ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិនបង្កើត «វាលស្រែមិនមានមនុស្ស» ដោយប្រើមនុស្សយន្ត និងដ្រូន​

2 ថ្ងៃ មុន



បច្ចេកវិទ្យា៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ប្រទេសចិនកំពុងឈានមុខគេលើពិភពលោកក្នុងការអភិវឌ្ឍកសិកម្មឆ្លាតវៃ ដោយដាក់ឱ្យប្រើប្រាស់ដ្រូនកសិកម្ម និងមនុស្សយន្តស្វ័យប្រវត្តិនៅតាមវាលស្រែ។

បច្ចុប្បន្ន ចិនមានដ្រូនកសិកម្មជាង ៣០ម៉ឺនគ្រឿង និងឧបករណ៍ទាំងនេះបានជួយធ្វើកសិកម្មលើផ្ទៃដីប្រមាណ ១៨៦ លានហិកតា នៅជាង ៧០ ប្រទេស និងដែនដី។ ការរីកចម្រើននេះកំពុងផ្លាស់ប្តូរវិស័យកសិកម្មបែបប្រពៃណី ទៅជាគំរូ «កសិដ្ឋានគ្មានមនុស្ស» ដែលពឹងផ្អែកលើបច្ចេកវិទ្យាជាចម្បង៕