ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាក​សំណល់ប្រមាណ​ជា​១៥០០​តោន​ដឹក​ពី​ហ្វ៊ី​លី​ពី​ន​ទៅ​ដល់​កា​ណា​ដា

4 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ នាវា​កា​ហ្គោ​ដែល​ដឹក​កាក​សំណល់​ប្រមាណ​ជា​១៥០០​តោន បាន​ទៅ​ដល់​ជិត​ទីក្រុង​វ៉ា​ន​គូ​វ័​រកា​ណា​ដា​ហើយ​កាលពី​ថ្ងៃ​ទី​២៩​មិថុនា​។ កាក​សំណល់​ទាំងនោះ​ស្តុក​ទុក​ចាប់តាំងពី​៦​ឆ្នាំ​មក​ហើយ ក្នុង​កំពង់​ផែ​ក្រុង​ម៉ានីល​។ វា​នាំ​ឲ្យ​មាន​វិបត្តិ​នឹង​គ្នា​រវាង​ហ្វ៊ី​លី​ពី​ន​និង​កា​ណា​ដា​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​។ ចុះបញ្ជី​ថា​ជា​កាក​សំណល់​ប្លា​ស្ទិ​ក​យក​មក​កែ​ច្នៃ បណ្ដា​កុងតឺន័រ​ដែល​ផ្ទុក​កាក​សំណល់​ច្រើន​ប្រភេទ ដូច​ជា​កាក​សំណល់​ផ្ទះបាយ​ដែល​រលួយ​ឬ​កន្ទប​។…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ នាវា​កា​ហ្គោ​ដែល​ដឹក​កាក​សំណល់​ប្រមាណ​ជា​១៥០០​តោន បាន​ទៅ​ដល់​ជិត​ទីក្រុង​វ៉ា​ន​គូ​វ័​រកា​ណា​ដា​ហើយ​កាលពី​ថ្ងៃ​ទី​២៩​មិថុនា​។ កាក​សំណល់​ទាំងនោះ​ស្តុក​ទុក​ចាប់តាំងពី​៦​ឆ្នាំ​មក​ហើយ ក្នុង​កំពង់​ផែ​ក្រុង​ម៉ានីល​។ វា​នាំ​ឲ្យ​មាន​វិបត្តិ​នឹង​គ្នា​រវាង​ហ្វ៊ី​លី​ពី​ន​និង​កា​ណា​ដា​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​។

ចុះបញ្ជី​ថា​ជា​កាក​សំណល់​ប្លា​ស្ទិ​ក​យក​មក​កែ​ច្នៃ បណ្ដា​កុងតឺន័រ​ដែល​ផ្ទុក​កាក​សំណល់​ច្រើន​ប្រភេទ ដូច​ជា​កាក​សំណល់​ផ្ទះបាយ​ដែល​រលួយ​ឬ​កន្ទប​។ បែប​នេះ​នាំ​ឲ្យ​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន លោក​RODRIGO DUTERTE​ផ្ទុះ​កំហឹង ប្រកាសសង្គ្រាម​កាក​សំណល់​ជាមួយ​កា​ណា​ដា ប្រសិនបើ​មិន​នាំ​យក​កាក​សំណល់​ទាំងនេះ​ទៅ​វិញ​ទេ​។ កាក​សំណល់​ទាំងនេះ​ទីបំផុត​ត្រូវ​យក​ទៅ​ដុត​នៅ​ក្រុង​វ៉ា​ន​គូ​វ័​រ ហើយ​ប្រែ​ក្លាយទៅជា​ថាមពល​។

បណ្ដា​ប្រទេស​ឧស្សាហកម្ម​ប្រឈម​មុខ​ចំពោះ​បញ្ហា​កាក​សំណល់​ប្លា​ស្ទិ​ក ចាប់ពី​ចិន​ដែល​ចាប់តាំងពី​យូរ​មក​ហើយ​ជា​អ្នក​ទទួលយក បាន​ឈប់​ធ្វើ​បែប​នេះ​ទៀត​កាលពី​ឆ្នាំទៅ​មិ​ញ ដោយ​លើក​ពី​ការ​ព្រួយបារម្ភ​ដល់​ការ​បំពុលបរិស្ថាន​។ ប្រទេស​អា​សី​ុ​អាគ្នេយ៍​ជា​ច្រើន​ទៀត​បាន​នាំ​គ្នា​ធ្វើ​តាម​ចិន ដោយ​សន្យា​ពី​ឆន្ទៈ​លែង​ធ្វើខ្លួន​ជា​ធុងសម្រាម​ពិភពលោក​ទៀត​។ ប៉ុន្តែ​កាក​សំណល់​ក្នុង​បរិមាណ​ដ៏​ច្រើន​ត្រូវ​បាន​បញ្ជូន​មក​ម៉ា​ឡេ​សី​ុ​ឬ​ឥណ្ឌូ​ណេ​ស៊ី ដែល​ប្រទេស​ទាំងនេះ​ឥឡូវ​ក៏​ប្រកាស​បញ្ជូន​កាក​សំណល់​ទៅ​ប្រទេស​ដើម​វិញ​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ