ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​មួយ​មិន​អាច​មាន​ខ្លា​ពីរចិន​កំពុង​រក​វិធី​គេច​ចេញពី​ការ​គាបសង្កត់​របស់​អា​មេ​រិ​ក

4 ឆ្នាំ មុន

ចិន ៖ ទីផ្សារ​សកល​បាន​ដំណើរការ​ទៅ​មុខ​ល្អ​ប្រសើរ ក្រោយ​មាន​ជំនួប​គ្នា​រវាង​មេដឹកនាំ​អា​មេ​រិ​ក លោក​ប្រធានាធិបតី Donald Trump និង មេដឹកនាំ​ចិន លោក​ប្រធានាធិបតី…

ចិន ៖ ទីផ្សារ​សកល​បាន​ដំណើរការ​ទៅ​មុខ​ល្អ​ប្រសើរ ក្រោយ​មាន​ជំនួប​គ្នា​រវាង​មេដឹកនាំ​អា​មេ​រិ​ក លោក​ប្រធានាធិបតី Donald Trump និង មេដឹកនាំ​ចិន លោក​ប្រធានាធិបតី Xi Jinping កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ផុត​ថ្មី​ៗ​នេះ​។ ប៉ុន្តែ​ក្រុម​អ្នកវិភាគ​និយាយ​ថា ចិន​កំពុង​តែ​ផ្លាស់​ប្តូរ​របៀប​រកស៊ី​ខាង​ផ្នែក​បច្ចេកវិទ្យា ដើម្បី​ជៀស​ផុត​ពី​ការ​គាបសង្កត់​ពី​សហរដ្ឋអាមេរិក ដូច​ពេល​នេះ​ទៀត​។

កិច្ចប្រជុំ​នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស G-20 នៅ​ចុង​ស​ប្តា​ហ៍​នេះ លោក Trump និង លោក Xi បាន​ព្រមព្រៀង​គ្នា ដើម្បី​ធ្វើ​ឱ្យ​មាន​កិច្ចចរចារ​ពាណិជ្ជកម្ម ហើយ​បាន​សន្យា​ថា​នឹង​ចាប់​យកពន្ធ​គយ​ថ្មី​លើ​ការ​នាំ​ចូល​ទៅ​វិញ​ទៅ​មក​។

ទោះបីជា​មិន​មាន​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ស្តី​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម លោក Trump បាន​ស្នើ​ថា លោក​អាច​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​លើ​ការ​នាំ​ចេញ​បច្ចេកវិទ្យា​របស់​សហរដ្ឋអាមេរិក​ទៅ​កាន់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei ទោះបីជា​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា​ជា​ហានិភ័យ​សន្តិសុខ​ជាតិ​សម្រាប់​អា​មេ​រិ​ក​ក៏​ដោយ​។

អ្នក​ឃ្លាំមើល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​និង​ផល​ប៉ះពាល់​របស់​វា​ទៅ​លើ​បរិយាកាស​បច្ចេកវិទ្យា បាន​និយាយ​ថា បើ​ទោះបីជា​មានការ​និយាយ​គ្នា​យ៉ាងណា​ក៏​ដោយ ទំនាក់ទំនង​រវាង​ចិន​និង​អា​មេ​រិ​ក នឹង​ត្រូវ​ផ្លាស់​ប្តូរ​ជា​រៀង​រហូត​។ គេ​បាន​ព្យាករណ៍​ថា នៅ​ថ្ងៃ​អនាគត​អាច​នឹង​មាន​ពិភព​បច្ចេកវិទ្យា​ពីរ​ផ្សេង​គ្នា ដែល​មួយ​គឺជា​របស់​ចិន និង មួយទៀត​ជា​របស់​អា​មេ​រិ​ក​។

សង្គ្រាម​ពាណិជ្ជកម្ម​រយៈពេល​១៨​ខែ រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន ត្រូវ​បាន​គេ​មើលឃើញ​យ៉ាង​ទូលំទូលាយ​ថា​ជា​ការ​ប្រកួតប្រជែង​លើ​វិស័យ​បច្ចេកវិទ្យា​។ មូលហេតុ​របស់​លោក Trump ដែល​ចាប់ផ្តើម​សង្គ្រាម​នេះ​ឡើង គឺ​មក​ពី​ឃើញ​ភាព​មិន​យុត្តិធម៌​រវាង​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ចិន និង ការ​លួច​កម្មសិទ្ធិបញ្ញា​ពី​អា​មេ​រិ​ក​។ ដូចនេះ ចិន​ពិត​ណាស់​ត្រូវ​តែ​រក​វិធី​លេង​ខាង​ផ្នែក​បច្ចេកវិទ្យា​ដោយ​ខ្លួនឯង ៕

ប្រភព ៖ cnbc , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ