ប្រទេសម៉ារ៉ុក ៖ នៅប្រទេសម៉ារ៉ុកគ្រោះមហន្តរាយធម្មជាតិមួយនៅក្រុងSAFI ពិតជាសោកនាដកម្មពិសេសមួយ។ មនុស្សយ៉ាងតិច២១នាក់បានត្រូវស្លាប់ កាលពីថ្ងៃទី១៤ធ្នូនៅក្រុងSAFI ជាប់ឆ្នេរមហាសមុទ្រអត្លង់ទិកនោះ ដោយសារទឹកជំនន់ភ្លាមៗ ក្រោយភ្លៀងធ្លាក់ដ៏ខ្លាំង ជន់លិចផ្ទះនិងហាងទំនិញជាច្រើន។ នេះជាតុល្យការធ្ងន់ធ្ងរបំផុតមួយ ដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេសនោះ ពុំធ្លាប់មានចាប់តាំងពី១ទសវត្សមកហើយ។

ក្រុុងSAFI ស្ថិតនៅចម្ងាយប្រមាណជា៣០០គីឡូម៉ែត្រខាងត្បូងរាជធានីរ៉ាបាត ជួបប្រទះភ្លៀងធ្លាក់ខ្លាំងបំផុត បណ្ដាលឲ្យមានការហូរភក់ដ៏ខ្លាំងអំឡុងពេល១ម៉ោង។ នេះបើតាមអាជ្ញាធរមូលដ្ឋាន។
ក្នុងសេចក្ដីប្រកាសនាពេលមុនមួយ អាជ្ញាធររៀបរាប់ពីអ្នករបួស៣២នាក់ បញ្ជូនទៅមន្ទីរពេទ្យទីក្រុងកំពង់ផែនោះ។ រូបភាពវីដេអូផ្សាយតាមបណ្ដាញសង្គមគេឃើញ ទឹកលាយភក់ហូរយ៉ាងគំហុក លិចបាត់វិថីនានានៃក្រុងSAFIដោយនាទំជាៅមួយបណ្ដារថយន្តនិងធុងសម្រាម៕
ចែករំលែកព័តមាននេះ