ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​Apple ព្រមានអ្នកប្រើ iPhone ទាំងអស់ ប្រយ័ត្នល្បិចបោកថ្មីតាមរយៈកម្មវិធីមួយនេះ

4 ថ្ងៃ មុន



បច្ចេកវិទ្យា៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ក្រុមហ៊ុន Apple បានព្រមានអ្នកប្រើ iPhone និង iPad អំពីល្បិចបោកប្រាស់ថ្មី ដែលជនខិលខូចប្រើ FaceTime ដើម្បីបន្លំជាបុគ្គលិក Apple ធនាគារ ឬស្ថាប័នរដ្ឋ ហើយបញ្ចុះបញ្ចូលឱ្យជនរងគ្រោះបង្ហាញពាក្យសម្ងាត់ លេខកូដ OTP ឬព័ត៌មានទូទាត់ប្រាក់។ FaceTime មិនមានបញ្ហាសុវត្ថិភាពទេ ប៉ុន្តែជនបោកប្រាស់ប្រើការបន្លំលេខទូរស័ព្ទ និងព័ត៌មានផ្ទាល់ខ្លួនដើម្បីបង្កើនភាពជឿជាក់។

អ្នកជំនាញណែនាំឱ្យបិទការហៅភ្លាមៗ ប្រសិនបើមានអ្នកស្នើសុំព័ត៌មានសម្ងាត់ ហើយទាក់ទងទៅកាន់ Apple ឬស្ថាប័នពាក់ព័ន្ធតាមបណ្តាញផ្លូវការដោយខ្លួនឯង។ សំខាន់បំផុត គឺមិនត្រូវចែករំលែកពាក្យសម្ងាត់ លេខកូដ OTP ឬចែករំលែកអេក្រង់ជាមួយនរណាម្នាក់តាម FaceTime ឡើយ៕