ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថា​មែន​ៗ អា​មេ​រិ​ក​ជន្ល​ឆ្វេង វាយ​ស្តាំ​ដាក់ Huawei ក្នុង​បញ្ជីខ្មៅ​ដដែល

4 ឆ្នាំ មុន

ទីក្រុងវា​ស៊ី​ន​តោន ៖ មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump បាន​បង្កើត​នូវ​ភាព​ភ្ញាក់ផ្អើល​មួយ​ដោយ​សន្យា​ថា​នឹង​បន្ធូរបន្ថយ​ការ​រឹត​បណ្តឹង​លើ​ក្រុមហ៊ុន​ប​ចេ្ច​ក​វិទ្យា​យក្ស Huawei នឹង​អះអាង​ថា​ឲ្យ​ក្រុមហ៊ុន​អា​មេ​រិ​ក​អាច​លក់​ផលិតផល​ទៅ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នេះ ស្រាប់តែ​មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​កមួយ​រូប​បាន​ប្រាប់​មន្ត្រី​អនុវត្ត​ច្បាប់​របស់​ក្រសួងពាណិជ្ជកម្ម​នៅ​ស​ប្តា​ហ៍​នេះ​ថា ក្រុមហ៊ុន​ប​ចេ្ច​ក​វិទ្យា​យក្ស…

ទីក្រុងវា​ស៊ី​ន​តោន ៖ មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump បាន​បង្កើត​នូវ​ភាព​ភ្ញាក់ផ្អើល​មួយ​ដោយ​សន្យា​ថា​នឹង​បន្ធូរបន្ថយ​ការ​រឹត​បណ្តឹង​លើ​ក្រុមហ៊ុន​ប​ចេ្ច​ក​វិទ្យា​យក្ស Huawei នឹង​អះអាង​ថា​ឲ្យ​ក្រុមហ៊ុន​អា​មេ​រិ​ក​អាច​លក់​ផលិតផល​ទៅ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នេះ ស្រាប់តែ​មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​កមួយ​រូប​បាន​ប្រាប់​មន្ត្រី​អនុវត្ត​ច្បាប់​របស់​ក្រសួងពាណិជ្ជកម្ម​នៅ​ស​ប្តា​ហ៍​នេះ​ថា ក្រុមហ៊ុន​ប​ចេ្ច​ក​វិទ្យា​យក្ស Huawei របស់​ចិន​គួរតែ​ត្រូវ​បាន​កត់​ទុក​ក្នុង​បញ្ជីខ្មៅ​ដដែល ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ភ្នាក់ងារ Reuters កាលពី​ម្សិលមិញ ។

លោក Trump កាលពី​ថ្ងៃ​ទី​២៩ មិថុនា កន្លង​ទៅ​បាន​ធ្វើ​ឲ្យ​ទីផ្សារ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល ដោយ​សន្យា​ចំពោះ​មុខ​លោក​ប្រធានាធិបតី​ចិន Xi Jinping នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល G20 នៅ​ក្នុង​ប្រទេស​ជប៉ុន​ថា​លោក​នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អា​មេ​រិ​ក​លក់​ផលិតផល​ទៅ​ឱ្យ Huawei Technologies Co Ltd ។

កាលពី​ខែឧសភា​ក្រុមហ៊ុន​នេះ​ត្រូវ​បានក​ត់ប​ញ្ជូ​ល​បន្ថែម​ទៅ​ក្នុង​បញ្ជី​មួយ​ដែល​គេ​ហៅ​ថា Entity List ដែល​បាន​ហាមឃាត់​ក្រុមហ៊ុន​អា​មេ​រិ​ក មិន​ឱ្យ​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​ខាងលើ ដោយ​គ្មាន​ការ​អនុញ្ញាត​ពិសេស​នោះ​ទេ ដែល​នោះ​ជា​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​សកម្មភាព​ប្រឆាំង​ផលប្រយោជន៍​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក​។

យ៉ាងណាមិញ ការ​ប្រកាស​របស់ Trump នៅ​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ថា​នឹង​ស្តារ​ឡើង​វិញ​នូវ​កិច្ច​ពិភាក្សា​ពាណិជ្ជកម្ម​ជាមួយ​ក្រុង​ប៉េ​កាំ​ង របស់​ចិន ក៏​ត្រូវ​បាន​អបអរសាទរ​ដោយ​ក្រុមហ៊ុន
ផលិត​​បន្ទះ​ឈី​ប (Chip) អា​មេ​រិ​ក ដែល​ចង់​រក្សា​ការ​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ទូរគមនាគមន៍​ធំ​ជាងគេ​បំផុត​និង​អតិថិជន​សំខាន់​របស់​សហរដ្ឋអាមេរិក​។

​ប៉ុន្តែ​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​លោក Trump ក៏​បង្ក​ឱ្យ​មានការ​ភ័ន្ត​ច្រឡំ​ក្នុង​ចំណោម​អ្នក​ប្រឡូក​ក្នុង​ឧស្សាហកម្ម​និង​មន្ត្រី​រដ្ឋាភិបាល​ដែល​កំពុង​ព្យាយាម​យល់​ពី​គោលនយោបាយ​របស់​ក្រុមហ៊ុន Huawei ដែល​គាត់​បាន​ដាក់​បង្ហាញ ។

នៅ​ក្នុង​សារ​អេ​ឡិច​ត្រូ​និក​មួយ​ទៅ​កាន់​មន្ត្រី​អនុវត្ត​ច្បាប់​កាលពី​ថ្ងៃ​ច័ន្ទ ទី ០១ ខែកក្កដា នេះ ដែល​ភ្នាក់ងារ Reuters គឺ​លោក John Sonderman អនុប្រធាន​ការិយាល័យ​អនុវត្ត​ការ​នាំ​ចេញ​នៅ​ក្នុង​ការិយាល័យ​ឧស្សាហកម្ម​និង​សន្តិសុខ (BIS) របស់​ក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក បាន​ព្យាយាម​បញ្ជាក់​ពី​របៀប​ដែល​ភ្នាក់ងារ​គួរតែ​ស្នើ​សុំ​សំណើរ​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន កំពុង​ស្វែងរក​ការ​យល់ព្រម​ដើម្បី​លក់​ទៅ​កាន់​ក្រុមហ៊ុន Huawei ។

រាល់​ពាក្យ​ស្នើ​សុំ បែប​នេះ​គួរតែ​ត្រូវ​បាន​ពិចារណា​លើ​គុណសម្បត្តិ​និង​ប្រើប្រាស់ ជាមួយ​ភាសា​ដែល​កត់​សម្គាល់ថា «​ភាគី​នេះ​ស្ថិត​នៅ​លើ​បញ្ជី​អង្គភាព​ខ្មៅ (Entity List) ។ ចូរ​វាយតម្លៃ​គោលនយោបាយ ពិនិត្យ​មើល​អាជ្ញា​បណ្ណ​ឡើង​វិញ​ក្រោម​ផ្នែក​ទី ៧៤៤» ។

នេះ​គឺជា​អ្វី​ដែល​គាត់​បាន​សរសេរ ដោយ​លើក​ឡើង​ពី​បទបញ្ជា​នានា​ដែល​រួម​បញ្ចូល​ទាំង​បញ្ជី Entity List និង​គោលនយោបាយ​ផ្តល់​អាជ្ញាប័ណ្ណ និង​គោលនយោបាយ​អាជ្ញា​បណ្ណ​នៃ​ការ «​សន្មត់​ការ​បដិសេធ​» ដែល​ត្រូវ​បាន​អនុវត្ត​ចំពោះ​ក្រុមហ៊ុន​ដែល​មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​។ លោក​បាន​បន្ថែម​ថា​ការ​ណែនាំ​បន្ថែម​ពី BIS គួរតែ​ត្រូវ​បាន​គេ​យក​ទៅ​ពិចារណា​ផង​ដែរ​នៅ​ពេល​វាយតម្លៃ​ពាក្យសុំ​អាជ្ញាប័ណ្ណ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន Huawei ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ក្រុមហ៊ុន Huawei បាន​ប្រាប់ Reuters កាលពី​ថ្ងៃ​ពុធ ម្សិលមិញ​នេះ​ថា​ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​លោក Ren Zhengfei បាន​ថ្លែង​ថា​សេចក្តីថ្លែងការណ៍​របស់​លោក Trump កាលពី​ចុង​ស​ប្ដា​ហ៍​នោះ​គឺ «​ល្អ​សម្រាប់​ក្រុមហ៊ុន​អា​មេ​រិ​ក​»​។ ក្រុមហ៊ុន Huawei ក៏​មាន​ឆន្ទៈ​បន្ត​ទិញ​ផលិតផល​ពី​ក្រុមហ៊ុន​អា​មេ​រិ​ក​។ ប៉ុន្តែ​យើង​មិនឃើញ​មាន​ផល​ប៉ះពាល់​ច្រើន​ទៅ​លើ​អ្វី​ដែល​យើង​កំពុង​ធ្វើ​ទេ​។ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Huawei បាន​និយាយ​នៅ​ក្នុង​អ៊ី​ម៉ែ​ល​ថា «​យើង​នឹង​នៅ​តែ​ផ្តោត​លើ​ការងារ​របស់​យើង​ផ្ទាល់​» ។

​នាយកដ្ឋាន​ពាណិជ្ជកម្ម​មិន​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ទៅ​នឹង​សំណើសុំ​យោបល់​ទេ​។ ក៏​ប៉ុន្តែ​មនុស្ស​ម្នាក់​ដែល​ដឹង​អំពី​បញ្ហា​នេះ​បាន​និយាយ​ថា​លិខិត​នេះ​គឺ​ជាម​គ្គុ​ទេសន៍​តែ​មួយ​គត់​ដែល​មន្ត្រី​អនុវត្ត​ច្បាប់​បាន​ទទួល​បន្ទាប់​ពី​ការ​ប្រកាស​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​របស់​លោក Trump កាលពី​ថ្ងៃ​សៅរ៍​។ ការ​សន្មត់​នៃ​ការ​បដិសេធ​មួយ​មាន​ន័យ​ថា​ការ​ពិនិត្យ​ឡើង​វិញ​យ៉ាង​តឹង​រឹង​ហើយ​អាជ្ញាប័ណ្ណ​ភាគច្រើន​ដែល​ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ​ក្រោម​ច្បាប់​នេះ​មិន​ត្រូវ​បាន​អនុម័ត​នោះ​ទេ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ