ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកដែលទម្លាប់សាកទូរស័ព្ទពេញមួយយប់ គួរចងចាំ ៣ ចំណុចនេះ ដើម្បីការពារថ្ម និងសុវត្ថិភាព

4 ថ្ងៃ មុន

ចំណេះដឹង៖ ​យោងតាមការចុះផ្សាយពីប្រភពបរទេស ការសាកទូរស័ព្ទពេញមួយយប់មិនមែនជាបញ្ហាធំសម្រាប់ស្មាតហ្វូនសម័យថ្មីទេ ប៉ុន្តែអ្នកជំនាញណែនាំឱ្យអនុវត្ត ៣ ចំណុចសំខាន់គឺ៖

ប្រើឆ្នាំងសាកដែលមានគុណភាព និងស្តង់ដា, កុំដាក់ទូរស័ព្ទសាកក្រោមខ្នើយ ឬលើពូក និងបើកមុខងារការពារថ្ម ​ប្រសិនបើទូរស័ព្ទគាំទ្រ។

ទម្លាប់ទាំងនេះអាចជួយកាត់បន្ថយហានិភ័យឡើងកម្ដៅ អគ្គិភ័យ និងពន្យារអាយុកាលថ្មឱ្យប្រើប្រាស់បានយូរជាងមុន៕