ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei nova4 មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​ជាមួយ​តម្លៃ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​!

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ (ថ្ងៃ​ទី29 ខែមិថុនា ឆ្នាំ2019) ស្មា​ត​ហ្វូ​ន Huawei nova4 បាន​បង្ហាញខ្លួន​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជាក្នុងសន្និសីទ​សារព័ត៌មាន​កាលពី​ម្សិលមិញ ជាមួយ​និង​ការ​ប្រកាស​ពី​តម្លៃ​ដ៏​រំជើបរំជួល…

រាជធានីភ្នំពេញ ៖ (ថ្ងៃ​ទី29 ខែមិថុនា ឆ្នាំ2019) ស្មា​ត​ហ្វូ​ន Huawei nova4 បាន​បង្ហាញខ្លួន​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជាក្នុងសន្និសីទ​សារព័ត៌មាន​កាលពី​ម្សិលមិញ ជាមួយ​និង​ការ​ប្រកាស​ពី​តម្លៃ​ដ៏​រំជើបរំជួល ត្រឹមតែ $399 តែ​ប៉ុណ្ណោះ​។ បើ​យើង​និយាយ​ពី ស្មា​ត​ហ្វូ​ន​ប្រភេទ​អេ​ក្រង់​ប្រជ្រុយ​ដែល​មាន​លក់​នៅ​លើ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន តម្លៃ​គឺ​ចាប់ពី $800 ទៅ​ជាង $900 ប៉ុន្តែ Huawei nova4 វិញ មាន​តម្លៃ​ត្រឹមតែ​ជាង $300 និង​មាន​ចំណុច​ពិសេស​ៗ​ជា​ច្រើន​៖

1- ការ​រចនា​៖ អេ​ក្រង់​ប្រជ្រុយ​លាត​កប់​កែម​ជាមួយ​កំរិត​បង្ហាញ Fullview Display ទំហំ 6.4 អ៊ី​ញ ដែល​ការ​ចោះ អេ​ក្រង់​សម្រាប់​កាមេរ៉ា​មុខ​មាន​ទំហំ​តូច​ត្រឹមតែ 4.5mm មិន​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​រំខាន​ដោយសារ​ស្នាម​ចោះ​នេះ​ឡើយ​។

2- ដំណើរការ​ដោយ​អង្គ​ចង​ចាំ ( RAM) 8 GB និង​អង្គ​ផ្ទុក​ទិន្ន័យ (ROM) 128GB​។ បើ​ប្រៀបធៀប​ទៅ​និង​ស្មា​ត​ហ្វូ​ន​ដទៃ​ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល Huawei nova4 មាន RAM និង ROM ធំ​ជាង​។

3- បន្ទះ​ឈី​ប Kirin 970 ដែល​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​នេះ​ដំណើរការ​បាន​លឿន មិន​រំអា​ករ​អួល និង​ជួយ​សន្សំ​សំចៃ​ថ្ម ថែម​ទាំង​ដំណើរការ​ដោយ GPU Turbo 2.0 ដែល​ផ្តល់​បទ​ពិសោធន៍​ក្នុង​ការ​លេង​ហ្គេ​ម​បាន​យ៉ាង​រលូន និង​ល្អ​ឥតខ្ចោះ ​។

Huawei nova4 បំពាក់​ដោយ​កាមេរ៉ា​មុខ​បែប AI ទំហំ 25MP និង​កាមេរ៉ា​ក្រោយ​3 គ្រាប់ ដែល​កាមេរ៉ា​ទី​មួយ​មាន​ទំហំ 16MP អាច​ថតរូប​បែប Ultra Wide Angle កាមេរ៉ា​ទី​ពីរ​ទំហំ 20MP ថតរូប​បែប Wide Angle និង​កាមេរ៉ា​ទី​បី​ដែល​ថតរូប Bokeh​។ Huawei nova4 មាន​លក់​នៅ​លើ​ទីផ្សារ​ហើយ ដែល​មានការ​ថែម​ជូន Bluetooth Speaker និង​ស៊ី​ម Smart លេខ​ពិសេស​ជាមួយ​គម្រោង Smart ThomMong 12 ស​ប្តា​ហ៍​ឥត​គិតថ្លៃ​។ អ្នក​អាច​រក​ទិញ​បាន​នៅ​តាម​បណ្តា​ហាង​ទូរ​សព្ទ​នានា​ទូ​ទាំង​ប្រទេស​។

ក្រៅពី​ការ​បង្ហាញខ្លួន​ជា​ផ្លូវការ​របស់ Huawei nova4 ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា ក៏​បាន​ប្រកាស​ពី​ស្មា​ត​ហ្វូ​ន P30 Pro ព​ណ៍​ថ្មី Amber Sunrise ផង​ដែរ​។ ព​ណ៍​ថ្មី​នេះ ពិតជា​ស្រស់​ស្អាត កាលី​ប ទាន់សម័យ ដែល​ជា​ព​ណ៍​ថ្មី​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​។ Huawei P30 Pro Amber Sunrise មាន​តម្លៃ $999 ដែល​អ្នក​អាច​រក​ទិញ​បាន​នៅ​លើ​តែ Facebook pages និង Instagram រក​អាយ​ដូ​ល​របស់​អ្នក អ្នក​នាង​ឱ​ក សុគន្ធ​កញ្ញា និង​លោក នី​កូ ប៉ុណ្ណោះ ​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ ៖ Website:https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq)

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ