រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា គិតមកត្រឹមម៉ោង១០និង៥៩នាទីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នេះ ស្ត្រីម្នាក់ដែលត្រូវគេសង្ស័យថា ជាករណីរំលោភសម្លាប់ រួចដុតសពស្ត្រីរងគ្រោះចោលដើម្បីបំបាត់ភស្តុតាងនោះ តាមពិតគឺជាស្ត្រីរងគ្រោះត្រូវឃាតករដៃឆៅនោះសម្លាប់ដោយរឹត.កនៅកន្លែងផ្សេងដែលត្រូវគេសង្ស័យថា ជាស្ត្រីជនជាតិចិន រួចច្រកនៅក្នុងវ៉ាលីសដឹកតាមរថយន្តយកទៅដុតចោលក្នុងដីឡូតិ៍ដែលកន្លែងកើតហេតុនោះតែម្តង ។

ដែលហេតុការណ៍ខាងលើនោះកើតឡើងកាលពីម៉ោង៩និង១៥នាទីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចដីឡូតិ៍លោកឧកញ៉ា លីយុងផាត់ ផ្លូវលំខាងជើងប្រហែល៥០០ម៉ែត្រពីផ្លូវវិមានឈ្នះៗស្ថិតក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។

សេចក្តីរាយការណ៍បន្តថា ករណីខាងលើនេះ គឺតាមការសន្និដ្ឋានរបស់សមត្ថកិច្ចក្រោយពេលធ្វើការត្រួតពិនិត្យ រួចអះអាងថា សាកសពនោះគឺជាស្ត្រី ក្រោយមកបន្ទាប់ពីធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់ សមត្ថកិច្ចរកឃើញទៀតថា នៅនឹង.ករបស់សពស្ត្រីរងគ្រោះ គឺមានកន្សែងពោះគោជាប់នឹង.ករបស់ស្ត្រីរងគ្រោះតែម្តង ហើយសពនោះមានសក់វែង ដែលធ្វើឱ្យសមត្ថកិច្ចអះអាងថាជាស្ត្រី ។ មិនតែប៉ុណ្ណោះ នៅជុំវិញកន្លែងកើតហេតុគំនរផេះផង់ក្រោយពីការដុតសពស្ត្រីរងគ្រោះ គឺមានឃើញមានស្នាមជើងកង់វ៉ាលីស រួមទាំងឧបរកណ៍មួយចំនួនទៀត ដែលជាជនសង្ស័យជាឃាតករដែលសម្លាប់ជនរងគ្រោះ រួចដាក់ក្នុងវ៉ាលីសនោះយកទៅដុតចោលតែម្តង ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណស្ត្រីរងគ្រោះនៅឡើយទេ គ្រាន់តែដឹងថា ស្ត្រីរងគ្រោះខាងលើមានអាយុប្រមាណជា១៦ឆ្នាំទៅ១៩ឆ្នាំ ថែមទាំងស្ត្រីរងគ្រោះផ្ទៃពោះទៀតផង ប្រមាណជា៧ទៅ៨សប្តាហ៍មកហើយ ។ ហើយពេលនេះនៅមិនទាន់ដឹងថា ជាករណីអ្វីនោះទេ ឬជាករណីពាលស៊ីពាល ឬក៏សម្លាប់ស្ត្រីរងគ្រោះដើម្បីបំបាត់មាត់ឬយ៉ាងណានោះទេ ។ ហើយឬក៏អាចស្ត្រីរងគ្រោះ និងឃាតករជាមនុស្សស្គាល់គ្នាក៏ថាបាន ហើយគេដាក់ការសង្ស័យថា ស្ត្រីរងគ្រោះរូបនោះជាជនជាតិចិន ព្រោះនៅកន្លែងកើតហេតុបន្សល់រូបពណ៌ទឹកមាស គឺរូបដូចកង្កែបរបស់ជនជាតិចិនដែលគេនិយមប្រើ ទុកនៅកន្លែងកើតហេតុ ។
គួររំលឹកថា សង្ស័យជារឿងរំលោភសម្លាប់ រួចបំបាត់ភស្តុតាង ផ្អើលខាងជើងផ្លូវវិមានឈ្នះឈ្នះ

ចែករំលែកព័តមាននេះ