ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​២​ទេ​មើលទៅនៅ​ទី​សាធារណៈ​បុរស​ម្នាក់​ធ្វើ​រឿង​គួរ​ឱ្យ​សរសើរ​មួយ​ចំពោះ​សង្សារ

4 ឆ្នាំ មុន

បុរស​ម្នាក់​ដែល​ធ្វើខ្លួន​ជា​កៅអី​សម្រាប់​មិត្ត​ស្រី​របស់​គាត់​អង្គុយ​ពីលើ​នៅ​ទី​សាធារណៈ​បាន​ក្លាយទៅជា​វីរុស​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ សកម្មភាព​នេះ​ត្រូវ​បាន​គេ​ថត​ជា​វី​ដេ​អូ ដែល​បាន​កើតឡើង​នៅ​ចំ​កណ្តាល​ចិញ្ចើម​ផ្លូវ​នៅ​ទីក្រុង​ញូ​វ​យ៉​ក​កាលពី​ខែ​មុន ។ ដូចដែល​បានឃើញ​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​បុរស​ម្នាក់​បាន​អង្គុយ​ធ្វើ​ជា​កៅអី​ឱ្យ​មិត្ត​ស្រី​អង្គុយ​ពីលើ​ហើយ​និយាយ​ទូរស័ព្ទ​ធ្វើ​មិនដឹង ។ វា​មិន​ច្បាស់​ទេ​ថា តើ​កន្លែង​កើតហេតុ​នេះ​ពិតប្រាកដ​នេះ​នៅឯណា​ទេ ?…

បុរស​ម្នាក់​ដែល​ធ្វើខ្លួន​ជា​កៅអី​សម្រាប់​មិត្ត​ស្រី​របស់​គាត់​អង្គុយ​ពីលើ​នៅ​ទី​សាធារណៈ​បាន​ក្លាយទៅជា​វីរុស​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ សកម្មភាព​នេះ​ត្រូវ​បាន​គេ​ថត​ជា​វី​ដេ​អូ ដែល​បាន​កើតឡើង​នៅ​ចំ​កណ្តាល​ចិញ្ចើម​ផ្លូវ​នៅ​ទីក្រុង​ញូ​វ​យ៉​ក​កាលពី​ខែ​មុន ។

ដូចដែល​បានឃើញ​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​បុរស​ម្នាក់​បាន​អង្គុយ​ធ្វើ​ជា​កៅអី​ឱ្យ​មិត្ត​ស្រី​អង្គុយ​ពីលើ​ហើយ​និយាយ​ទូរស័ព្ទ​ធ្វើ​មិនដឹង ។ វា​មិន​ច្បាស់​ទេ​ថា តើ​កន្លែង​កើតហេតុ​នេះ​ពិតប្រាកដ​នេះ​នៅឯណា​ទេ ? ប៉ុន្ដែ​វី​ដេ​អូ​នោះ​បាន​លេចឡើង​នៅ​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ញូ​វ​យ៉​ក​នៅ​ថ្ងៃ​ទី ២១ ខែមិថុនា ។

ទស្សនីយភាព​នេះ​បាន​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​ចម្រុះ​ពី​អ្នកលេង​អ៊ី​ន​ធឺរ​ណេ​ត​ដោយ​អ្នកខ្លះ​បាន​បង្ហាញ​ថា គូស្នេហ៍​នេះ​បាន​បង្ក​បញ្ហា​សម្រាប់​អ្នក​ថ្មើរជើង ។ ទន្ទឹម​នឹង​នេះ​ដែរ​មាន​អ្នកខ្លះ​ទៀត​និយាយ​បែប​កំប្លែង​ថា ស្ត្រី​រូប​នេះ​អាច​កំពុងនិយាយ​ទូរស័ព្ទ​ជាមួយ​បុរស​ម្នាក់​ទៀត ៕

https://www.facebook.com/whatisny/videos/1838447516258485/

ប្រភព​៖ nextshark , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ