ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​ក្តៅ​គគុក​!!! នៅ​ទន្លេ​មេគង្គ​​ក្រោម សមត្ថកិច្ច​បា.ញ់​គំរាម​២៧​គ្រាប់ (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សំឡេង​គ្រាប់កាំភ្លើង​ផ្ទុះ​ឡើង​បន្តបន្ទាប់​គ្នា​រហូត​ដល់​ទៅ​27​គ្រាប់ ខណៈ​ពេលកម្លាំង​សមត្ថ​កិច្ច​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ជនជាតិ​វៀតណាម​1​ក្រុម​កំពុង​ធ្វើ​សកម្មភាព​អូស​ទូក​កាវ​ភ្ជាប់​ដុំ​ឆក់​ត្រជាក់​នៅ​ក្នុង​ទន្លេមេគង្គ​ក្រោម ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​ពាម​ជរ ខេត្តព្រៃវែង កាលពី​ម៉ោង​11​យប់ ថ្ងៃ​ទី​28 ខែមិថុនា ឆ្នាំ​២០១៩​។…

ខេត្តព្រៃវែង ៖ សំឡេង​គ្រាប់កាំភ្លើង​ផ្ទុះ​ឡើង​បន្តបន្ទាប់​គ្នា​រហូត​ដល់​ទៅ​27​គ្រាប់ ខណៈ​ពេលកម្លាំង​សមត្ថ​កិច្ច​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ជនជាតិ​វៀតណាម​1​ក្រុម​កំពុង​ធ្វើ​សកម្មភាព​អូស​ទូក​កាវ​ភ្ជាប់​ដុំ​ឆក់​ត្រជាក់​នៅ​ក្នុង​ទន្លេមេគង្គ​ក្រោម ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​ពាម​ជរ ខេត្តព្រៃវែង កាលពី​ម៉ោង​11​យប់ ថ្ងៃ​ទី​28 ខែមិថុនា ឆ្នាំ​២០១៩​។

ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​ដង​ទន្លេមេគង្គ​នេះ​ធ្វើ​ឡើង​ដោយ​កម្លាំង​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយ​កម្លាំង​អគ្គនាយកដ្ឋាន​ក្រសួងមហាផ្ទៃ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​ភ្លោះ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ពលរដ្ឋ​ជា​បន្តបន្ទាប់​ប្តឹង​ថា មាន​ទូក​កាវ​ជា​ច្រើន​គ្រឿង​របស់​ជនជាតិ​វៀតណាម​ចេញ​ធ្វើ​អូស​កាវ​ភ្ជាប់​ដុំ​ឆក់​ត្រជាក់​នៅ​ក្នុង​ទន្លេ​ស្ទើរ​រៀង​រាល់​យប់ បណ្តាល​ឱ្យ​ទាក់​ដាច់​សន្ទូច មង​របស់​ពួក​គាត់​អស់​ជា​ច្រើន​ដៃ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខរបរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​របស់​ពួក​គាត់​ផង​ដែរ​។

លោក គឹ​ម សា​រួត ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ពាក្យ​បណ្តឹង​ពី​ប្រជាពលរដ្ឋ ទើប​លោកស្នងការ​ខេត្ត​បញ្ជា​ឱ្យ​កម្លាំង​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​ចេញ​ប្រតិបត្តិការ ដាក់​កម្លាំង​តាម​ឃ្លាំមើល​រហូត​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​បទល្មើស​ជាក់ស្តែង​តែ​ម្តង ដោយ​ប្រើ​កម្លាំង​ជាង​10​នាក់ និង​ទូក​អូរ​ប៊័រ​2​គ្រឿង​។

លោក​បន្ត​ថា ខណៈ​ពេល​ចុះ​បង្ក្រាប​នោះ កម្លាំង​សមត្ថកិច្ច​ប្រទះ​ឃើញ​ទូក​នេសាទ​ខុសច្បាប់​ជា​ច្រើន​គ្រឿង ប៉ុន្តែ​ពេល​ឃើញ​សមត្ថកិច្ច ក្រុម​ជនល្មើស​ទាំងនោះ​ព្យាយាម​តដៃ​ជាមួយ​សមត្ថកិច្ច ដោយ​បើកទូក​បំ​បុក​អូរ​ប៊័រ​សមត្ថកិច្ច និង​ប្រើ​កាំបិត ពូថៅ​បំ​រ៉ុ​ង​កាប់​សមត្ថកិច្ច​ទៀត ទើប​សមត្ថកិច្ច​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ដោយ​បាញ់​គំរាម​ចំនួន​27​គ្រាប់ បណ្តាល​ឱ្យ​ត្រូវ​ជនល្មើស​ម្នាក់​ឈ្មោះ​ង្វៀ​ង យ៉ាំ​ង​អ៊ុ​ក ត្រូវ​ត្រង់​ជើង​ស្តាំ​បៀម​គ្រាប់​ជាប់​ហ្នឹង​ជើង ហើយ​ត្រូវ​សមត្ថកិច្ច​ប​ញ្ជូ​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​ខេត្តព្រៃវែង និង​ចាប់​ជនល្មើស​ជា​ជនជាតិ​វៀតណាម​5​នាក់​ទៀត រួម​នឹង​ទូក​ប្រព្រឹត្ត​បទល្មើស​ចំនួន​3​គ្រឿង​។

សមត្ថ​កិ​ច្ប​ញ្ជា​ក់​ប្រាប់​ថា ក្រុម​ជនជាតិ​វៀតណាម​ទាំងនោះ មាន​ច​រិ​ក​កាច​សាហាវ​ណាស់ មិន​ខ្លាច​ញញើត​​សមត្ថកិច្ច​ឡើយ បើ​ត្រឹម​សមត្ថកិច្ច​នៅ​ថ្នាក់​ឃុំ ឬ​ស្រុក​នោះ ហើយ​កាលពី​ជាង​កន្លះ​ឆ្នាំ​មុន​ក្រុម​ជនល្មើស​ទាំងនេះ​ធ្លាប់​បើកទូក​បំ​បុក​ទូក​សមត្ថកិច្ច បណ្តាល​ឱ្យ​មន្ត្រី​ជលផល​ម្នាក់​ស្លាប់​បាត់បង់​ជីវិត ហើយ​មក​ដល់​ពេល​នេះ​នៅ​ចាប់​ជនល្មើស​មិន​ទាន់​បាន​នៅឡើយ​ទេ​។

បច្ចុប្បន្ន​នេះ ទូក​ប្រព្រឹត្តិ​បទល្មើស​ទាំង​3​គ្រឿង​ខាងលើ​ត្រូវ​បាន​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​ភ្លោះ ហើយ​ជនល្មើស​ដែល​រង​របួស​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ចំណែក​ជនល្មើស​5​នាក់​ផ្សេង​ទៀត សមត្ថកិច្ច​បាន​ប្រគល់​ទៅ​ឱ្យ​មន្ត្រី​ជំនាញ​ជលផល ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ