ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចាប់ផ្តើម​ពិភាក្សា​លើ​លទ្ធផល​សិក្សា​បឋម​ស្តី​ពី​ការ​អភិវឌ្ឍន៍​កំពង់​ផែ​ក្រុងព្រះសីហនុ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បស់​កម្ពុជា ចាប់ផ្តើម​ពិភាក្សា​លើ​លទ្ធផល​សិក្សា​បឋម​និង​កំណត់​បញ្ហា​នានា​មុន​នឹង​ដាក់​បញ្ចូល​ក្នុង​ផែនការ​អនុវត្តន៍​ជាក់លាក់​ទៅ​ក្នុង​គម្រោង​ផែនការមេ​ដើម្បី​អភិវឌ្ឍន​និង​ប្រែក្លាយ​ខេត្ត​ព្រះ​សីហ​នុ​ឱ្យទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំ​រូប​ហុ​បំណង​ឱ្យ​ស្រប​ទៅ​តាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​២០១៥-២០២៥​។ ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា​បានឱ្យ​ដឹង​ថា អង្គប្រជុំ​បាន​ពិភាក្សា​លើ​លទ្ធផល​នៃ​ការ​សិក្សា​បឋម​របស់​ក្រុមការងារ​និង​បាន​កំណត់​បញ្ហា​ប្រឈម​នានា​រួម​ទាំង ផ្តល់​អនុសាសន៍​ជា​វិធានការ​គោលនយោបាយ​សំដៅ​ដោះស្រាយ បញ្ហា​ទាំង​នា​ពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត និង​ស្នើ​ឱ្យ​ក្រុមការងារ​ធ្វើការ​សិក្សា​និង​គិត​គួរ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ…

​រាជធានី​ភ្នំពេញ​៖ គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បស់​កម្ពុជា ចាប់ផ្តើម​ពិភាក្សា​លើ​លទ្ធផល​សិក្សា​បឋម​និង​កំណត់​បញ្ហា​នានា​មុន​នឹង​ដាក់​បញ្ចូល​ក្នុង​ផែនការ​អនុវត្តន៍​ជាក់លាក់​ទៅ​ក្នុង​គម្រោង​ផែនការមេ​ដើម្បី​អភិវឌ្ឍន​និង​ប្រែក្លាយ​ខេត្ត​ព្រះ​សីហ​នុ​ឱ្យទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំ​រូប​ហុ​បំណង​ឱ្យ​ស្រប​ទៅ​តាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​២០១៥-២០២៥​។

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា​បានឱ្យ​ដឹង​ថា អង្គប្រជុំ​បាន​ពិភាក្សា​លើ​លទ្ធផល​នៃ​ការ​សិក្សា​បឋម​របស់​ក្រុមការងារ​និង​បាន​កំណត់​បញ្ហា​ប្រឈម​នានា​រួម​ទាំង ផ្តល់​អនុសាសន៍​ជា​វិធានការ​គោលនយោបាយ​សំដៅ​ដោះស្រាយ បញ្ហា​ទាំង​នា​ពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត និង​ស្នើ​ឱ្យ​ក្រុមការងារ​ធ្វើការ​សិក្សា​និង​គិត​គួរ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ សម្រាប់​ដាក់​បញ្ចូល​ផែនការ​សកម្មភាព​ង​នុ​វត្ត​ន៍​ជាក់លាក់​ទៅ​ក្នុង​គម្រោង​ផែនការមេ​ដើម្បី​អភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស គំ​រូប​ពហុ​បំណង ។

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ផែនការមេ​ត្រូវ​រួម​បញ្ចូល​នូវ​ទិដ្ឋភាព​៖ ១-) ចក្ខុវិស័យ​វែង​ឆ្ងាយ ដោយ​ឈរ​លើ​គោលការណ៍​សំខាន់​ៗ ដូច​ជា​តំបន់​ដែល​មាននូវ​បច្ចេកវិទ្យា​វ័យឆ្លាត បរិក្ខា​សម្រាប់​រ់សនៅ​លំដាប់​ពិភពលោក​, បរិស្ថាន​បៃតង​, តំបន់ឧស្សាហកម្ម និង​ជា​ប៉ូ​ល​សេដ្ឋកិច្ច​សំខាន់​ដើម្បី​បម្រើ​ឱ្យ​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ក្នុង​តំបន់​។​២-) ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ធនធានមនុស្ស​ដែល​មាន​ជំនាញ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដើម្បី​គាំំ​ទ្រ​វិស័យ​ឧស្សាហកម្ម​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​នាវ​នុ​វត្ត​ន៍​និង ៣-) ជា​តំបន់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​, ខ្សែក្រវាត់​បៃតង​កសិកម្ម និង​តំបន់​លំនៅ​ឋាន​ព្រមទាំង គិតគូរ​ដល់​ការ​ផ្ត​ត់​ផ្គង់​សេវា​សាធារណៈ​ដែល​មានគុណ​ភាព​ស្តង់ដា​ខ្ពស់​»​។ ​

លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ធ្លាប់​មាន​ប្រសាសន៍​ថា​កំពង់​ផែ​ស្វ័​យ​ត​ក្រុងព្រះសីហនុ​វា​ជា​មោទនភាព​យ៉ាង​ខ្លាំង​របស់​ប្រទេសកម្ពុជា ដោយ​បរិមាណ​ទំនិញ​ឆ្លងកាត់ បាន​កើនឡើង​ខ្ពស់​ក្នុង​ឆ្នាំ​២០១៨ ពោល​គឺ​មាន​កំណើន ២២,០៨% ធៀប​នឹង​ឆ្នាំ​២០១៧​។ រីឯ​ចំណូល​អាជីវកម្ម​សរុប​សម្រេច​បាន​ប្រមាណ​៧២ លាន​ដុល្លារ​អា​មេ​រិ​ក​។

​បើ​តាម​លោក​ទេស​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ថា «​ផ្អែក​លើ​កំណើនសេដ្ឋកិច្ច​ដ៏​រឹង​មាំ និង​កំណើន​បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់​ផែ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នឹង​រំពឹង​ថា​បរិមាណ​កុងតឺន័រ​ដែល​ឆ្លងកាត់​កំពង់​ផែ​នឹង​កើន​លើស ៧០​ម៉ឺន TEUs នៅ​ឆ្នាំ ២០២០ និង​លើស ១​លាន TEUs នៅ​ឆ្នាំ ២០២៣ ដែល​នាំ​ឱ្យ​តម្រូវការ​អភិវឌ្ឍ និង​សាងសង់​កំពង់​ផែ ត្រូវ​សម្រេច​ឱ្យ​បាន​ទាន់​ពេលវេលា និង​ប្រើប្រាស់​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដោយ​បញ្ចុះតម្លៃ​លើកដាក់​ទំនិញ បញ្ចុះតម្លៃ​សេវា​ឡូ​ជិ​ស្ទិ​ក ពង្រឹង​នូវ​ប្រសិទ្ធភាព​គ្រប់គ្រង និង​ប្រតិបត្តិការ​កំពង់​ផែ និង​កតា្ត​ផ្សេង​ៗ​ទៀត ដើម្បី​ពង្រឹង​ការ​ប្រកួតប្រជែង​ក្នុង​តំបន់ និង​សកលលោក​»​។

លោក​លើក​ឡើង​ថា ថ្មី​ៗ​នេះ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក៏​បាន​ចូលរួម​គាំទ្រ​ដល់​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ធុរកិច្ច​នៅ​កម្ពុជា​សំដៅ​ជំរុញ​ភាព​ប្រកួតប្រជែង និង​បង្កើន​ល្បឿន​នៃ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ចីរភាព​កំណើនសេដ្ឋកិច្ច​សម្រាប់​រយៈពេល​ខាង​មុខ តាម​រយៈ​វិធានការ​បញ្ចុះ​ថ្លៃ​លើកដាក់ Lo-Lo ចំនួន ១០% បញ្ចុះ​ថ្លៃ Bonus ពី ៧,៥០ ដុល្លារ មក ៥ ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ Box និង​កែសម្រួល​មិន​គិតថ្លៃ​ឈ្នួល​ប​ម្លា​ស់​ទីនាវា​។

លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មាន​ប្រសាសន៍​ថា​« ការ​ចូលរួម​របស់​កំពុង​ផែ​ក្រុងព្រះសីហនុ​បើ​ធៀប​ទៅ​និង​ទំហំ​សេដ្ឋកិច្ចជាតិ​ទាំងមូល​យើង​អាច​និយាយ​បាន​ថា មាន​ចំណែក​មិនជា​ធំ​ប៉ុន្មាន​នោះ​ទេ ។​ប៉ុន្តែ​កំពង់​ផែ​នេះ​ជា​អង្គភាព​សេដ្ឋកិច្ចជាតិ​មួយ​ដ៏​សំខាន់​និង​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា ជាមួយ​និង​ពិភពលោក​ទាំងមូល​ក៏​ដូច​ជា​ការ​អភិវឌ្ឍ​នូវ​សេដ្ឋកិច្ចជាតិ​»៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ