ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លែងហត្ថលេខានាយករដ្ឋមន្ត្រី…សម្រេចប្រកាសទោសថ្ងៃទី៤ កក្កដា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះជា​យ៉ាងណា សាលក្រម​នឹង​សម្រេច​ទោសលើ​ជនជាប់ចោទ​ក្លែង​ឯកសារ និង​ហត្ថ លេខា​ក្លែង​របស់​នាយក​រដ្ឋមន្ត្រី ឆ​បោ​អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​នេះ នៅ​ថ្ងៃ​ទី​៤ ខែកក្កដា ខាង​មុខ…

រាជធានី​ភ្នំពេញ ៖ ទោះជា​យ៉ាងណា សាលក្រម​នឹង​សម្រេច​ទោសលើ​ជនជាប់ចោទ​ក្លែង​ឯកសារ និង​ហត្ថ លេខា​ក្លែង​របស់​នាយក​រដ្ឋមន្ត្រី ឆ​បោ​អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​នេះ នៅ​ថ្ងៃ​ទី​៤ ខែកក្កដា ខាង​មុខ ។ គួរ បញ្ជាក់ថា សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ​មិថុនា បាន​លើកយក​សំណុំរឿង​ក្លែង​ហត្ថ លេខា​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ឆបោក​អតីតរដ្ឋមន្ត្រី​ក្រសួងវប្បធម៌​ ក្នុង​ទឹកប្រាក់​ចំនួន​២៥​មុ​ឺ​ន​ដុល្លារ
​អា​មេ​រិ​ក មក​បើក​សវនាការ​ជំនុំជម្រះ​ទោស ។

ជនជាប់ចោទ​ឈ្មោះ ឯម អេ​ង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ត្រូវ​ចោទ​ពី​បទ​ក្លែង​លិខិត​សាធារណៈ និង​ប្រើ ប្រាស់​លិខិត​សាធារណៈ​ក្លែង តាម​មាត្រា​៦២៦​នៃ​ក្រម ព្រហ្មទណ្​ប្រព្រឹត្ត ​កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​រាជធានី​ភ្នំពេញ ។

គួរ​បញ្ជាក់​ទៀតថា អង្គហេតុ​នៃ​រឿង​ក្ដី​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​ឹ​២៧ ខែធ្នូ ឆ្នាំ​២០១៧ ។ ដើមចម​ផ្ដើម​ចេញពី​ព្រះ​អង្គ​ម្ចាស់ សុ​ី​សុវត្ថិ ប៉ា​ណា​រ៉ា​សេរី​វុ​ឌ្ឍ អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ដែលបាន​ចូល​និវត្តន៍​ទៅ​ហើយ​នោះ លោក​ចង់បាន​ដី និង​ផ្ទះ​មួយ​កន្លែង​នៅ​ក្បែរ​ព្រះ​បរមរាជវាំង សម្រាប់​រស់នៅ​ផ្ទាល់ខ្លួន តែ​មិនដឹង​ធ្វើ​ដូច​ម្ដេច​ដើម្បី​សុំ​ការ​យល់ព្រម​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។

លុះ​ក្រោយមក ព្រះ​អង្គ​ម្ចាស់ សុ​ី​សុវត្ថិ ប៉ា​ណា​រ៉ា​សេរី​វុ​ឌ្ឍ បាន​ជួប​ទាក់ទង​ជាមួយ​ឈ្មោះ ឯម អេ​ង (​ជន​ជាប់ចោទ​) ពេល​នោះ​ជនជាប់ចោទ​ក៏​បាន​ធានា​ស្វែងរក​លិខិត និង​ហត្ថលេខា​បញ្ជាក់​ពី​សម្ដេច​តេ​ជោ ដើម្បី​រក​ដី​សមរម្យ​មួយ​កន្លែង​នោះ ប៉ុន្តែ​ត្រូវ​ចំណាយ​លុយកាក់​អស់​ប្រមាណ​២៥​មុ​ឺ​ន​ដុល្លារ​អា​មេ​រិ​ក ។ រីឯ​ព្រះ​អង្គ​ម្ចាស់ សុ​ី​សុវត្ថិ ប៉ា​ណា​រ៉ា​សេរី​វុ​ឌ្ឍ ក៏​បាន​យល់ព្រម​ប្រគល់​ប្រាក់​ចំនួន​២៥​មុ​ឺ​ន​ដុល្លារ ឲ្យ​ទៅ​ជនជាប់ចោទ ដើម្បី​ធ្វើ​កិច្ចការ​នោះ ។

ក្រោយមក ជនជាប់ចោទ​ក៏​បាន​យក​លិខិតស្នើ​សុំ ដែល​មាន​ហត្ថលេខា​បញ្ជាក់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ទៅ​ប្រគល់​ឲ្យ​ព្រះ​អង្គ​ម្ចាស់ សុ​ី​សុវត្ថិ ប៉ា​ណា​រ៉ា​សេរី​វុ​ឌ្ឍ ប៉ុន្តែ​លិខិត​នោះ​អាជ្ញាធរ​មិន​ទទួលស្គាល់​ទេ ព្រោះ​ជា​លិខិត និង​ហត្ថលេខា​ក្លែងក្លាយ ។ ដោយ​ពិនិត្យ​ឃើញ​ថា ឯកសារ​ដែល​ជនជាប់ចោទ​ប្រគល់​ឲ្យ​នោះ​ជា​ឯកសារ​ក្លែងព្រះ​អង្គ​ម្ចាស់ សុ​ី​សុវត្ថិ ប៉ា​ណា​រ៉ា​សេរី​វុ​ឌ្ឍ ក៏​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ឲ្យ​នគរបាល​ព្រហ្មទណ្ឌ បើក​ការ​ស៊ើបអង្កេត​និង​ស្រាវជ្រាវ​រក​ឃើញ​ការ​ពិត ។

ជា​ចុង​ក្រោយ លិខិត​នោះ​គឺជា​លិខិត​ដែល​ចុះហត្ថលេខា​ក្លែងក្លាយ​មែន ហើយ​សមត្ថកិច្ច​ក៏​បាន​ចាប់ខ្លួន​ជន​ជាប់ចោទ​ឈ្មោះ ឯម អេ​ងបញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ទើប​មានការ​ឃុំខ្លួន​ជនជាប់ចោទ​ចាប់ពី​ពេល​នោះ​មក ។

អត្ថបទសរសេរ ដោយ