បច្ចេកវិទ្យា៖ យោងតាមការចុះផ្សាយពីប្រភពបរទេស Power Bank បានក្លាយជាឧបករណ៍ចាំបាច់សម្រាប់អ្នកប្រើស្មាតហ្វូន ប៉ុន្តែការប្រើប្រាស់មិនត្រឹមត្រូវអាចបង្កគ្រោះថ្នាក់ និងកាត់បន្ថយអាយុកាលថ្ម។
អ្នកជំនាញណែនាំឱ្យជ្រើសរើស Power Bank ដែលសមស្របនឹងឧបករណ៍ និងមានប្រភពច្បាស់លាស់ ជៀសវាងទុកនៅកន្លែងមានសីតុណ្ហភាពខ្ពស់ ដូចជាក្នុងប្រអប់ម៉ូតូ ឬក្រោមពន្លឺថ្ងៃ។ លើសពីនេះ គួរកាត់បន្ថយការប្រើទូរស័ព្ទពេលកំពុងសាក និងរក្សាទុកឧបករណ៍នៅកន្លែងស្ងួត ត្រជាក់។
ប្រសិនបើ Power Bank មានសភាពហើមប៉ោង ក្តៅខុសប្រក្រតី ឬបែកខូច គួរឈប់ប្រើភ្លាមៗ ដើម្បីបង្ការហានិភ័យឆេះផ្ទុះ៕
ចែករំលែកព័តមាននេះ