ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លា.ប់​នារី​មាន​ផ្ទៃពោះ​ដុត​សព​កម្ទេច​ចោល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ​ត្រូវ​ឃាតករ​សម្លាប់​រួច​ច្រក​ក្នុង​វ៉ា​លី​សដឹក​សព​យក​ទៅ​ដុត​ក្នុង​គោលបំណង​បំបាត់ភស្តុតាង​នៅ​ក្នុង​ដី​វាល​មួយ​កន្លែង ​តាម​បណ្តោយ​មហាវិថី​ឈ្នះ ឈ្នះ​ជាយ​រាជធានី​ភ្នំពេញ ។ ហេតុការណ៍​នេះ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​យប់ថ្ងៃ​ទី​២៩…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ​ត្រូវ​ឃាតករ​សម្លាប់​រួច​ច្រក​ក្នុង​វ៉ា​លី​សដឹក​សព​យក​ទៅ​ដុត​ក្នុង​គោលបំណង​បំបាត់ភស្តុតាង​នៅ​ក្នុង​ដី​វាល​មួយ​កន្លែង ​តាម​បណ្តោយ​មហាវិថី​ឈ្នះ ឈ្នះ​ជាយ​រាជធានី​ភ្នំពេញ ។ ហេតុការណ៍​នេះ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​យប់ថ្ងៃ​
ទី​២៩ មិថុនា នៅ​ចំណុច​ដី​ឡូត៍​មួយ​កន្លែង​ចម្ងាយ​ប្រមាណ​២០០​ទៅ​៣០០​ម៉ែត្រ ពី​មហាវិថី​ឈ្នះ ឈ្នះ​ស្ថិត​ក្នុងភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា ។ សូមរំលឹកថា៖ សង្ស័យ​ជា​រឿង​រំលោភ​សម្លាប់ រួច​បំបាត់​ភស្តុ​តាង ផ្អើល​ខាងជើង​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ

សព​នារី​រូប​នោះ​ត្រូវ​ឆេះ​ខ្លោច​រួញ​ក្រញង់​ម ិន​មាន​នរណា​ម្នាក់​ស្គាល់​អត្តសញ្ញាណ​ឡើយ មាន​អាយុប្រមាណ​ចន្លោះ​ជា​១៥​ឆ្នាំ ទៅ​១៩​ឆ្នាំ និង​មាន​ផ្ទៃពោះ​ប្រមាណ​៧​ ទៅ​៨​ស​ប្តា​ហ៍ ព្រមទាំង​មានការ​សង្ស័យ​ថា​ ជា​ជន​ជាតិ​ចិន ។ នេះ​បើ​តាម​លទ្ធផល​នៃ​ការ​វះកាត់​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ដែល​ឆេះ​ខ្លោច​នោះ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា ។

តាម​សាក្សី​ដែល​ជា​កម្មករ​បូម​ខ្សាច់​នៅ​ក្បែរ​កន្លែង​កើត​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បានឃើញ​អណ្តាតភ្លើង​ឆេះ​ក្នុង​ដី​វាល​នេះ​យ៉ាង​សន្ធោសន្ធៅ ហើយ​ក៏​បាន​នាំ​គ្នារ​ត់ទៅ​មើល​ដោយ​ស្មាន​តែ​ឆេះ​ព្រៃ ព្រម​ទាំង​រាយការណ៍ ទៅ​កម្លាំង​កងរាជអាវុធហត្ថ និង​រាយការណ៍​ទៅ​នគរបាល​មូលដ្ឋាន​ចុះ​ទៅ​ពិនិត្យ ។ ភ្លាម​ៗ​កម្មករ​បូម​ខ្យា​ច់​រួម​ជាមួយ​សមត្ថកិច្ច​​បាន​នាំ​គ្នា​ពន្លត់ តែ​ភ្លើង​បាន​ឆេះ​ទ្រោម​អស់​ទៅ​ហើយ និង​ឃើញ​មាន​សព​មនុស្ស​ម្នាក់​ឆេះ​ខ្លោច​នៅ​ក្នុង​ភ្លើង ។

បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ឃើញ​ភ្លើង​ឆេះ​មាន​សាក្សី​ខ្លះ ក៏​បានឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX៣៣០ មួយ​គ្រឿង​ បាន​ជិះ​ចេញពី​កន្លែង​កើតហេតុ​ផង​ដែរ ។ នៅ​យប់​នោះ ​នគរបាល​ជំនាញ​ក៏​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​កន្លែង​កើតហេតុ បាន​រក​ឃើញ​អាវទ្រនាប​់ស្ត្រី​ម្នាក់​នៅ​ក្បែរ​នោះ ព្រមទាំង​រក​ឃើញ​ឆ្អឹង​ដែក​វ៉ា​លីស​ក្នុង​គំនរ​ផេះ​ផង់ ​ដែល​អ្នកខ្លះ​អះអាង​ថា បំពង់​ទីប​និង​កង់​វ៉ា​លី ព្រមទាំង​រូប​កង្កែប​ពណ៌​ទឹកមាស ។

ទន្ទឹម​នោះ ​មាន​បណ្តាញ​ព័ត៌មាន​មួយ​ចំនួន ក៏​បាន​ផ្សព្វផ្សាយ​ជា​ជំហាន​ដំបូង​ដោយ​សង្ស័យ​ថា ស្ត្រី​រូប​នោះ ត្រូវ​ឃាតករ​រំលោភ ហើយ​វាយ​សម្លាប់​ដុត​សព​បំផ្លាញ​ភស្តុ​តាង ។ ទោះបីជា​យ៉ាងណា​ក្តី នេះ​ជា​ព័ត៌មាន​ដំបូង​តែ​ប៉ុណ្ណោះ ។ សព​ឆេះ​ខ្លោច​រួញ​ខ្មៅ​ត្រូវ​បាន​នគរបាល​ដឹក​បញ្ជូន​ទៅ​តម្កល់​នៅ​ឈាបនដ្ឋាន​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​ត្រួតពិនិត្យ​បន្ត​ទៀត ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា នគរបាល​ជំនាញ​ក៏​បាន​បន្ត​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ និង​ពិនិត្យ​សព​យ៉ាង​ល្អិតល្អន់​បំផុត​ក្រោម​ការ​ចូលរួម​ត្រួតពិនិត្យ​ពី​ពេទ្យ តុលាការ និង​អង្គការ​CPU​អូស្ត្រាលី ។ នៅ​ក្នុង​ការ​ត្រួតពិនិត្យ​នោះ​មន្ត្រី​ជំនាញ​ក៏​បាន​បញ្ជាក់​ថា សព​ដែល​ឆេះ​ខ្លោច​នោះ​ជានា​រី​ភេទ​។ នៅ​លើ​.​ក​មាន​ចំណង​កន្សែងពោះគោ​ដែល​បញ្ជាក់​ថា​នារី​រូប​នោះ​ត្រូវ​បាន​ឃាតករ​រឹត​.​ក​សម្លាប់ ។ សព​នារី​រូប​នោះ​មាន​អាយុប្រមាណ​ចន្លោះ​ពី​១៥​ឆ្នាំទៅ​១៩​ឆ្នាំ ព្រមទាំង​មាន​ផ្ទៃពោះ​ប្រមាណ​៨​ស​ប្តា​ហ៍ ។

មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើការ​សន្និដ្ឋាន​ថា នារី​រូប​នោះ​ត្រូវ​បាន​ឃាតករ (​អាច​ជា​អ្នក​ស្គាល់គ្នា​)​រឹត​ក​សម្លាប់​នឹង​កន្សែង​នៅ​កន្លែង​ណាមួយ រួច​ច្រក​ក្នុង​វ៉ា​លី ដឹក​តាម​រថយន្ត​យក​ទៅ​ដុត​ចោល​បំបាត់ភស្តុតាង ។ ចំពោះ​នារី​រង​គ្រោះ​គេ​ពុំ​ដឹង​ថា ជា​ជន​ជនជាតិ​អ្វី​ឡើយ តែ​សមត្ថកិច្ច​មានការ​សង្ស័យ​ថា អាច​ជា​ជនជាតិ​ចិន ហើយ​ឃាតករ​អាច​ជា​ជនជាតិ​ចិន​ដូច​គ្នា ដឹក​សព​យក​ទៅ​បំផ្លាញ​ភស្តុ​តាង​នៅ​កន្លែង​ស្ងាត់ ។

ទោះបីជា​យ៉ាងណា​ គរបាល​កំពុង​តែ​ស្រាវជ្រាវ​យ៉ាង​សកម្ម​ជុំវិញ​ឃាតកម្ម​ដុត​សាកសព​យ៉ាង​សាហាវ ព្រៃ​ផ្សៃ​​នេះ ។ កោះសន្តិភាព​នឹង​ផ្សាយ​ជូន​បន្ត​ទៀត​ដរាបណា​មាន​ព័ត៌មាន​ប្លែក ។ សូមរំលឹកថា៖ ដឹង​មូល​ហេតុ​ខ្លះៗ​ហើយ លើ​ករណី​សង្ស័យ​​រំលោភ​ រួច​សម្លាប់​ចោលបំបាត់​ភស្តុតាង

អត្ថបទសរសេរ ដោយ