ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីម៉ាក់បន្តបោសសម្អាតគ្រា.ប់បែ.កចង្កោម និងសំណល់សង្គ្រាមសៀ.មឈ្លា.នពានតាមលំនៅដ្ឋានពលរដ្ឋនៅទិសភូមិភាគពាយព្យ

43 នាទី មុន

ខេត្តឧត្តរមានជ័យ ៖ លោក ហេង រតនា បាន​ប្រកាស​ឱ្យ​ដឹង​ថា កម្លាំង​ជំនាញ​របស់​អង្គភាព​ស៊ី​ម៉ាក់ (CMAC) កំពុង​បន្ត​យុទ្ធនាការ​បោសសម្អាត​គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម នៅ​ទិស​ខេត្តឧត្តរមានជ័យ និង​ខេត្តបន្ទាយមានជ័យ ។

ជាក់ស្តែង​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (​ស៊ី​ម៉ាក់​) បាន​ប្រកាស នា​ថ្ងៃ​ទី​១១ ខែមិថុនា​នេះ​ថា ៖ នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៦ នៅ​ទិស​ខេត្តឧត្តរមានជ័យ និង​បន្ទាយ​មាន​ជ័យ កម្លាំង​ជំនាញ​អង្គភាព​CMAC បន្ត​បោសសម្អាត​គ្រាប់បែក​ចង្កោម សំណល់​សង្គ្រាម​សៀម​ឈ្លានពាន តាម​លំនៅ​ដ្ឋា​ន ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​សាធារណៈ និង​ដី​សេដ្ឋកិច្ច​សង្គម ។

អគ្គនាយក​ស៊ី​ម៉ាក់​បាន​បន្ត​ថា រួម​គ្នា​ផ្តល់​ក្តី​សង្ឃឹម និង​កសាង​អនាគត​រុងរឿង​ជូន​ប្រជាជន ដែល​ជា​អ្នក​រង​គ្រោះ ដោយសារ​សង្គ្រាម​សៀម​ពាន​ឈ្លា​ន និង​កាន់កាប់​បូរណភាព​ទឹកដី​កម្ពុជា ៕