រាជរដ្ឋាភិបាល​បង្កើតខេត្តត្បូងឃ្មុំ ​បំបែកចេញពី​ខេត្តកំពង់ចាម


រាជធានីភ្នំពេញ​៖ ទីបំផុត​ទៅខេត្តត្បូងឃ្មុំត្រូវ​បានបង្កើតជាផ្លូវការហើយ​ បន្ទាប់ពីព្រះមហាក្សត្រ​កម្ពុជានរោត្តមសីហមុនី ​បានឡាយព្រះហស្ថលេខា​លើព្រះរាជក្រឹត្យ​ចុះថ្ងៃទី៣១ ​ធ្នូ ២០១៣ តាមសំណើ​ទូលថ្វាយរបស់​សម្តេចនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ។

គួរបញ្ជាក់ផងដែរថា​ បើតាមមន្រ្តី​ក្រសួងមហាផ្ទៃ​បានឲ្យដឹងថា​ ខេត្តត្បូងឃ្មុំនេះ ​ត្រូវបានក្រសួងមហាផ្ទៃ​គ្រោងនឹងបំបែក​ចេញពីខេត្តកំពង់ចាម​ដោយ​ចាប់យកទីតំាង​រដ្ឋបាលភូមិសាស្រ្ត​នៅ​ត្រើយខាងកើត​ទន្លេបិទតាំងពី​អាណត្តិទី៣មកម្ល៉េះ​ ហើយក៏បានលេចឮដល់​មជ្ឈដ្ឋាននានាតៗគ្នា ​ប៉ុន្តែមិនទាន់ចេញ​ជាផ្លូវការ ។

បើយោង​តាមព្រះរាជក្រឹត្យលេខ​ នស/រកត/១២០៣/១៤៤៥​ត្រូវបានបង្កើតខេត្តត្បួងឃ្មុំ ​ដោយកាត់យកក្រុងចំនួន១ ​និង ស្រុកចំនួន៦ ​ពីខេត្តកំពង់ចាមគឺ ​ក្រុងសួង ​ស្រុកត្បូងឃ្មុំ ស្រុកអូររំាងឪ ​ស្រុកក្រូចឆ្មារ ​ស្រុកតំបែរ ​ស្រុកពញាក្រែក ​និង ស្រុកមេមត់​ ។

ព្រំប្រទល់រដ្ឋបាល​ខេត្តត្បូងឃ្មុំ ​ត្រូវបានកំណត់ដូច​មានក្នុងផែនទី​ជាឧបសម្ព័ន្ឋនៃ​ព្រះរាជក្រឹត្យនេះ ។

ចំណែកទីតំាង​សាលាខេត្តត្បូងឃ្មុំ ​ត្រូវកំណត់ដោយអនុក្រឹត្យ​តាមសំណើរបស់រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ ហើយការរៀបចំរចនាសម្ព័ន្ឋ​និងប្រព័ន្ឋ​គ្រប់គ្រងរដ្ឋបាល​ខេត្តត្បូងឃ្មុំ ត្រូវ​អនុលោម​ទៅតាមច្បាប់ស្តីពី​ការគ្រប់គ្រង​រដ្ឋបាលរាជធានី​ ខេត្ត ក្រុង​ ស្រុក ខណ្ឌ ។

សូមបញ្ចាក់ទៀតថា​ នេះជាលើកទី២ហើយ​ចាប់តំាងចុងឆ្នាំ២០១៣មក ​ដែលរាជរដ្ឋាភិបាល​បានបំបែកដែនដី​រដ្ឋបាលដើម្បីងាយស្រួល​ក្នុងការគ្រប់គ្រងទំាង​រដ្ឋបាល និងសន្តិសុខ បន្ទាប់​ពីកាលពីពេល​ថ្មីៗនេះ​ រាជរដ្ឋាភិបាលបាន​បង្កើតខណ្ឌចំនួន៣ទៀត​ក្នុងរាជធានីភ្នំពេញ​ គឺខណ្ឌច្បារអំពៅ ​ដោយបំបែកចេញពីខណ្ឌមានជ័យ​ ខណ្ឌជ្រោយចង្វារ ​បំបែកចេញ​ពី​ខណ្ឌ​ទួលគោក​និងប្ញស្សីកែវ​ និង ខណ្ឌព្រែកព្នៅ​ ដោយបំបែកចេញពី​ខណ្ឌសែន សុខ​ និង ខណ្ឌប្ញស្សីកែវ ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ