ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​យុវតី​ខ្មែរ​: គ្មាន​លុយ គ្មាន​ស្នេហា ?

4 ឆ្នាំ មុន

លុយ គឺជា​បញ្ហា​ស្រាប់​ទៅ​ហើយ សម្រាប់​អ្នក​ដែល​នៅ​លីវ ហើយ​វា​អាច​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត​សម្រាប់​អ្នក​ដែល​មាន​ដៃគូ ។ បើ​ទោះជា​មនុស្ស​គ្រប់​រូប​ចង់​ប្រកាន់​គំនិត​ថា​លុយ​មិន​អាច​ទិញ​សុភមង្គល និង​ស្នេហា​បាន​ពិតមែន វា​នៅ​តែ​ជា​កត្តា​សំខាន់​មួយ​ក្នុង​ស្នេហា​ដដែល ។ ខាងក្រោម​នេះ…

លុយ គឺជា​បញ្ហា​ស្រាប់​ទៅ​ហើយ សម្រាប់​អ្នក​ដែល​នៅ​លីវ ហើយ​វា​អាច​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត​សម្រាប់​អ្នក​ដែល​មាន​ដៃគូ ។ បើ​ទោះជា​មនុស្ស​គ្រប់​រូប​ចង់​ប្រកាន់​គំនិត​ថា​លុយ​មិន​អាច​ទិញ​សុភមង្គល និង​ស្នេហា​បាន​ពិតមែន វា​នៅ​តែ​ជា​កត្តា​សំខាន់​មួយ​ក្នុង​ស្នេហា​ដដែល ។ ខាងក្រោម​នេះ គឺ​កត្តា​មួយ​ចំនួន​ដែល​បញ្ជាក់​ថា លុយ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ស្នេហា ៖

១. អ្នក​អាច​ធ្លាក់​ក្នុង​ស្ថាន​ការ​មើលថែ​ភាគី​ម្ខាង​ទៀត
វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ដឹង​ថា ដៃគូ​អ្នករក​ប្រាក់​ចំណូល​បាន​ប៉ុន្មាន បន្ទាប់​ពី​នៅ​ជាមួយ​គ្នា ក្នុង​រយៈពេល​សមរម្យ​ហើយ ឬ​ពេល​ដែល​អ្នកមាន​គម្រោង​រៀប​អាពាហ៍ ពិពាហ៍​ជាដើម ។ វា​មិនមែន​ជា​រឿង​មិនល្អ ក្នុង​ការ​មើលថែ​ភាគី​ម្ខាង​ទៀត​ទេ ប៉ុន្តែ​អ្នក​ក៏​មិន​ចង់​រស់នៅ​ជាមួយ​មនុស្ស​ដែល​ពឹងផ្អែក​លើ​អ្នក​ទាំងស្រុង​ដែរ ជា​ពិសេស​ប្រសិនបើ​អ្នក​មិន​ទាន់​មានការ​ងារ ឬ​អាជីវកម្ម​នឹងនរ ។

២. អ្នក​ត្រូវ​ដឹង​ថា​អ្នក​ទាំង​ពីរ​មាន​គោលដៅ​ដូច​គ្នា​ទេ
ស្នេហា​ដែល​រឹង​មាំ​ជា​ស្នេហា​ដែល​ភាគី​នីមួយ​ៗ​ជឿជាក់​គ្នា លើ​ការ​ចំណាយ​រៀង​ៗ​ខ្លួន មិនមែន​ជា​ស្នេហា​ដែល​មាន​ភាគី​ម្ខាង​តាមដាន​រាល់​ចំណូល និង​ចំណាយ​របស់​ភាគី​ម្ខាង​ទៀត​ទេ ។ អ្នក​ត្រូវ​តែ​ធានា​ថា​អ្នក​ទាំង​ពីរ​មានគំនិត​សម​ស្រប​យល់​ដឹង​ពី​គ្នា និង​ចេះ​ពិភាក្សា​គ្នា​ទាក់ទិន​នឹង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ និង​កំណត់​គោលដៅ​ចំណូល និង​ចំណាយ​រួម​គ្នា ។

ស្នេហា​អ្នក​ក៏​រឹង​មាំ​ជាង​មុន​ដែរ ប្រសិនបើ​អ្នក​ទាំង​ពីរ​តែងតែ​រៀប​ផែនការ​សម្រាប់​អនាគត មិន​ថា ទិញ​ផ្ទះ​រួម​គ្នា ឬ​មានកូន​ទេ ។ ផែនការ​នីមួយ​ៗ​តែងតែ​ជាប់​ទាក់ទិន​នឹង​លុយ​ជា​និច្ច​ដូច្នេះ​អ្នក​ទាំង​ពីរ​ត្រូវ​តែ​មានគំនិត​ស្រ​ដៀង​គ្នា និង​ចេះ​យោគយល់​គ្នា​ច្រើន​ទាក់ទិន​នឹង​បញ្ហា​លុយ ។

៣. បញ្ហា​លុយ​ជា​បញ្ហា​ធំ​សម្រាប់​គូស្នេហ៍​ជា​ច្រើន
ប្រសិនបើ​អ្នក​មិន​យកចិត្តទុកដាក់​នឹង​ឥទ្ធិពល​នៃ​លុយ​លើ​ស្នេហា​របស់​អ្នក​ទេ នោះ អ្នក​អាច​នឹង​បាត់បង់​ទាំង​ពីរ ព្រោះ​រាល់​សកម្មភាព​ប្រចាំ​ថ្ងៃ​ទាក់ទិន​នឹង​លុយ​មិន​ថា ការ​ទទួលទាន​អាហារ​ពេល​ព្រឹក ឬ​ពេល​យប់​ទេ ។ ប្រសិនបើ​អ្នក​មិន​ពិភាក្សា​ជាមួយនឹង​ដៃគូ​ដោយ​បើក​ទូលាយ​ទាក់ទិន​នឹង​ចំណូល និង​ចំណាយ​ទេ អ្នក​ទាំង​ពីរ​អាច​នឹង​ធ្លាក់​ចូល​ក្នុង​ជម្លោះ​យ៉ាង​ងាយ​។

ដូច្នេះ ប្រសិនបើ​អ្នក​ចង់​ថែរក្សា​ស្នេហា​របស់​អ្នក អ្នក​ត្រូវ​ដឹង​ពី​សារៈសំខាន់​នៃ​លុយ ក្នុង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ដៃគូ​របស់​អ្នក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ