ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​តែ​១​ម៉ាត់​អា​មេ​រិ​ក​ឆេះដុំ​ទើង​លេង​ធម៌​ក្តៅ​គំរាម​កម្ទេច​អុី​រ៉​ង់​ឱ្យ​ក្លាយជា​ផេះ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អុី​រ៉​ង់ ៖ បន្ទាប់​ពី​សេចក្ដីថ្លែងការណ៍​ចុង​ក្រោយ​របស់​ប្រធានាធិបតី​អុីរ៉​ង់​លោក​ហា​សាន់​រ៉ូ​ហា​នី ដែល​រៀបរាប់​ពី​បញ្ហា​សរសៃប្រសាទ​របស់​សេត​វិមាន ប្រធានាធិបតី​អា​មេ​រិ​ក​ក៏​មាន​ប្រតិកម្ម​តប​វិញ​ភ្លាម​ៗ​ដែរ​ ។ នា​ថ្ងៃ​ទី​២៥ ​មិថុនា ​និង​ខណៈ​លោក ​ដូ​ណា​ល់…

សហរដ្ឋអាមេរិក​-​អុី​រ៉​ង់ ៖ បន្ទាប់​ពី​សេចក្ដីថ្លែងការណ៍​ចុង​ក្រោយ​របស់​ប្រធានាធិបតី​អុីរ៉​ង់​លោក​ហា​សាន់​រ៉ូ​ហា​នី ដែល​រៀបរាប់​ពី​បញ្ហា​សរសៃប្រសាទ​របស់​សេត​វិមាន ប្រធានាធិបតី​អា​មេ​រិ​ក​ក៏​មាន​ប្រតិកម្ម​តប​វិញ​ភ្លាម​ៗ​ដែរ​ ។

នា​ថ្ងៃ​ទី​២៥ ​មិថុនា ​និង​ខណៈ​លោក ​ដូ​ណា​ល់ ​ត្រាំ ចេញ​បញ្ជា​នា​ពេល​មុន​នេះ ឲ្យ​ដាក់​ទណ្ឌកម្ម ប្រឆាំង​មេ​ដឹកនាំ​កំពូល​អុី​រ៉​ង់លោក ​អា​យ៉ា​តុលា​ អា​លី​ខា​មេ​នី ក្រុង​តេ​ហេ​រ៉​ង់​បាន​ចោទប្រកាន់​ក្រុង​វ៉ា​ស៊ិ​ន​តោន​ជា​ពិសេស​ថា ជា​មេ​ភូត​ដោយ​និយាយ​ថា​ចង់​ចរចា​។ អុី​រ៉​ង់​ក៏​ចោទប្រកាន់​អា​មេ​រិ​ក​ដែរ​ថា កាត់​ផ្ដាច់​ជា​អចិ​ន្ត្រៃយ៍​ផ្លូវ​ការទូត​ ។

ជា​ការ​តបត​វិញ​លោក​ត្រាំ​បាន​អះអាង​តាម​ Twitter នា​រសៀល​ថ្ងៃ​ទី​២៥ ​មិថុនា ដោយ​វាយតម្លៃ​ថា ប្រតិកម្ម​របស់​អុី​រ៉​ង់​ចំពោះ​សំណើ​ចរចា​របស់​លោក​គឺ​ការ​អុជអាល ហើយ​វា​បង្ហាញ​ពី​ភាព​ល្ងង់ខ្លៅ​របស់​ក្រុង​តេ​ហេ​រ៉​ង់ ដែល​មិន​យល់​ថា​រាល់​ការ​វាយប្រហារ នឹង​មានការ​សងសឹក​វិញ​យ៉ាង​ខ្លាំងក្លា​របស់​អា​មេ​រិ​ក ​។

តាម​ Twitter លោក ​ត្រាំ​ សរសេរ​ថា សេចក្ដីថ្លែងការណ៍​ដែល​អុជអាល​របស់​អុី​រ៉​ង់ ប​ងា្ហ​ញ​ពី​ភាព​ល្ងង់ខ្លៅ​របស់​ខ្លួន ហើយ​បង្ហាញ​យ៉ាង​ច្បាស់​ថា​អុី​រ៉​ង់​មិន​យល់​ពី​អ្វី​ដែល​ជា​ការ​ពិត​ ។ លោក​បន្ត​ថា រាល់​សកម្មភាព​របស់​អុី​រ៉​ង់​វាយប្រហារ​មិន​ថា ​ផលប្រយោជន៍​ណាមួយ​ទេ​របស់​អា​មេ​រិ​ក នឹង​នាំ​ឲ្យ​មានការ​តបត​វិញ​យ៉ាង​ខ្លាំងក្លា​បំផុត​ ។ ក្នុង​ករណី​មួយ​ចំនួន ពាក្យ​ថា​វាយប្រហារ​ខ្លាំងក្លា​បំផុត​នោះមាន​ន័យ​ថា​កម្ទេច​អុី​រ៉​ង់​តែ​ម្ដង​ ។

ចំណែក​ប្រធានាធិបតី​អុី​រ៉​ង់​លោក​ ហា​សាន់ ​រ៉ូ​ហា​នី នា​ថ្ងៃ​ទី​២៥ ​មិថុនា​ ក្នុង​សុន្ទរកថា​មួយ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ បាន​ជះ​សម្ដី​ដាក់​លោក​ ត្រាំ ​វិញ​ថា​លោក ​ត្រាំ ​មាន​បញ្ញា​អន់​ ។ លោក​ក៏​ចាត់​ទុក​ទណ្ឌកម្ម​ប្រឆាំង​លោក ​អា​យ៉ា​តុលា ​អា​លី​ខា​មេ​នី និង​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ឯទៀត​ៗ ក្នុង​នោះ​មាន​រដ្ឋមន្ត្រី​ការ​បរទេស លោក​MOHAMMAD JAVAD ZARIF​ ថា ជា​អំពើ​អាស្រូវ​និង​ឆ្កួត​លីលា​ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ