ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានការណ៍ដល់ចំណុចផ្ទុះ៖ អ៉ីរ៉ង់បដិសេធបទឈប់បាញ់​៤៥ថ្ងៃ ខណៈលោកត្រាំ គំរាមកម្ទេចអ៉ីរ៉ង់​«ក្នុងពេលតែមួយយប់»

1 ថ្ងៃ មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ នា​ថ្ងៃ​ទី​៦ ​មេ​សា អ៉ី​រ៉​ង់​បាន​បដិសេធ​សំណើ​ឈប់​បាញ់​គ្នា​រយៈពេល​៤៥​ថ្ងៃ​ហើយ​ថ្លែង​​ថា ចង់​បញ្ចប់​ជា​ស្ថាពរ​នូវ​សង្គ្រាម ចំណែក​ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​វិញ​ហាក់ដូចជា​កាន់តែ​ពង្រីក​ការ​គំរាម​វាយប្រហារ​បណ្ដា​គោលដៅ​ស៊ីវិល​ក្នុង​ប្រទេស​អ៉ីរ៉​ង់​ទាំងមូល​ក្រោយ​ឱសានវាទ​របស់​លោក​ផុតកំណត់​ ។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ឯ​សេត​វិមាន…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ នា​ថ្ងៃ​ទី​៦ ​មេ​សា អ៉ី​រ៉​ង់​បាន​បដិសេធ​សំណើ​ឈប់​បាញ់​គ្នា​រយៈពេល​៤៥​ថ្ងៃ​ហើយ​ថ្លែង​​ថា ចង់​បញ្ចប់​ជា​ស្ថាពរ​នូវ​សង្គ្រាម ចំណែក​ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​វិញ​ហាក់ដូចជា​កាន់តែ​ពង្រីក​ការ​គំរាម​វាយប្រហារ​បណ្ដា​គោលដៅ​ស៊ីវិល​ក្នុង​ប្រទេស​អ៉ីរ៉​ង់​ទាំងមូល​ក្រោយ​ឱសានវាទ​របស់​លោក​ផុតកំណត់​ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ឯ​សេត​វិមាន ​លោក​ត្រាំ​គំរាម​ថា ប្រទេស​អ៉ី​រ៉​ង់​ទាំងមូល​អាច​ត្រូវ​
កម្ទេច​ក្នុង​ពេល​តែ​មួយ​យប់ ហើយ​អាច​ក្នុង​យប់​នេះ​ ឬ​យប់​ស្អែក​។ លោក​ត្រាំ​ចាត់​ទុក​ថា ​ចប់​ជា​ស្ថាពរ​ហើយ ពេល​ដែល​លោក​កំណត់​ចំពោះអ៉ី​រ៉​ង់ ឲ្យ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​។ ឱសានវាទ​លោក​ត្រាំ ​ចប់​ថ្ងៃ​ទី​៧​ មេ​សា​ វេលា​ម៉ោង​២០​ម៉ោង​ នៅ​ក្រុង​វ៉ា​ស៊ីន​តោន​ ។ អា​មេ​រិ​កបាន​បង្កើន​​ការ​គំរាម​ប្រឆាំង​អ៉ី​រ៉​ង់ ដោយ​ស្នើ​ឲ្យ​បើក​ច្រក​សមុទ្រ​ហ័​រ​មូស បើ​មិន​ដូច្នេះ​ទេ​នឹង​ទទួល​រង​រលក​នៃ​ការ​វាយប្រហារ​បណ្ដា​គោលដៅ​ស៊ី​វិល​។ រដ្ឋមន្ត្រីក្រសួង​ស​ង្ក្រា​ម​​អា​មេ​រិ​ក ​លោក PETE HEGSETH បាន​ព្រមាន​ថា ពេល​នេះ ​យើង​ធ្វើការ​វាយប្រហារ​ដ៏​ច្រើន​បំផុត​ពុំ​ធ្លាប់​មាន​តាំងពី​ថ្ងៃ​ដំបូង​នៃ​សង្គ្រាម​មក​ ។ រួច​ថ្ងៃស្អែក​នឹង​មានការ​វាយប្រហារ​កាន់តែ​ខ្លាំង​ថែម​ទៀត​ ។

អ៉ី​ស្រា​អែ​ល​បាន​បង្កើន​ការ​គាបសង្កត់​ដោយ​វាយប្រហារ​ទីតាំង​ឧស្ម័ន​ដ៏​ធំ​បំផុត​របស់​អ៉ី​រ៉​ង់ ជា​ប្រភព​ថាមពល​ជាតិ​សំខាន់​របស់​ជាតិ​នោះ​ គឺ់​ទីតាំង​ឧស្ម័ន​SOUTH PARS ហើយ​សម្លាប់​មេបញ្ជាការ​២​នាក់​របស់​កង​ឆ្មាំ​បដិវត្តន៍​។ អ៉ី​ស្រា​អែ​ល​និយាយ​ថា ការ​វាយប្រហារ​លើ​ទីតាំង​ឧស្ម័ន​នោះ​គឺ​សំដៅ​លុប​បំបាត់​ប្រភព​ចំណូល​ចម្បង​សម្រាប់​អ៉ី​រ៉​ង់​។ ទីតាំង​នោះ​សំខាន់​ណាស់​ សម្រាប់​ការ​ផលិត​
អ​គ្គិ្ក​​ស​នី​របស់​ប្រទេស​ ។ ការ​វាយប្រហារ​ទីតាំង​នោះ​លើក​មុន កាលពី​ខែមីនា​បណ្ដាល​ឲ្យអ៉ី​រ៉​ង់​វាយប្រហារ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល ក្នុង​ប្រទេស​ដទៃ​ៗ​ទៀត​នៅ​ម​ជ្ឈឹ​ម​បូព៌ា ។
អ៉ី​រ៉​ង់​បាន​វាយប្រហារ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​បណ្ដា​ប្រទេស​អា​រ៉ាប់​ជិតខាង​ជា​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក ហើយ​គំរាម​រិ​ត​ត្បិត​ច្រក​សមុទ្រ​មួយទៀត​ក្នុង​តំបន់ ដែល​មាន​នាវា​ឆ្លងកាត់​ច្រើន​ដែរ​គឹ​ច្រក
​សមុទ្រ​BAB EL MANDEB ក្នុង​ដែនទឹក​ឧបទ្វីប​អា​រ៉ាប់​ ។

អ៉ី​រ៉​ង់​បាន​បញ្ជូន​ចម្លើយ​មាន​១០​ចំណុច​តាម​រយៈ​អាជ្ញាកណ្ដាល​ប៉ា​គី​ស្ថាន ដែល​រួម​មាន​សំណើ​ពី​ការ​កសាង​ឡើង​វិញ​និង​ការ​លុប​ចោល​បណ្ដា​ទណ្ឌកម្ម​។ ប្រមុខ​ការទូត​អ៉ី​រ៉​ង់​ប្រចាំ​ក្រុង​គែ​រលោក
​ម៉ូ​តា​បា​ហ្វ័​រ​ឌូ​ស៊ី​ពួ​ថ្លែង​ថា យើង​នឹង​មិន​ទទួលយក​ត្រឹមតែ​បទ​ឈប់​បាញ់​គ្នា​មួយ​ទេ​។ យើង​ទទួល​យក​តែ​ការ​បញ្ចប់សង្គ្រាម​និង​ការ​ធានា​ថា យើង​នឹង​មិន​រង​ការ​វាយប្រហារ​ទៀត​។ លោក​បន្ត​ថា អ៉ី​រ៉​ង់​មិន​ជឿ​ទុកចិត្ត​រដ្ឋបាល​លោក​ត្រាំ​ឡើយ បន្ទាប់​ពី​អា​មេ​រិ​ក​វាយប្រហារ​យើង​២​លើក​រួច​មក​ហើយ ក្នុង​ពេល​ចរចា​លើក​មុន​ៗ​ ។ ចំណែក​អ្នក​ទទួលខុសត្រូវ​តំបន់​ម្នាក់​ចូលរួម​ក្នុង​ការ​ចរចា​អះអាង​ថា បណ្ដា​ការ​ខិតខំ​ប្រឹងប្រែង​មិន​ទាន់​បរាជ័យ​ឡើយ​។ យើង​កំពុង​ពិភាក្សា​ជា​និច្ច​ជាមួយ​ភាគី​ទាំង​២៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ