គេហទំព័រ Sammobile ឱ្យដឹងថា កាលពីពេលថ្មីៗនេះខ្លួនបានបង្ហាញថា ក្រុមហ៊ុន Samsung កំពុងតែធ្វើការលើនាឡិកាឆ្លាតវៃ Galaxy Watch Active 2 ដែលវាមានរយៈពេល ៤ ខែបន្ទាប់ពីការចេញលក់ Watch Active ។ ហើយឥឡូវនេះ Sammobile មានរូបភាពនាឡិកាឆ្លាតវៃថ្មីនេះទាំងសាច់ទាំងឈាមតែម្តង ដែលគេគិតថាវានឹងក្លាយជាអ្នកស្នងបន្តរបស់ Galaxy Watch គឺ Watch Active 2 ។

Watch Active 2 នឹងមានពីរទំហំគឺ 40mm និង 44mm ហើយចំពោះការរចនានឹងមានលក្ខណៈប្រហាក់ប្រហែលទៅនឹងម៉ូដែលមុនដែរ ដែលបើតាមរូបភាពគឺមានការផ្លាស់ប្តូរមួយចំនួន ។
ជាឧទាហរណ៍ប៊ូតុង Home និង Power មានរាងមូលដែលមានវ័ណ្ដពណ៌ក្រហម ។ ផ្នែកខាងក្រោយនៃនាឡិកានេះក៏មានរូបរាងស្រស់ស្អាតផងដែរដោយមានរង្វង់មូលនៅជុំវិញឧបករណ៍វាស់ចង្វាក់បេះដូង ។

នាឡិកា Watch Active 2 ក៏នឹងមានប្រភេទ LTE បន្ថែមលើប្រភេទ Wi-Fi ហើយអ្នកអាចឃើញមានរន្ធម៉ៃក្រូហ្វូន និងដូចជាមានអូប៉ាល័រផងដែរ ។ កំណែ LTE នឹងមានថាមពលថ្ម 340 mAh ហើយម៉ូដែល Wi-Fi នឹងមានថាមពលថ្ម 237 mAh ៕
ប្រភព៖ sammobile , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ