ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពីរ៉ូបូតរាំ មករ៉ូបូតធ្វើការ! ចិនប្តូរទិសដៅអភិវឌ្ឍ AI ដើម្បីប្រើប្រាស់ក្នុងឧស្សាហកម្ម​

10 ម៉ោង មុន



បច្ចេកវិទ្យា៖ យោងតាមការចុះផ្សាយពីប្រភពបរទេស នៅពិព័រណ៍បញ្ញាសិប្បនិម្មិតពិភពលោក WAIC 2026 ប្រទេសចិនបានបង្ហាញការផ្លាស់ប្តូរទិសដៅអភិវឌ្ឍរ៉ូបូត ដោយលែងផ្តោតលើមុខងារសម្រាប់បង្ហាញភាពអស្ចារ្យ ដូចជារាំ ឬឆុងកាហ្វេ ហើយងាកមកផលិតរ៉ូបូតដែលអាចធ្វើការបានយូរ មានស្ថិរភាព និងតម្លៃសមរម្យសម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្មជាក់ស្តែង។

អ្នកជំនាញជឿថា ភាពជោគជ័យរបស់រ៉ូបូតនាពេលអនាគត នឹងអាស្រ័យលើសមត្ថភាពផលិតទ្រង់ទ្រាយធំ ការចំណាយទាប និងការបំពេញការងារបានជាប់លាប់ក្នុងបរិយាកាសការងារពិត៕