ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាចម៍ផ្កាយដ៏​ធំ​មួយ ​ទម្លាក់​ខ្លួន​មក​ក្បែរ​ផែនដី

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​បណ្ដា​ព័ត៌មាន​ផ្ដល់​ដោយ​អង្គការ​NASA​អា​មេ​រិ​កថា អាចម៍ផ្កាយ​ធំ​មួយ​មាន​ទំហំ​ប៉ុន​ទីលាន​បាល់ទាត់​៣ នឹង​ហោះ​ឆ្ពោះ​មក​ជិត​ផែនដី​បំផុត នា​យប់​ថ្ងៃ​ទី​២៧​មក​២៨​មិថុនា​។ វិ​ជ្ជ​មាត្រ​របស់​វា​មាន​រវាង​ពី​១៥០​ទៅ​៣៣០​ម៉ែត្រ​។ ទោះបីជា​ចម្ងាយ​រវាង​អាចម៍ផ្កាយ​នោះ​និង​ផែនដី នឹង​ស្មើ​ប្រមាណ​ជា​១៧​ដង​នៃ​ចម្ងាយ​ដែល​ឃ្លាត​គ្នា​រវាង​ផែនដី​និង​ភព​ព្រះ​ចន្ទ​ក្ដី ក៏​បណ្ដា​តារាវិទូ​បាន​ចាត់​ទុក​អាចម៍ផ្កាយ​នោះ​ថា…

សហរដ្ឋអាមេរិក ៖ យោង​តាម​បណ្ដា​ព័ត៌មាន​ផ្ដល់​ដោយ​អង្គការ​NASA​អា​មេ​រិ​កថា អាចម៍ផ្កាយ​ធំ​មួយ​មាន​ទំហំ​ប៉ុន​ទីលាន​បាល់ទាត់​៣ នឹង​ហោះ​ឆ្ពោះ​មក​ជិត​ផែនដី​បំផុត នា​យប់​ថ្ងៃ​ទី​២៧​មក​២៨​មិថុនា​។ វិ​ជ្ជ​មាត្រ​របស់​វា​មាន​រវាង​ពី​១៥០​ទៅ​៣៣០​ម៉ែត្រ​។

ទោះបីជា​ចម្ងាយ​រវាង​អាចម៍ផ្កាយ​នោះ​និង​ផែនដី នឹង​ស្មើ​ប្រមាណ​ជា​១៧​ដង​នៃ​ចម្ងាយ​ដែល​ឃ្លាត​គ្នា​រវាង​ផែនដី​និង​ភព​ព្រះ​ចន្ទ​ក្ដី ក៏​បណ្ដា​តារាវិទូ​បាន​ចាត់​ទុក​អាចម៍ផ្កាយ​នោះ​ថា ជា​ប្រភេទ​ដែល​មាន​គ្រោះថ្នាក់​បំផុត​។ មានឈ្មោះ​ថា​2018KV2 ហើយ​ចាប់​ឃើញ​កាលពី​ឆ្នាំ​២០១៨ អាចម៍ផ្កាយ​នេះ​នឹង​មក​កៀក​ជិត​ផែនដី​នា​យប់​ថ្ងៃ​នោះ ក្នុង​រង្វង់​ម៉ោង​០​និង​១​នាទី​រំលង​អធ្រាត្រ​ម៉ោង​នៅ​ក្រុងប៉ារីស​។ ពួក​អ្នក​វិទ្យាសាស្ត្រ​ធ្វើការ​គណនា​ថា ល្បឿន​របស់​វា​មាន​ក្បែរ​៤០.៩០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។

យោង​តាម​NASA​ថា​បណ្ដា​អាចម៍ផ្កាយ​ដែល​ហោះ​មក​ក្បែរ​ផែនដី​យើង​ក្រោម​ចម្ងាយ​៧,៤​លាន​គីឡូម៉ែត្រ​ពី​ផែនដី ពិតជា​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ