កាំរស្មីយូវី ឬហៅថាកាំរស្មីពណ៌ស្វាយដែលចេញពីពន្លឺព្រះអាទិត្យអាចបំផ្លាញសុខភាពភ្នែកមនុស្សយើងបាន។ វ៉ែនតាការពារកម្តៅព្រះអាទិត្យអាចជួយការពារភ្នែកអ្នកពីបញ្ហាដែលទាក់ទងនឹងកាំរស្មីយូវីនេះបានដូចជា ភ្នែកឡើងបាយ និងការខូចគ្រាប់ភ្នែក។ យ៉ាងណាមិញ វ៉ែនតាការពារកម្តៅព្រះអាទិត្យ និងអាចការពារកាំរស្មីយូវីបានទៀតនោះគួរតែមានលក្ខណៈដូចខាងក្រោមនេះ៖
១-ទប់ស្កាត់កាំរស្មីយូវី A និង B បាន៩៩ ទៅ ១០០ភាគរយ
២- អាចមើលឃើញច្បាស់ ៧៥ ទៅ៩០ភាគរយនៅពេលថ្ងៃ
៣- មានឡេនដែលសមស្របនឹងពណ៌របស់អ្នក
៤- មិនត្រូវធ្វើឲ្យឡេនដែលពាក់នោះរបេះចេញ ឬខូចទ្រទ្រាយក្នុងពេលពាក់ឡើយ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ