​មក​មន្ត្រី​ផលិតកម្ម​ និង​បសុព្យា​បាល​ស្រុក​ ឬ​រាយ​ការ​ណ៍​ផ្ទាល់​មក​រូប​លោក​ យើង​ដាក់​កំលាំង​ចុះ​ទៅ​ពិនិត្យ​ដល់​ផ្ទះ​បងប្អូន​តែ​ម្តង​ពិសេស​នោះ​យើង​ត្រូវ​ចូលរួម​ដើម្បី​ទប់ស្កាត់​ជំងឺ​ជ្រូក​ឆ្កួត​អា​ហ្វ្រិ​ច​ទាំងអស់​គ្នា​។ (សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ