ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​យ៉​ន់​ចិន​មាន​តម្លៃប្រែប្រួល​ដូច​ម្តេច​ធៀប​លុយ​រៀល ?

4 ឆ្នាំ មុន

ហាងឆេង​អត្រា​ប្តូរ​ប្រាក់​យ៉​ន់​ចិន ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​ក៏​មានការ​ប្រែប្រួល​ដែរ ប៉ុន្តែ​តិចតួច​ប៉ុណ្ណោះ ។ បើ​យោង​តាម​អត្រា​ប្តូរ​ប្រាក់​ដែល​ចេញពី​ប្រភព​អនាគារ​ជាតិ​នៃ​កម្ពុជា​បានឱ្យ​ដឹង​ថា ថ្ងៃនេះ និង​ថ្ងៃ​ម្សិលមិញ​មាន​ភាព​នឹងនរ គឺ ១​យ៉​ន់​ចិន…

ហាងឆេង​អត្រា​ប្តូរ​ប្រាក់​យ៉​ន់​ចិន ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​ក៏​មានការ​ប្រែប្រួល​ដែរ ប៉ុន្តែ​តិចតួច​ប៉ុណ្ណោះ ។ បើ​យោង​តាម​អត្រា​ប្តូរ​ប្រាក់​ដែល​ចេញពី​ប្រភព​អនាគារ​ជាតិ​នៃ​កម្ពុជា​បានឱ្យ​ដឹង​ថា ថ្ងៃនេះ និង​ថ្ងៃ​ម្សិលមិញ​មាន​ភាព​នឹងនរ គឺ ១​យ៉​ន់​ចិន ទិញ​ចូល ៥៩២ រៀល លក់​ចេញ​៥៩៨​រៀល តែបើ​ប្រៀ​ធៀប​កាលពី​ថ្ងៃ​ចន្ទ​មានការ​ប្រែប្រួល​ដោយ​១​យ៉​ន់​ចិន ទិញ​ចូល​៥៩៤​រៀល លក់​ចេញ​៦០០​រៀល និង​កាលពី​ថ្ងៃ​អង្គារ ទិញ​ចូល​៥៩៣​រៀល លក់​ចេញ ៥៩៨ រៀល ។

ខាងក្រោម​នេះ គឺជា​អត្រា​ប្តូរ​ប្រាក់​រវាង​រូបិយប័ណ្ណ​ផ្សេង​ៗ​ជាមួយ​ប្រាក់​រៀល​សម្រាប់​ថ្ងៃនេះ ១ ដុល្លារ​ហុងកុង ទិញ​ចូល​៥២២​រៀល លក់​ចេញ​៥២៧​រៀល ១០០០ រ៉ូ​ពី​ឥណ្ឌូ​នេ​ស៊ី ទិញ​ចូល ២៨៨ រៀល លក់​ចេញ ២៩១ រៀល ១០០​រ៉ូ​ពី​ឥណ្ឌា ទិញ​ចូល​៥៩១១​រៀល លក់​ចេញ​៥៩៧០ រៀល ១០០​យេ​ន​ជប៉ុន ទិញ​ចូល​៣៧៧៨​រៀល លក់​ចេញ​៣៨១៦​រៀល ១០០​វុន​កូរ៉េ ទិញ​ចូល ៣៤៨​រៀល លក់​ចេញ​៣៥២​រៀល ១​ដុល្លារ​សិង្ហ​បុរី ទិញ​ចូល​៣០០៣​រៀល លក់​ចេញ​៣០៣៣ រៀល ១​បាត​ថៃ ទិញ​ចូល​១៣៣​រៀល លក់​ចេញ​១៣៥​រៀល ១​ដុល្លារ​តៃវ៉ាន់ លក់​ចេញ​១៣១ រៀល លក់​ចេញ​១៣២​រៀល និង​១០០០​ដុ​ង​វៀតណាម ទិញ​ចូល​១៧៥​រៀល លក់​ចេញ​១៧៧ រៀល ។

ចំពោះ​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ប្រាក់​រៀល យោង​តាម​ប្រភព​ពី​លី ហួរ នៅ​ថ្ងៃនេះ​បានឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក ទិញ​ចូល​៤០៧៥ រៀល លក់​ចេញ​៤០៨២ រៀល ។ ហាងឆេង​មាសគីឡូ​គឺ ១​ដំឡឹង ទិញ​ចូល​១៦៨០​ដុល្លារ​អា​មេ​រិ​ក លក់​ចេញ​១៦៩៥​ដុល្លារ​អា​មេ​រិ​ក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ