បច្ចេកវិទ្យា៖ យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញបច្ចេកវិទ្យាព្រមានថា ស្រោមទូរស័ព្ទ (Phone Case) ឬស្ទីកឃ័របិទខាងក្រោយមួយចំនួន អាចរារាំងការបញ្ចេញកម្តៅរបស់ស្មាតហ្វូន ជាពិសេសនៅពេលលេងហ្គេម ថតវីដេអូ ឬសាកថ្មល្បឿនលឿន។ កម្តៅខ្ពស់ជាបន្តបន្ទាប់អាចធ្វើឱ្យថ្មលីចូម-អ៊ីយ៉ុងឆាប់ចុះខ្សោយ បណ្តាលឱ្យថ្មអស់លឿន និងប៉ះពាល់ដល់អាយុកាលឧបករណ៍។
អ្នកជំនាញណែនាំឱ្យជ្រើសរើសស្រោមដែលមានការរចនាជួយបញ្ចេញកម្តៅ និងគួរដោះស្រោមចេញជាបណ្តោះអាសន្ននៅពេលប្រើទូរស័ព្ទធ្ងន់ៗ ឬសាកថ្មល្បឿនលឿន ដើម្បីជួយរក្សាសីតុណ្ហភាពឱ្យសមស្រប និងពន្យារអាយុកាលថ្ម៕
ចែករំលែកព័តមាននេះ