ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុល្លារ​កា​ណា​ដា​កើន​ឡើងជា​បន្ត​ន្ទា​ប់​ធៀប​នឹង​លុយ​រៀល​នៅ​ស​ប្តា​ហ៍​នេះ

4 ឆ្នាំ មុន

យោង​តាម​ប្រភព​ពី​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យ​ដឹង​ថា ហាងឆេង​លុយ​ដុល្លារ​កា​ណា​ដា ធៀប​នឹង​លុយ​រៀល​ដែល​គិត​ចាប់តាំងពី​ថ្ងៃ​ទី ២៤ ខែមិថុនា​រហូត​មក​ដល់​ថ្ងៃនេះ គឺ​មានការ​ប្រែប្រួល និង​កើន​ឡើងជា​បន្តបន្ទាប់ ។ ជាក់ស្តែង​ហាងឆេង​ថ្ងៃនេះ និង​ថ្ងៃ​ម្សិលមិញ​ក៏​មានការ​កើនឡើង​ផង​ដែរ…

យោង​តាម​ប្រភព​ពី​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យ​ដឹង​ថា ហាងឆេង​លុយ​ដុល្លារ​កា​ណា​ដា ធៀប​នឹង​លុយ​រៀល​ដែល​គិត​ចាប់តាំងពី​ថ្ងៃ​ទី ២៤ ខែមិថុនា​រហូត​មក​ដល់​ថ្ងៃនេះ គឺ​មានការ​ប្រែប្រួល និង​កើន​ឡើងជា​បន្តបន្ទាប់ ។ ជាក់ស្តែង​ហាងឆេង​ថ្ងៃនេះ និង​ថ្ងៃ​ម្សិលមិញ​ក៏​មានការ​កើនឡើង​ផង​ដែរ គឺ ១​ដុល្លារ​កា​ណា​ដា​ទិញ​ចូល ៣១០០ រៀល លក់​ចេញ ៣១៣១ រៀល ហើយ​កាលពី​ម្សិលមិញ​គឺ ១​ដុល្លារ​កា​ណា​ដា ទិញ​ចូល ៣០៨៨ រៀល លក់​ចេញ ៣១១៩ រៀល ។

ខាងក្រោម​នេះ គឺជា​អត្រា​ប្តូរ​ប្រាក់​រវាង​បណ្តា​ប្រទេស​មួយ​ចំនួន​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​សម្រាប់​ថ្ងៃនេះ ៖ ១​ដុល្លារ អូស្ត្រាលី ទិញ​ចូល​២៨៣៨ រៀល លក់​ចេញ ២៨៦៦ រៀល ១​ហ្វ្រ​ង់ ស្វី​ស ទិញ​ចូល ៤១៦១ លក់​ចេញ ៤២០២ រៀល ១​អឺ​រ៉ូ ទិញ​ចូល ៤៦២៦ រៀល លក់​ចេញ ៤៦៧២ រៀល ១​ផោន អង់គ្លេស​ទិញ​ចូល ៥១៦៣ រៀល លក់​ចេញ ៥២១៤ ដោយឡែក​ហាងឆេង​ប្រាក់​ដុល្លារ​អា​មេ​រិ​កតាម​ប្រភព លី ហួរ គឺ ១​ដុល្លារ ទិញ​ចូល ៤០៧៣ រៀល លក់​ចេញ ៤០៨០ រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ