ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើការ​មិន​យក​ប្រាក់ខែ​ជា​រឿង​ល្អ​ទេ ?

4 ឆ្នាំ មុន

សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​លូតលាស់​បាន​យ៉ាង​លឿន ក្នុង​រយៈពេល​មួយ​ទស​វត្ស​កន្លង​មកនេះ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ ឱកាស​ការងារ​លើ​ទីផ្សារ​មាន​កាន់តែ​ច្រើន ហើយ​ក្រុមហ៊ុន​កំពុង​តែ​ប្រកួតប្រជែង​គ្នា​ដណ្តើម​បុគ្គលិក​ដែល​មាន​សមត្ថភាព​ខ្ពស់ ។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ទើបតែ​ពេញវ័យ មិន​មានបទពិសោធន៍​ការងារ និង​មិន​ទាន់​ដឹង​ថា…

សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​លូតលាស់​បាន​យ៉ាង​លឿន ក្នុង​រយៈពេល​មួយ​ទស​វត្ស​កន្លង​មកនេះ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ ឱកាស​ការងារ​លើ​ទីផ្សារ​មាន​កាន់តែ​ច្រើន ហើយ​ក្រុមហ៊ុន​កំពុង​តែ​ប្រកួតប្រជែង​គ្នា​ដណ្តើម​បុគ្គលិក​ដែល​មាន​សមត្ថភាព​ខ្ពស់ ។

ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ទើបតែ​ពេញវ័យ មិន​មានបទពិសោធន៍​ការងារ និង​មិន​ទាន់​ដឹង​ថា ចង់​ចូល​ក្នុង​វិស័យ​ណា​វិញ​កំពុង​តែ​ជួប​ប្រទះ​នឹង​ឧបសគ្គ​ក្នុង​ការ​រក​ការងារ​ដែល​សាក​សម​នឹង​ពួក​គេ ។ ជា​មូ​យ​គ្នា​នេះ​ផង​ដែរ ក្នុង​ផ្នែក​មួយ​នៃ​ទីផ្សារ​ការងារ​មាន​ក្រុមហ៊ុន និង​ស្ថាប័ន​ផ្សេង​ៗ​ដែល​កំពុង​ជ្រើសរើស​បុគ្គលិក​ហាត់​ការ ឬ​ស្ម័គ្រចិត្ត ដើម្បី​បំពេញ​ចន្លោះ ។ តើ​ការ​ធ្វើការ​ដោយ​មិន​យក​ប្រាក់ខែ​ដូច្នេះ​ជា​រឿង​ល្អ​ឬទេ ? មនុស្ស​ជា​ច្រើន​ប្រហែលជា​មិន​យល់​ស្រប​នឹង​គំនិត​នេះ ប៉ុន្តែ​ការ​ធ្វើការ​មិន​យក​ប្រាក់ខែ​ក៏​មាន​អត្ថប្រយោជន៍​ដែរ ជា​ពិសេស​សម្រាប់​ក្រុម​មនុស្ស​ខាងក្រោម​៖

១. អ្នក​ដែល​មិន​ទាន់​ស្គាល់​ច្បាស់​ពី​ខ្លួនឯង
មនុស្ស​ម្នាក់​ៗ​តែងតែមាន​ក្តី​សុបិន​ពី​ការងារ​ដែល​ខ្លួន​ចង់​ធ្វើ​ពេល​ពេញវ័យ ប៉ុន្តែ​ក៏​តែងតែមាន​ពេល​មួយ​ដែល​យើង​ចាប់ផ្តើម​មិន​ច្បាស់លាស់​ពី​ជម្រើស​របស់​យើង​ដែល​បង្ក​ឲ្យ​មាន​ភាព​ស្ទាក់ស្ទើរ​ច្រើន​ក្នុង​ការ​ចូល​ក្នុង​ទីផ្សារ​ការងារ​ក្នុង​វិស័យ​ណាមួយ ។ សម្រាប់​អ្នក​ដែល​ស្ថិត​ក្នុង​ក្រុម​នេះ វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​សាកល្បង​ការងារ​ផ្សេង​ៗ​ដែល​អនុញ្ញាត​ឲ្យ​អ្នកដឹង​ថា វា​ជា​ការងារ​ដែល​អ្នក​ស្រលាញ់​ចូល​ចិត្ត​ឬទេ ។ ការងារ​ស្ម័គ្រចិត្ត និង​ការ​ហាត់​ការ​ជា​ជម្រើស​ល្អ​ព្រោះ​វា​មិន​បង្ខំ​ឲ្យ​អ្នកមាន​សម្ពាធ​ធ្ងន់ធ្ងរ ឬ​មាន​កុងត្រា​យូរ ។

២. អ្នក​មិន​ទាន់​មាន​សមត្ថភាព ឬ​បទ​ពិសោធន៍​គ្រប់គ្រាន់
មាន​ពេល​ខ្លះ​យើង​ស្វែងរក​ការងារ​ដែល​ខ្លួន​ចូល​ចិត្តបាន​ហើយ តែ​វា​មិន​ប្រាកដ​ថា យើង​ពូកែ​ទេ ។ ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​គិត​ថា ខ្លួន​មិន​ទាន់​មាន​សមត្ថភាព ឬ​បទ​ពិសោធន៍​គ្រប់គ្រាន់​ទេ​នោះ អ្នក​អាច​សាកល្បង​ការងារ​ហាត់​ការ ឬ​ស្ម័គ្រចិត្ត​ទាំងនេះ​បាន ដើម្បី​បង្កើន​សមត្ថភាព​ខ្លួន ។ ពេល​ខ្លះ​មេរៀន និង​បទ​ពិសោធន៍​ដែល​អ្នក​ទទួល​បាន​វា​មាន​តម្លៃ​ច្រើន​ជាង​ប្រាក់ខែ​ទៅ​ទៀត ។

៣. សម្រាប់​អ្នក​ចូល​ចិត្ត​ធ្វើអំពើ​សប្បុរសធម៌
ប្រាកដ​ណាស់​ការងារ គឺ​ការងារ ប៉ុន្តែ​មានការ​ងារ​មួយ​ចំនួន​ដែល​អាច​ជួយ​ដល់​មនុស្ស​ជា​ច្រើន​បាន ឬ​ជួយ​ដោះស្រាយ​បញ្ហា​អ្វីមួយ​ក្នុង​សង្គម ។ ក្រៅពី​ជួយ​ដល់​មនុស្ស និង​ដោះស្រាយ​បញ្ហា​ហើយ ការងារ​ទាំងនេះ​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដូច​ជា ផ្តល់​បទ​ពិសោធន៍ និង​បើក​គំនិត​ដល់​អ្នក​ធ្វើ ។

ដូច្នេះ​ប្រសិនបើ​អ្នកជា​មនុស្ស​ចូល​ចិត្ត​ធ្វើការ​សប្បុរសធម៌ និង​ចង់​សន្សំ​បទ​ពិសោធន៍​នោះ អ្នក​អាច​ចែករំលែក​ពេលទំនេរ និង​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ទាំងនេះ​បាន​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ