ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​កម្ចាត់​ជម្រក​មូស​ខ្លា​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ដើម្បី​ការពារ និង​ជួយ​ទប់​ថ្កាត់​នូវ​ការ​ចម្លង​មេរោគ​គ្រុនឈាម​ដែល​បង្ក​ឡើង​ដោយ​មូស​ខ្លា​ជា​មេ​ចម្លង​នៃ​រោគ​គ្រុនឈាម​មក​លើ​កុមារ និង​មនុស្ស​ចាស់​នា​រដូវភ្លៀង​នេះ​មន្ទីរ​សុខាភិបាល​ខេត្តកំពត​បាន​ដាក់​ចេញ​នូវ​ផែនការ​បើក​យុទ្ធនាការ​ឲ្យ​គ្រប់​ស្រុក​ប្រតិបត្តិ​មណ្ឌល​សុខភាព គ្រប់​ឃុំ​សង្កាត់​ចុះ​យុទ្ធនាការ​អា​ប៊ែ​ត ។ ដើម្បី​ដាក់​ថ្នាំ​អា​ប៊ែ​ត​តាម​ពាងទឹក​អាង​ស្តុ​ប​ទឹក​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ និង​ទីកន្លែង​កម្សាន្ត ព្រមទាំង​ឃោសនា​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ដឹង​អំពី​ជំងឺគ្រុនឈាម​ដែល​បង្ក​ឡើង​ដោយសារ​មូស​ខ្លា…

ខេត្តកំពត ៖ ដើម្បី​ការពារ និង​ជួយ​ទប់​ថ្កាត់​នូវ​ការ​ចម្លង​មេរោគ​គ្រុនឈាម​ដែល​បង្ក​ឡើង​ដោយ​មូស​ខ្លា​ជា​មេ​ចម្លង​នៃ​រោគ​គ្រុនឈាម​មក​លើ​កុមារ និង​មនុស្ស​ចាស់​នា​រដូវភ្លៀង​នេះ​មន្ទីរ​សុខាភិបាល​ខេត្តកំពត​បាន​ដាក់​ចេញ​នូវ​ផែនការ​បើក​យុទ្ធនាការ​ឲ្យ​គ្រប់​ស្រុក​ប្រតិបត្តិ​មណ្ឌល​សុខភាព គ្រប់​ឃុំ​សង្កាត់​ចុះ​យុទ្ធនាការ​អា​ប៊ែ​ត ។

ដើម្បី​ដាក់​ថ្នាំ​អា​ប៊ែ​ត​តាម​ពាងទឹក​អាង​ស្តុ​ប​ទឹក​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ និង​ទីកន្លែង​កម្សាន្ត ព្រមទាំង​ឃោសនា​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ដឹង​អំពី​ជំងឺគ្រុនឈាម​ដែល​បង្ក​ឡើង​ដោយសារ​មូស​ខ្លា និង​ផ្សព្វផ្សាយ​ឲ្យ​ពួក​គាត់​យល់​ពី​ជម្រក​មូស​ខ្លា​ដូច​ជា ត្រឡោក​ដូង កំប៉ុង​ទឹកដោះគោ សំបក​កង់​ឡាន ឬ​សម្ភារៈ​ផ្សេង​ៗ​ទៀត​ដែល​អាច​ដក់​ទឹក គឺ​អាច​មូស​ខ្លា​ពង​កូន ជា​ដង្កូវទឹក​រួច​កើត​ចេញ​ជា​មូស​ខ្លា រួច​ខាំ​កើតជា​មេរោគ គ្រុនឈាម​ចម្លង​មក​លើ​មនុស្ស​ពី​មួយ​ទៅ​មួយ ។ ដោយហេតុ​ការ​នា​ពេល​ថ្មី​ៗ​នេះ ជំងឺគ្រុនឈាម​កំពុង​វាយលុក​មក​លើ​កុមារ និង​មនុស្ស​ចាស់​មួយ​ចំនួន​ផង​ដែរ​ក្នុង​ក្រុង​កំពត​ក៏​ដូច​ជា​ទូ​ទាំង​ខេត្ត​នា​រដូវភ្លៀង​នេះ​ដោយនៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា​នេះ នៅ​គ្រប់​សង្កាត់​ទូ​ទាំង​ក្រុង​កំពត មន្ទីរ​សុខាភិបាល​ខេត្ត​ដឹកនាំ ដោយ​លោក​វេជ្ជបណ្ឌិត ញា ប៊ុ​ន​ថន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​សហការ​ជាមួយ​ក្រុម​យុវជន​ស្រឡាញ់ សន្តិភាព​បាន​ចុះ​ដាក់​ថ្នាំ​អា​ប៊ែ​ត តាម​ផ្ទះ​ប្រជាពលរដ្ឋ​គ្រប់​ភូមិ​សង្កាត់​ទូ​ទាំង​ក្រុង​កំពត ។

លោក​យិ​ន ហ៊ា​ង ប្រធាន​កម្មវិធី​ប្រយុទ្ធ​ជំងឺគ្រុនចាញ់ គ្រុនឈាម អៀន និង​ដង្កូវ​ព្រូន​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពត​បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​ដឹង​ថា តាម​របាយការណ៍​របស់​មន្ទីរពេទ្យ​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខែមិថុនា​នេះ ជំងឺគ្រុនឈាម​កើតឡើង​ដល់​ទៅ​២៣០​ករណី បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៨ ឃើញ​ថា មាន​តែ​២៨​ករណី​ទេ ដូច្នេះ​មានការ​កើនឡើង​ដល់​ទៅ​ជាង​១០​ដង​ពី​ឆ្នាំ (២០១៨) ប៉ុន្តែ​អត្រា​នៃ​ការ​គ្រោះថ្នាក់​បាត់បង់​ជីវិត​ដោយសារ​គ្រុនឈាម​មិន​មាន​ទេ ។

ជាក់ស្តែង​នា​ពេល​ថ្មី​ៗ​នេះ​ក្រុម​កម្មវិធី​ប្រយុទ្ធ និង​ជំងឺគ្រុនចាញ់​គ្រុនឈាម​ខេត្តកំពត​ក៏​បាន​ផ្សព្វផ្សាយ​តាម​វិទ្យុជាតិ​ខេត្តកំពត ស្តី​អំពី​ការ​ប្រយុទ្ធ និង​បង្កា​ជំងឺគ្រុនឈាម​នេះ​ផង​ដែរ ជាមួយ​គ្នា​នេះ​ដែរ ក្រុម​ប្រយុទ្ធ​ជំងឺគ្រុនឈាម​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ក៏​បាន​សហការ​ជាមួយ​សង្កាត់​គ្រប់​សង្កាត់​ក្នុង​កំពត​ឲ្យ​ជួយ​ផ្សព្វផ្សាយ​អប់រំ​ដល់​កន្លែង​ប​ន្លះ​កង់​រថយន្ត​ត្រូវធ្វើ​យ៉ាងណា​កុំ​ឲ្យ​មានទឹក​ដក់​នៅ​ក្នុង​សំបក​កង់​រថយន្ត ដែល​ផ្លាស់​ចោល​នាំ​ឲ្យ​កើត​ជម្រក​មូស​ខ្លា ហើយ​អាច​ខាំ​ចម្លង​មេរោគ​គ្រុនឈាម​មក​លើ​មនុស្ស ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ