ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផុតឱសានវាទ៧មេសា តើទីណាខ្លះ​ក្លាយជា​ឋាននរក បើអ៉ីរ៉ង់គំរាមតបវិញ

2 ថ្ងៃ មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ អ៉ីរ៉​ង់​សន្យា​ នា​ថ្ងៃ​ទី​៦​ មេ​សា​ ពី​ការ​សងសឹក​វិញ​យ៉ាង​បំផ្លិចបំផ្លាញ​បំផុត ​ប្រសិនបើ​មានការ​វាយប្រហារ​ថ្មី​ៗ​របស់​អា​មេ​រិ​ក ​និង​អ៉ី​ស្រា​អែ​ល​ ប្រឆាំង​បណ្ដា​ហេ​ដ្ឋា​រចនា​សម្ព័​ន្ធស៊ី​វិល​របស់​ខ្លួន​ ។…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ អ៉ីរ៉​ង់​សន្យា​ នា​ថ្ងៃ​ទី​៦​ មេ​សា​ ពី​ការ​សងសឹក​វិញ​យ៉ាង​បំផ្លិចបំផ្លាញ​បំផុត ​ប្រសិនបើ​មានការ​វាយប្រហារ​ថ្មី​ៗ​របស់​អា​មេ​រិ​ក ​និង​អ៉ី​ស្រា​អែ​ល​ ប្រឆាំង​បណ្ដា​ហេ​ដ្ឋា​រចនា​សម្ព័​ន្ធស៊ី​វិល​របស់​ខ្លួន​ ។

អ្នកនាំពាក្យ​របស់​ទីបញ្ជាការដ្ឋាន​យោធា​អ៉ី​រ៉​ង់ ក្នុង​សេចក្ដី​ប្រកាស​មួយ​បាន​ព្រមាន​ថា ប្រសិនបើ​ការ​វាយប្រហារ​បណ្ដា​គោលដៅ​ស៊ី​វិល​នៅ​បន្ត​នោះ​ ដំណាក់កាល​ខាង​មុខ​នៃ​ប្រតិបត្តិការ​វាយលុក ​និង​សងសឹក​របស់​យើង នឹង​ពិតជា​បំផ្លិចបំផ្លាញ​បំផុត ​និង​កាន់តែ​រីក​ធំ ហើយ​ការ​បាត់បង់​និង​ការ​ខូច​ខាត​ដោយសារ​ការ​សងសឹក​នោះ​ ពិតជា​ធំធេង​បំផុត​។

ដោយ​វាយតម្លៃ​ថា បណ្ដា​គោលដៅ​យោធា​សម្រេច​បាន​អស់ហើយ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​គំរាម​នា​ពេល​នេះ ​វាយប្រហារ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល​របស់​អ៉ី​រ់ង់ ពិសេស​ស្ពាន​ និង​បណ្ដា​មជ្ឈមណ្ឌល​អគ្គិសនី ប្រសិនបើ​អ៉ី​រ៉​ង់​មិន​ព្រម​បើក​ពេញលេញ​ច្រក​សមុទ្រ​ហ័​រ​មូស​ទេ​នោះ​ ។ ចំណែក​ប្រធាន​សភា​អ៉ី​រ៉​ង់​ លោក​ម៉ូ​ហា​ម៉ា​ដ ​បាក់​ហ័​រ​ហ្គា​លី​បា​ហ្វ​ វិញ​អះអាង​ថា តំបន់​ទាំងមូល​នឹង​ក្លាយជា​អណ្ដាតភ្លើង ​ព្រោះតែ​ពួក​អ្នក​ធ្វើ​តាម​បញ្ជា​របស់​នាយក​រដ្ឋមន្ត្រី​អ៉ី​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​ ។

មនុស្ស​២​នាក់​បាន​ត្រូវ​ស្លាប់​ក្នុ្ន​ង​គំនរ​បាក់បែក​នៃ​អគារ​មួយ​នៅ​ក្រុង​ហៃ​ហ្វា​ភាគ​ខាងជើង​អ៉ី​ស្រា​
អែ​ល ដែល​រង​ការ​វាយប្រហារ​ដោយ​មី​ស៊ី​លអ៉ី​រ៉​ង់​កាលពី​ថ្ងៃ​ទី​៥ ​មេ​សា​ ។ ការ​រុករក​កំពុង​បន្ត តាម​រក​មនុស្ស​២​នាក់​ដែល​បាត់​ខ្លួន​ក្នុង​គំនរ​បាក់បែក​នៃ​អគារ​ត្រូវ​កម្ទេច ដោយ​គ្រាប់​មីស៊ី​ល​នោះ​។ ការ​វាយប្រហារ​នេះ ​ក្រៅពី​អ្នក​ស្លាប់​និង​អ្នក​បាត់​ខ្លួន មនុស្ស​៤​នាក់​ទៀត​រង​របួស​។ អគារ​កម្ពស់់​៧​ជាន់​នោះ​រង​ការ​បំផ្លាញ​ស្ទើរ​ទាំងស្រុង​។

នា​ថ្ងៃ​ទី​៦​ មេ​សា អ៉ី​រ៉​ង់​បាន​វាយប្រហារ​ថែម​ទៀត​លើ​អ៉ី​ស្រា​អែ​ល និង​បណ្ដា​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​ ។ នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៦​ មេ​សា ​អ៉ីរ៉​ង់​បាន​វាយប្រហារ​លើ​អ៉ី​ស្រា​អែ​ល គុយ​វ៉ែត ​និង​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ដោយ​មី​ស៊ី​ល ​និង​ដ្រូ​ន ​។ ចំណែក​កងទ័ព​អ៉ី​​ស្រា​អែ​ល​ប្រកាស​ថា បាន​វាយប្រហារ​ថ្មី​ៗ​ប្រឆាំង​ក្រុង​តេ​ហេ​រ៉​ង់​ ។ ក្នុង​រដ្ឋធានីអ៉ី​រ៉​ង់ សាកលវិទ្យាល័យ​មួយ​ជា​គោលដៅ​នៃ​ការ​វាយប្រហារ ហើយ​ការ​វាយប្រហារ​ក៏​បណ្ដាល​ឲ្យ​ខូចខាត​ទីតាំង​ឧស្ម័ន​មួ​យក​ន្ហែ​ង នៅ​ក្បែរ​សាកលវិទ្យាល័យ​នោះ បណ្ដាល​ឲ្យ​មួយ​ផ្នែក​នៃ​ក្រុង​តេ​ហេ​រ៉​ង់​គ្មាន​ឧស្ម័ន​ប្រើប្រាស់​។ តាម​បណ្ដា​សារព័ត៌​មានអ៉ី​រ៉​ង់​ថា ការ​វាយប្រហារ​ជា​ច្រើន​ក៏​កើត​មាន​ដែរ ក្នុង​បណ្ដា​សង្កាត់​ពលរដ្ឋ​រស់នៅ​នៃ​ក្រុង​តេ​ហេ​រ៉​ង់​។

ការ​គំរាមកំហែង​គ្នា​ទៅ​វិញ​ទៅ​មក រ​វាង​អា​មេ​រិ​ក​និង​អ៉ី​រ៉​ង់ ដែល​នាំ​ឲ្យ​មានការ​បារម្ភ​កាន់តែ​ខ្លាំង នាំ​ឲ្យ​តម្លៃ​ប្រេង​ឡើង​កាន់តែ​ខ្ពស់​ដោយ​នា​ថ្ងៃ​ទី​៦ ​មេ​សា​ ប្រេង​ឆៅ​មួយ​ធុង​ឡើង​ថៃ្ល​ដល់​១១០​ដុល្លារ​។ ប៉ុន្តែ​ការ​បារម្ភ​លើ​ប្រេង​ឡើង​ថៃ្ល​កាន់តែ​ខ្ពស់ មានការ​ធូរស្រាល​បន្តិច​វិញ​ដោយសារ​តែ​ការ​សម្រេច​របស់​រុ​ស្ស៊ី អា​រ៉ា​ប៊ី​សា​អូឌីត​ ព្រម​ប្រទេស​៦​ទៀត ជា​សមាជិក​អង្គការ​បណ្ដា​ប្រទេស​នាំ​ប្រេង​ចេញ​ហៅ​កាត់​ថា​OPEC​បង្កើន​ផលិតកម្ម​ប្រេង​របស់​ពួក​គេ​ចាប់ពី​ខែឧសភា​ទៅ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ