ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកដំបូងនៅកូរ៉េខាងត្បូង! បុរសម្នាក់ប្រឈមផ្លូវច្បាប់ក្រោយប្រើវ៉ែនតាឆ្លាតវៃ AI បន្លំប្រឡង

3 ថ្ងៃ មុន

ទីក្រុងសេអ៊ូល៖ អយ្យការកូរ៉េខាងត្បូងបានចោទប្រកាន់បុរសវ័យជាង ៤០ឆ្នាំ ពីបទប្រើ វ៉ែនតាឆ្លាតវៃដំណើរការដោយ AI បន្លំក្នុងការប្រឡងយកវិញ្ញាបនបត្រវិជ្ជាជីវៈថ្នាក់ជាតិ ដែលជាករណីដំបូងរបស់ប្រទេសពាក់ព័ន្ធនឹងបច្ចេកវិទ្យានេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Yahoo និងប្រភពផ្សេងៗទៀតនៅថ្ងៃទី១៦ ខែកក្កដានេះ។

ជនសង្ស័យត្រូវបានចាប់បានកាលពីពេលថ្មីៗនេះ បន្ទាប់ពីអ្នកត្រួតពិនិត្យប្រឡងសង្កេតឃើញពន្លឺចម្លែកឆ្លុះចេញពីកញ្ចក់វ៉ែនតា ហើយរូបគេបានសារភាពថា បានបង្កើតកម្មវិធី AI ផ្ទាល់ខ្លួន ដើម្បីផ្តល់ចម្លើយអំឡុងពេលប្រឡង។

ក្រៅពីនេះ បុរស ២នាក់ទៀតក៏ត្រូវបានបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់ពីបទប្រើវិធីសាស្ត្រដូចគ្នា ខណៈករណីប្រើវ៉ែនតា AI បន្លំការប្រឡងភាសាអង់គ្លេស TOEIC ក៏ត្រូវបានរកឃើញជាបន្តបន្ទាប់ផងដែរ។ ជាការឆ្លើយតប អាជ្ញាធរកូរ៉េខាងត្បូងកំពុងពិចារណាដាក់ វ៉ែនតា AI ចូលក្នុងបញ្ជីឧបករណ៍ហាមឃាត់ក្នុងបន្ទប់ប្រឡង និងរឹតបន្តឹងទណ្ឌកម្មចំពោះអ្នកប្រព្រឹត្តការបន្លំ៕