ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ទម្ងន់​ជួយ​បង្កើន​សមត្ថភាព​ផ្លូវ​ភេទ​ដល់​បុ​រស​កើតជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​-2​​ដែលធាត់​ដុះ​ពោះ​

10 ឆ្នាំ មុន

យោង​តាម​ការ​សិក្សា​ថ្មី​មួយ​ចុះផ្សាយក្នុង ព្រឹត្តិ​ប័ត្រ​ The Journal of Sexual Medicine បាន​រក​ឃើញ​ថា​ ការ​ចុះ​ទម្ងន់​អាច​ជួយ​​ឱ្យ​​សុខ​ភាព​ផ្លូវ​ភេទ​បុ​រស​ធាត់​ដុះ​​​ពោះ​កំ​ប៉ោង​​ កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​​ភេទ​២បាន​ល្អ​ប្រ​សើរ ។

អំ​ឡុង​ការពិ​សោធ ក្រុម​អ្នក​ស្រាវ​ជ្រាវ​អូ​ស្ត្រា​លី​បាន​​ឱ្យ​បុ​រស​ធាត់​ដុះ​ពោះ​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម​៣១នាក់​ ទទួល​អា​ហារ​ដែល​មាន​កាឡូ​រី​ទាប​(មាន​ខ្លាញ់​តិច​)​ និង​អា​ហារ​មាន​ប្រូ​តេអុីន​ខ្ពស់ ។ ​នេះ​មានន័យ​ថា ពួក​គេ​ត្រូវ​បាន​កាត់​​បន្ថយ​ការ​ទទួល​ទាន​កាឡូរី​​ដល់​៦០០​​ក្នុង​១ថ្ងៃ​។​ អ្នក​ដែល​ចុះ​ទម្ងន់​៥​ភាគរយ​គឺ​មាន​ភាព​ងាយ​ស្រួល​ដល់​អវ​យវៈ​ភេទ​ឆាប់​ឡើង​រឹង​​ព្រម​ទាំង​បាន​ជួយ​សម្រួល​ចំណង់ផ្លូវ​​ភេទ​ក្នុង​រយៈ​ពេល​៨​សប្តាហ៍​ ហើយភាព​​ប្រ​សើរ​ឡើង​វិញ​នេះ​អាច​នឹង​បន្ត​ដល់​១២ខែ ​។

លោក​ហ្គា​រី វីតធ័រ​មក​ពី​សាកល​វិទ្យា​ល័យ​University of Adelaide​បាន​ថ្លែង​ថា​៖«ការរក​ឃើញ​​របស់​យើង​គឺ​ប្រកប​ដោយ​​ភាព​ជាក់​លាក់​ដ្បិត​មាន​ភស្តុ​តាង​ដែល​បាន​បញ្ជាក់​ថា​ ​វា​មិន​ត្រឹម​តែ​ធ្វើ​ឱ្យលិង្គ​ឆាប់​ងើប​​នោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បាន​ជួយ​ធ្វើ​​ឱ្យ​ល្អ​ប្រ​សើរដល់​​មុខ​ងារ​បំពង់​បង្ហូរ​នោម​ទៀត​ផង​»។

​សូម​រំ​លឹក​ថា​ ការរក​ឃើញ​លើក​មុន​បាន​បង្ហាញ​ថា ការ​ផ្លាស់​ប្តូរ​បែប​បទ​រស់​នៅ​ក៏​អាច​ជួយ​បង្កើន​សមត្ថភាព​ផ្លូវ​ភេទ​បាន​ដែរ ៕