រាជធានីភ្នំពេញ ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងស្ថិតនៅក្នុងផ្ទះមិនអាចចេញទៅណាបាននោះ បានអះអាងថា លោកមិនស្តាយក្រោយឡើយក្នុងការធ្វើនយោបាយ ហើយនៅតែរក្សាជំហរក្នុងការផ្សះផ្សាជាតិ ។ ការលើកឡើងរបស់អតីតមេបក្សប្រឆាំងរូបនេះ ស្របពេលដែលខួប កំណើតរបស់គម្រប់៦៦ឆ្នាំឈានចូល៦៧ឆ្នាំ ។
លោក កឹម សុខា បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២៧ ខែមិថុនាថា «ទឹកចិត្ត និងសេចក្តីនឹករឭករបស់ជនរួមជាតិ បានផ្តល់ដល់រូបខ្ញុំនូវកម្លាំងចិត្តដែលជាថាមពលជំរុញឲ្យរូបខ្ញុំបន្តនូវស្មារតីសេ្នហាជាតិ បើទោះជារូបកាយខ្ញុំត្រូវបានបាត់បង់សេរីភាពអស់ជិត២ឆ្នាំមកហើយ»។ លោក កឹម សុខា គូសបញ្ជាក់ថា «មិនមានអ្វីឡើយដែលអាចរារាំងមនោសញ្ចេតនារបស់ខ្ញុំដែលមានចំពោះប្រជាជាតិមួួយនេះ ។
ទោះបីខ្ញុំមិនអាចជួបជុំប្រជាពលរដ្ឋដូចកាលពីមុន ទោះបីខ្ញុំមិនអាចស្តាប់ឮដោយផ្ទាល់នូវទុក្ខកង្វល់របស់បងប្អូន ទោះបីមានឧបសគ្គយ៉ាងណា បើដរាបណាព្រះអាទិត្យនៅតែរះ សូមប្រជាជាតិខ្មែរជឿចុះថា ខ្ញុំ
កឹម សុខា នៅតែភ្ញាក់ឡើងទន្ទឹងរង់ ចាំថ្ងៃដែលបានជួបជុំនិងបម្រើជាតិខ្មែរតទៅទៀត»។
ជាមួយគ្នានេះ លោក កឹម សុខា ក៏បានលើកឡើងថា មិនថារងទុក្ខឬការធ្វើបាបតាមរូបភាពណា វាគ្មានទេពាក្យថាស្តាយក្រោយសម្រាប់ កឹម សុខា ដែលបានបូជាជូនជាតិ ប្រជាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព អធិបតេយ្យភាព និងការផ្សះផ្សាជាតិ»។លោកបានបង្ហាញអារម្មណ៍យ៉ាងដូច្នេះថា «សេចក្តីប្រាថ្នាសម្រាប់ខ្ញុំព្រះករុណា ខ្ញុំក្នុងឱកាសថ្ងៃខួបកំណើតនេះ គឺសេចក្តីសុខ សន្តិភាព សិទ្ធិសេរីភាពវឌ្ឍនភាព និងយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់» ។
សូមរំឭកថា លោក កឹម សុខា បានត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ និងបាននាំទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំអស់រយៈពេល១ឆ្នាំ មុននឹងអនុញ្ញាតឱ្យមកស្នាក់នៅក្នុងគេហដ្ឋានរបស់លោក កាលពីថ្ងៃ១០ ខែកញ្ញា ២០១៨។
បើគិតមកដល់ពេលនេះជាង២ឆ្នាំហើយ លោកមិនមានសេរីភាពក្នុងការជួបជុំសកម្មជននោះទេ ។ លោក
កឹម សុខា ត្រូវបានចោទពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញាត្តិមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ ៕
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅយប់ថ្ងៃទី១៥ ខែមករានេះថា ប្រទេសចិន បានសម្រេចផ្តល់ឲ្យកម្ពុជានូវវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស...
ភ្នំពេញ៖ ហ្វេសប៊ុកផេករបស់លោកស្រី មូរ សុខហួរ ( Mu Sochua ) បានផ្សព្វផ្សាយនៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ អំពីវិដេអូផង និងរូបថតផងរបស់លោកស្រី មូរ សុខហួរ និងសហការី គឺលោកនុតរំដួល និងលោក...
ខេត្តឧត្តរមានជ័យ៖ ២គ្រួសារ ដែលមានជីវភាពក្រីក្រ ហើយនៅមើលចៅ និងកូន ដែលជាជនពិការតាំងពីកំណើត បានដង្ហើយរកសប្បុរសជន ជួយឧបត្ថម្ភដល់ពួកគាត់ផង។ ការដង្ហើយរកជំនួយនេះ បានធ្វើឡើង...
ខេត្តក្រចេះ+ស្ទឹងត្រែង ៖ ខ្មាន់កាំភ្លើងដែលបានបាញ់សម្លា.ប់នាយរងព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញមួយរូប ដោយមិនញញើតដៃ រួចគេចខ្លួនពីភ្នំពេញឆ្លងខេត្តមួយទៅ...
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានលើកយកសំណុំរឿងលោក សួង សុភណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ មកបើកសវនាការជំនុំជម្រះទោស...
រាជធានភ្នំពេញ ៖ ទីបំផុតលោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅស៊ើបសួរ បានសម្រេចឃុំខ្លួនបុរសម្នាក់ ដែលអួតអាងខ្លួនថាជាមន្ត្រីកងរាជអាវុធហត្ថ...
ខេត្តបាត់ដំបង៖ ជនដៃដល់ម្នាក់ ក្នុងចំណោមបក្សពួក ០២នាក់ ដែលពាក់ព័ន្ធនឹងករណីគាស់តូបអាជីវករ លួចយកសម្លៀកបំពាក់ នៅក្នុង «ផ្សារត្រែង» ស្រុករតនមណ្ឌល កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០...
ខេត្តស្ទឹងត្រែង ៖ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង បានថ្លែងឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន...
រាជធានីភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបជាមួយសមាគម និងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិ។...
ខេត្តបន្ទាយមានជ័ហ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា អ្នកកើតជំងឺកូវីត១៩ បានកើនឡើង គួរឲ្យបារម្ភ ហើយពលករខ្មែរវិលមកពីថៃវិញ ក៏បានចូលធ្វើចត្តាឡីស័ក...
ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែស្គាល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋធ្វើដំណើរពីកាត់ពីខេត្តមួយទៅខេត្តមួយដើម្បីលក់ដូរមុខទំនិញផ្សេងៗ តាមរ៉ឺម៉កម៉ូតូ និងគោយន្ត ដែល...
ខេត្តក្រចេះ ៖ ឃាតករ ដែលបាញ់សម្លាប់នាយរងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបាត់បង់ជីវិត ហើយក្រោយការមិនព្រមប្រគល់ខ្លួន និងថែមទាំងបានផ្ទុះអាវុធ ដាក់...
រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ បានលើកយកសំណុំរឿងពាក់ពន្ធពីបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលបទល្មើសនេះ...
ថៃ ៖ បុរសវ័យចំណាស់ម្នាក់ កំពុងដេកលង់លក់នៅក្នុងតង់តែម្នាក់ឯង ក្នុងឧទ្យានជាតិ Khao Yai របស់ប្រទេសថៃ ត្រូវដំរីព្រៃមួយក្បាល វាយប្រហាររហូតដល់បាត់បង់ជីវិត កាលពីព្រឹក...
ខេត្តបន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស និងជាអនុប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា...
បន្ទាយមានជ័យ៖ ផ្ទះមន្ត្រីនគរបាលម្នាក់ បានទុកចោល ២ឆ្នាំ គ្មានអ្នករស់នៅ ត្រូវបានមនុស្សសតិមិនគ្រប់ ដុត បណ្តាលឲ្យឆេះផ្នែកខាងលើ។ ប៉ុន្តែត្រូវបានគេជួយពន្លត់ទាន់។ ហេតុការណ៍នោះ...
រាជធានីភ្នំពេញ ៖ យោងតាមអង្គការ WCS បានឱ្យដឹងថា សត្វទន្សោង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។ ចំនួនសត្វទន្សោងបានថយចុះ...
រាជធានីភ្នំពេញ ៖ ជាផ្នែកមួយដើម្បីទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាបានធ្វើជាមួយប្រទេសចិន កម្ពុជាកំពុងចងក្រងតារាងម៉ាទ្រិច (Matrix)...
អង់គ្លេស ៖ បន្ទាប់ពីការផ្ទុះឡើងវិញ និងរីករាលដាលខ្លាំងនៃវីរុសកូវីដ១៩នៅចក្រភពអង់គ្លេស ថ្មីៗនេះ ក្របខណ្ឌកំពូល Premier League បានធ្វើការរិតត្បិតឥរិយាបថនៃការអបអរ...
រាជធានីភ្នំពេញ ៖ មានមូលហេតុជាច្រើនដែលបណ្តាលឱ្យមនុស្សខ្លះទទួលបានភាពជោគជ័យ ប៉ុន្តែអ្នកខ្លះទៀតចង់ទទួលបានជោគជ័យដែរ តែអាចទទួលបាន វាអាចថាបណ្តាលមកពីពួកគាត់...