ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​អត្រា​ប្តូរ​ប្រាក់​យ៉េន​ជប៉ុន ធៀប​ជា​មួយ​ប្រាក់​រៀល ឡើង​ចុះ​មិន​នឹងនរ !

4 ឆ្នាំ មុន
  • ភ្នំពេញ

មួយ​រយៈពេល​មកនេះ ​អត្រា​ប្តូរ​ប្រាក់​យ៉េន​ជប៉ុន ជាមួយ​ប្រាក់​រៀល​ខ្មែរ មានការ​ប្រែប្រួល​មិន​ឈប់​ឈរ​នោះ​ទេ ​តាំងពី​ស​ប្តា​ហ៍​មុន​រហូត​មក​ដល់​ថ្ងៃនេះ គឺ​ទាំង​ការ​ទិញ​ចូល និង​លក់​ចេញ នេះ​បើ​យោង​តាម​ប្រភព​ពី​ធនាគារជាតិ ។ ជាក់ស្តែង​អត្រា​ប្តូរ​ប្រាក់​រវាង​រូបិយប័ណ្ណ​យ៉េន​ជប៉ុន…

មួយ​រយៈពេល​មកនេះ ​អត្រា​ប្តូរ​ប្រាក់​យ៉េន​ជប៉ុន ជាមួយ​ប្រាក់​រៀល​ខ្មែរ មានការ​ប្រែប្រួល​មិន​ឈប់​ឈរ​នោះ​ទេ ​តាំងពី​ស​ប្តា​ហ៍​មុន​រហូត​មក​ដល់​ថ្ងៃនេះ គឺ​ទាំង​ការ​ទិញ​ចូល និង​លក់​ចេញ នេះ​បើ​យោង​តាម​ប្រភព​ពី​ធនាគារជាតិ ។

ជាក់ស្តែង​អត្រា​ប្តូរ​ប្រាក់​រវាង​រូបិយប័ណ្ណ​យ៉េន​ជប៉ុន ជាមួយ​ប្រាក់​រៀល​ខ្មែរ​សម្រាប់​ថ្ងៃនេះ ​គឺ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៧៥៥ រៀល លក់​ចេញ ៣៧៩៣ រៀល ដែល​កាលពី​ម្សិលមិញ​ទិញ​ចូល ៣៧៥៨ រៀល លក់​ចេញ ៣៧៩៥ រៀល ។

កាលពី​ស​ប្តា​ហ៍​មុន ​គឺ​មានការ​ប្រែប្រួល​ពេញ​មួ​យស​ប្តា​ហ៍​តែ​ម្តង ​ដោយ​កាលពី​ថ្ងៃ​ទី ២៨ ខែមិថុនា ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៧៧៦ រៀល លក់​ចេញ ៣៨១៣ រៀល​, ថ្ងៃ​ទី ២៧ ទិញ​ចូល ៣៧៧៦ រៀល លក់​​ចេញ ៣៨១៤ រៀល​, ថ្ងៃ​ទី ២៦ ទិញ​ចូល ៣៧៩៦ រៀល លក់​ចេញ ៣៨៣៤ រៀល​, ថ្ងៃ​ទី ២៥ ទិញ​ចូល ៣៧៩១ រៀល លក់​ចេញ ៣៨២៩ រៀល និង​ថ្ងៃ​ទី ២៤ ទិញ​ចូល ៣៧៩៥ រៀល លក់​ចេញ ៣៨៣៣ រៀល ។

ដោយឡែក​ហាងឆេង​លុយ​ដុល្លារ​អា​មេ​រិ​ក ជាមួយ​លុយ​រៀល​ខ្មែរ សម្រាប់​ថ្ងៃនេះ​ដែរ​ បើ​តាម​ប្រភព​ពី លី ហួរ បានឱ្យ​ដឹង​ថា ១ ដុល្លារ​អា​មេ​រិ​ក​ទិញ​ចូល ៤០៧៣ រៀល លក់​ចេញ ៤០៨០ រៀល ។

ចំពោះ​ហាង​ឆេង​​មាសគីឡូ ១ ដំឡឹង​ទិញ​ចូល ១៦៤៥ ដុល្លារ លក់​ចេញ ១៦៦០ ដុល្លារ​អា​មេ​រិ​ក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ