ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្ត​! ព្រះសង្ឃ​៦​អង្គរង​របួស​ធ្ងន់ធ្ងរ ខណៈ​អ្នកបើកបរ​ស្លា.ប់​នៅ​កន្លែង​កើតហេតុ

4 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ស្រុកស្រែ​អំពិល ខេត្តកោះកុង នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ បណ្តាល​ឲ្យ​ព្រះសង្ឃ​ចំនួន​៦​អង្គ ដែល​គង់​លើ​រ៉ឺ​ម៉ក​និមន្ត​បិណ្ឌ​បាត្រ…

ខេត្តកោះកុង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ស្រុកស្រែ​អំពិល ខេត្តកោះកុង នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ បណ្តាល​ឲ្យ​ព្រះសង្ឃ​ចំនួន​៦​អង្គ ដែល​គង់​លើ​រ៉ឺ​ម៉ក​និមន្ត​បិណ្ឌ​បាត្រ បាន​រង​របួសធ្ងន់ និង​ស្រាល ចំណែក​បុរស​អ្នកបើកបរ​រ៉ឺ​ម៉ក​បាន​ស្លាប់​នៅ​នឹង​កន្លែង ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ហេតុការណ៍​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​រវាង​រថយន្ត​បែន​ដឹក​ដី ដែល​ពាក់​ស្លាក​លេខ KPS- 1168 ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ បុក​ប៉ះ​ជាមួយ​រ៉ឺ​ម៉ក​នៅ​ផ្លូវជាតិ​លេខ​៤ គីឡូម៉ែត្រ​លេខ​១៤៨.១៤៩ (​ចំណែក​ផ្លូវ​ខាង​ខេត្តកោះកុង​) ក្នុងភូមិ​អូរ​ជ្រៅ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង វេលា​ម៉ោង​ជិត​៩​ព្រឹក ថ្ងៃ​៣០ ខែមិថុនា​នេះ ។

ក្រោយ​ហេតុ​សមត្ថកិច្ច​ចម្រុះ​ទាំង​ខាង​ខេត្តកោះកុង និង​ទាំង​ខាង​ខេត្ត​ព្រះ​សីហ​នុ បាន​អន្តរាគមន៍​សង្គ្រោះ និង​ដោះស្រាយ​កិច្ចការ​នានា​តាម​នីតិវិធី​។ យ៉ាងណាមិញ មហាជន​បាន​សម្តែង​នូវ​ក្តី​អាណិតអាសូរ​ដល់​ព្រះសង្ឃ​ដែល​គង់​លើ​រ៉ឺ​ម៉ក់​និមន្ត​បិណ្ឌ​បាត្រ បែរជា​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​កាន់តែ​ខ្លោចចិត្ត​ដែល​គ្រោះ​អកុសល​នេះ​បាន​ឆក់​យក​ជីវិត​បុរស​អ្នកបើកបរ​រ៉ឺ​ម៉ក​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ