ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខួប​អនុស្សាវរីយ៍​លើក​ទី​៦៨ ថ្ងៃ​បង្កើត​គណៈបក្ស​ប្រជាជន​កម្ពុជា​នៅ​ខេត្តសៀមរាប

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៩​នេះ បងប្អូន​ជា​សមាជិក​សមាជិកា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​មក​ពី​សង្កាត់​ទាំង​១២ និង​សាខា​បក្ស​មន្ទីរ​ប្រមាណ​ជាង​៥​ពាន់​នាក់ បាន​មក​ជួបជុំ​គ្នា ដើម្បី​ប្រារព្ធ​ធ្វើ​មិ​ទ្ទិញ​អបអរសាទរ​ខួប​លើក​ទី​៦៨ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​សាលសន្និសីទ​សុខា…

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៩​នេះ បងប្អូន​ជា​សមាជិក​សមាជិកា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​មក​ពី​សង្កាត់​ទាំង​១២ និង​សាខា​បក្ស​មន្ទីរ​ប្រមាណ​ជាង​៥​ពាន់​នាក់ បាន​មក​ជួបជុំ​គ្នា ដើម្បី​ប្រារព្ធ​ធ្វើ​មិ​ទ្ទិញ​អបអរសាទរ​ខួប​លើក​ទី​៦៨ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​សាលសន្និសីទ​សុខា សៀមរាប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ សមាជិក​គណ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណៈកម្មាធិការ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្តសៀមរាប ព្រមទាំង លោក​ឧកញ៉ា លោក​ជំទាវ និង​អស់លោក លោកស្រី ជា​សមាជិក​ក្រុមការងារ​គណៈកម្មាធិការ​កណ្តាល​សមាជិក​គណៈកម្មាធិការ​គណបក្ស​ខេត្ត ក្រុង សង្កាត់ សាខា​បក្ស​មន្ទីរ​ចូលរួម​យ៉ាងច្រើន​កុះករ​ផង​ដែរ ។

ក្នុង​កិច្ច​ស្វាគមន៍​របស់​លោក ទៀ សីហា សមាជិក​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​នៃ​គណបក្ស​ប្រជាជន​ខេត្ត​បាន​ធ្វើការ​បញ្ជាក់​ថា ការ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៨ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​សម្តែង​នូវ​កតញ្ញូតាធម៌ ចំពោះ​គណបក្ស​ដែល​ជា​និច្ចកាល​ប្រកាន់ខ្ជាប់​នូវ​គោលបំណង និង​ឧត្តមគតិ​របស់​ខ្លួន​ក្នុង​ការ​បម្រើ​ផលប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​របស់​ជាតិ​មាតុភូមិ និង​ប្រជាជន ។

លោក​ក៏​បាន​គូសបញ្ជាក់​ពី​ការ​ពង្រឹង ពង្រីក​នូវ​រចនាសម្ព័ន្ធ​ខ្សែរយៈ​អង្គការ​ចាត់តាំង និង​កសាង​សមាជិក គណបក្ស​ខេត្តសៀមរាប ព្រមទាំង​បាន​លើក​ឡើង​ពី​ការ​ធានា​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ស្ថេ​រ​ភាព សុវត្ថិភាព ជូន​សាធារណជន​ទូទៅ និង​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ និង​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​បង្កើន​ទំនុកចិត្ត​ដល់​អ្នក​វិនិយោគ និង​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ប្រកប​ធ្វើ​អាជីវកម្ម​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​គ្រួសារ​មាន​ភាព​ប្រសើរ​ឡើង​ព្រម​មាន​កិច្ច​អភិវឌ្ឍន៍​របស់​ខេត្ត​លើ​គ្រប់​វិស័យ​ទៀត​ផង ។

ក្នុង​នោះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​បាន​អាន​នូវ​ស​ន្ទ​រក​ថា របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ថ្លែង​ក្នុង​ពិធី​មិ​ទ្ទិញ​ខួប​លើក​ទី​៦៨​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​ខ្លឹម​សារបាន​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដើម​ឡើយ ជា​គណបក្ស​ប្រជាជន​បដិវត្ត​ខ្មែរ បង្កើត​ឡើង ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន ហើយ​មក​ដល់​ថ្ងៃនេះ​មាន​អាយុកាល​៦៨​ឆ្នាំ​ហើយ ដែល​ជា​គណបក្ស​ចាស់ទុំ​ខាង​នយោបាយ និង​បាន​ចូលរួម​តស៊ូ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​កម្ពុជា​រំដោះជាតិ​ឲ្យ​រួច​ផុត​ពី​ពួក​អាណានិគម​ចក្រពត្តិ និយម និង​បាន​ផ្តួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប្រល័យពូជសាសន៍ នា​ថ្ងៃ​៧ មក​រា ១៩៧៩ បាន​បើក​ឡើង​នូវ​ទំព័រ​ថ្មី​នៃ​ប្រវត្តិសាស្ត្រ កសាង​មាតុភូមិ​របស់​ប្រជាជាតិ​ខ្មែរ​ឡើង​វិញ ។

សម្តេច​ពិជ័យ​សេនា​ក៏​បាន​គូសបញ្ជាក់​ថា រយៈពេល​ជិត​៤០​ឆ្នាំ បន្ទាប់​ពី​ថ្ងៃជ័យ​ជំនះ ៧​មក​រា ក្រោម​កិច្ច​ដឹកនាំ​របស់​សម្តេច​អគ្គ​មហា​ទាំង​បី ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី បាន​ធ្វើ​ឲ្យ​សម្រេច​ជោគជ័យ​ដ៏​ធំធេង​លើ​គ្រប់​វិស័យ ។ ដើម្បី​ថែរក្សា​ការពារ​រាល់​សម​ទ្ធិ​ផល​នៃ​សង្គម​ជាតិ​ឲ្យ​បាន​គង់វង្ស និង​ដណ្តើម​ជោគជ័យ​ធំ​ៗ​ក្នុង​ការ​កសាង អភិវឌ្ឍ​មាតុភូមិ និង​លើក​ស្ទួយ​ជីវភាព​របស់​ប្រជាជន ។

សម្តេច​ពិជ័យ​សេនា​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា គណបក្ស​ប្រជាជន​កម្ពុជា​គាំទ្រ​ពេញទំហឹង​ពី​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៦ ក្នុង​ការ​ជម្រុញ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​សម្រេច​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​ទាំង​៤​ដែល​បាន​កំណត់​ក្នុង​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​កម្ពុជា​ព្រមទាំង​ពង្រឹងសមត្ថភាព និង​អភិបាលកិច្ច​នៃ​ស្ថាប័នរដ្ឋ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ។ ក្នុង​សា​លិខិត​ក៏​បាន​លើក​ពី​ប្រវត្តិ​នៃ​សកម្មភាព​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ប្រវត្តិ​នៃ​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ក្លាហាន ឥត​រា​ថយ នៅ​គ្រប់​ដំណាក់កាល​ធំ​ៗ​នៃ​ប្រវត្តិសាស្ត្រ​នៅ​លើ​មាគ៌ា​នយោបាយ ដែល​មាន​គោលដៅ​ច្បាស់លាស់​មាន​ភាព​ប្រាកដនិយម និង​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ ដើម្បី​ផលប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​បំផុត​របស់​ជាតិ ។

ឆ្លងកាត់​រយៈពេល​៤​ទសវត្សរ៍​នៃ​ដំណើរការ​តស៊ូ​សង្គ្រោះ​អាយុជីវិត​ប្រទេស​ជាតិ ការ​ស្តា​កសាង និង​ការពារ​មាតុភូមិ​ចាប់ពី​ជ័យជម្នះ​៧​មក​រា មក​យើង​ដកស្រង់​បាន​នូវ​មេរៀន​ដ៏​មាន​តម្លៃ​មួយ​ចំនួន ដែល​មាន​សារៈសំខាន់​បំផុត​សម្រាប់​អនាគត​ប្រទេស​ជាតិ​កម្ពុជា ។ ឆ្លង​តាម​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្ហាញ​ថា ប្រជាជន​កម្ពុជា​ត្រូវការ​ចាំបាច់ និង​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ធានា​នូវ​សន្តិភាព ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ការ​អភិវឌ្ឍ សេដ្ឋកិច្ច​សង្គម លើក​ស្ទួយ​ជីវភាព​ប្រជាជន និង​បន្ត​កែទម្រង់​លើ​គ្រប់​វិស័យ​តទៅ​មុខ​ទៀត ។

សម្តេច​ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​គណៈកម្មាធិការ​គណបក្ស​នៅ​គ្រប់​ថ្នាក់​មន្ត្រី និង​សមាជិក​សមាជិកា​គ្រប់​រូប សូម​លើកកម្ពស់​ប្រពៃណី​ស្នេហា​ជាតិ ស្រឡាញ់​ប្រជាជន ខិតខំ​ពង្រឹង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​បន្ត​ចូលរួម​សកម្មភាព​ក្នុង​ការ​កសាង​សមាជិក​គណបក្ស​ឲ្យ​កាន់តែ​រឹង​មាំ​លើ​គ្រប់​វិស័យ សំដៅ​លើកកម្ពស់ សមត្ថភាព​ដឹកនាំ​របស់​បក្ស​ឲ្យ​សម្រេច​បាន​សម​ទ្ធិ​ផល​ធំ​ៗ ព្រមទាំង​សូម​ជនរួមជាតិ​ទាំងមូល​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ជុំវិញ​រាជរដ្ឋាភិបាល​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែ​មួយ ដើម្បី​សង្គម​ជាតិខ្មែរ​ទាំងមូល ព្រមទាំង​រក្សា​ខ្ជាប់​នូវ​ឧត្តមគតិ​ស្នេហា​ជាតិ ស្រឡាញ់​ប្រជាជន ពង្រឹង​សាមគ្គីភាព ធ្វើ​តែ​អំពើ​ល្អ និង​ជៀសវាង​នូវ​រាល់​ទ​ង្វើ​មិន​ត្រឹមត្រូវ ដោយ​បំពាន​លើ​គោលការណ៍​គណបក្ស​ច្បាប់​រដ្ឋ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​ផលប្រយោជន៍​របស់​ប្រជាជន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ